Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដឹស ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ស្លឹក​ធំ​ៗ, មាន​ផ្កា​ក្រអូប, មាន​មើម​ស្រដៀង​នឹង​ក្ដួច, មើម​នោះ បើ​យក​មក​ចិត​ជា​ចំណិត​ៗ ហើយ​ត្រាំ​ទឹក​ឲ្យ​សោះ​អស់​រស​ជាតិ​ដើម​ចេញ អាច​ប្រកប​ប្រើ​ធ្វើ​ជា​អាហារ​បាន​ក្នុង​ទុព្ភិក្ខកាល ។
  2. ដុកដាន់ ( កិ.កិរិយាសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឌុដាន់) ។
  3. ដុត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ក្ដៅ, ធ្វើ​ឲ្យ​ឆេះ​ដោយ​ភ្លើង : ដុត​គំនរ​សំរាម, កុំ​ដុត​ព្រៃ ។ ធ្វើ​ឲ្យ​ក្ដៅ​ចិត្ត​ដោយ​អាការ​ណា​មួយ : ពី​យប់​មិញ វា​មក​ដុត​ឯង​ទៀត ។ ប្រើ​ជា គុ. ក៏​បាន : ត្រី​ដុត, ដំឡូង​ដុត, ត្រី, ដំឡូង​ដែល​គេ​ដុត​ហើយ ។
  4. ដុន ( គុ.គុនសព្ទ )
    ដែល​ទន់, ថយ, ទន់​ទាប​ជាង​គេ ។ ដុនដាប ឬ ដាបដុន ដែល​ទន់​ថយ, ទន់ទាប ដាប​ណាស់ : មនុស្ស​ដុនដាប ។
  5. ដុន ! ( កិ.កិរិយាសព្ទ )
    ពាក្យ​សម្រាប់​ប្រើ​ឲ្យ​ដំរី​ថយ គឺ​បង្គាប់​ថា ថយ ! ឬ​ថា ឯង​ចូរ​ថយ ! : ដុន​អា​ក្បំ !
  6. ដុប ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ដឹប
    ដែល​ឡើង​ជិះ​សេះ​ជាដើម ជាប់​មិន​ធ្លាក់ មើល​ទៅ​ឃើញ​ឆ្ដុប ។
  7. ដុប ( ន.នាមសព្ទ )
    គុម្ពោត (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក)
  8. ដុប ( ន.នាមសព្ទ )
    មែក​ឈើ​ផ្សេង​ៗ​ដែល​គេ​យក​ទៅ​បោះ​ដោត​ផ្ដុំ​គ្នា​ក្នុង​ទឹក ធ្វើ​ជា​ទី​ជម្រក ដើម្បី​ឲ្យ​ត្រី​ចូល​មក​នៅ​កុះ​កុំ​ច្រើន, កាល​ណា​គេ​ដឹង​ថា​មាន​ត្រី​ចូល​មក​ជ្រក​នៅ​ច្រើន​ហើយ គេ​យក​បណ្ដាញ​មង​ទៅ​រាយ​ព័ទ្ធ​ជុំ​វិញ ហើយ​រើ​សម្រាស់​នោះ​ចេញ​អស់ ទើប​ក្រសោប​ចាប់​យក​ត្រី​បាន​ដោយ​ងាយ : ត្រូវ​ធ្វើ​ដុប​ឲ្យ​បាន​ពីរ​បី​កន្លែង, ខ្ញុំ​បាន​ធ្វើ​ដុប​រួច​ហើយ ។
  9. ដុបៗ ( គុ.គុនសព្ទ )
    ឆ្អិន​ខ្លះ ឆៅ​ខ្លះ រដុប​ៗ ស្រោល​ៗ : បាយ​ឆៅ​ដុប​ៗ ។
  10. ដុល ( ន.នាមសព្ទ )
    ដុំ​ធំ, កំណាត់​ធំ : ឈើ ១ ដុល, ដែក ១ ដុល, នៅ​ទាំង​ដុល ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar