Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ

Chuon Nath's Khmer-Khmer Dictionary
  1. ជន ( ន.នាមសព្ទ )
    ប្រដាប់​នេសាទ​មច្ឆជាតិ​មួយ​ប្រភេទ ។
  2. ជន ( ន.នាមសព្ទ ) [ជន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សព្វ​សត្វ​ដែល​កើត​ក្នុង​លោក, មនុស្ស, អ្នក​ផង : ជន​ផង​ទាំងពួង, បណ្ដា​ជន​ទាំង​ប្រុស​ទាំង​ស្រី ។
  3. ជនក ( ន.នាមសព្ទ ) [ជៈនៈកៈ ឬ ជៈនក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    បុរស​អ្នក​បង្កើត​កូន (បិតា); ច្រើន​ប្រើ​ជា​រាជ​សព្ទ : ព្រះ​ជនក, សម្ដេច​ព្រះ​ជនក ។ ឈ្មោះ​រឿង​ជាតក​មួយ​ក្នុង​មហា​ជាតក​ទាំង ១០ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជាតក ផង) ។
  4. ជនកាយ ( ន.នាមសព្ទ ) [ជៈនៈកាយ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពួន​ជន, ប្រជុំ​ជន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជនតា ផង) ។
  5. ជនតា ( ន.នាមសព្ទ ) [ជៈនៈតា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ប្រជុំ​ជន, ពួក​ជន (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) ។
    - បច្ឆាជនតា ប្រជុំ​ជន​ខាង​ក្រោយ គឺ​ប្រជុំ​ជន​ត​ៗ​ទៅ ។
  6. ជននាថ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ជៈ នៈ នាត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ដែល​ជា​ទី​ពឹង, ជា​ពំនាក់​របស់​ប្រជាជន (ក្សត្រ​ទ្រង់​រាជ្យ) ។
  7. ជននិករ ( ន.នាមសព្ទ ) [ជៈនៈនិ-ក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ប្រជុំ​ជន, ពួក​ជន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជនកាយ, ជនតា ផង) ។
  8. ជននិកាយ ( ន.នាមសព្ទ ) [ជៈនៈ- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដូច​គ្នា​នឹង ជនកាយ, ជនតា, ជននិករ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ) ។
  9. ជននី ( ន.នាមសព្ទ ) [ជៈនៈនី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្រ្តី​អ្នក​បង្កើត​កូន (មាតា); ច្រើន​ប្រើ​ជា​រាជ​សព្ទ : ព្រះ​ជននី, សម្ដេច​ព្រះ​ជននី គឺ​ព្រះ​មាតា​នៃ​ក្សត្រ​ទ្រង់​រាជ្យ; ច្រើន​តែ​ថ្វាយ​ព្រះ​នាម​ថា សម្ដេច​ព្រះ​វររាជ​ជននី ។
  10. ជននីនាថ ( ន.នាមសព្ទ ) [ជៈនៈនីនាត ] or ជននីនាថា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជននី + នាថ, នាថា) មាតា​ដែល​ជា​ទីពឹង, ពំនាក់​នៃ​ប្រជាជន (ព្រះ​មាតា​នៃ​ក្សត្រ​ទ្រង់​រាជ្យ) : សម្ដេច​ព្រះ​ជននីនាថ ឬ សម្ដេច​ព្រះ​ជននីនាថា; ច្រើន​តែ​ថ្វាយ​ព្រះ​នាម​ថា សម្ដេច​ព្រះ​វររាជ​ជននីនាថ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar