Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដុល្លារ ( ន.នាមសព្ទ ) [ដុល-ឡា ]
    (អ. Dollar) ឈ្មោះ​រូបិយវត្ថុ​របស់​សហរដ្ឋ​អាមេរិក ។
  2. ដុស ( កិ.កិរិយាសព្ទ )
    ខាត់, រំលីង, ពួត, ជម្រះ​ដោយ​សាប៊ូ : ដុស​ក្អែល, ដុស​ខោ​អាវ ។ ដុស​ខាត់ ខាត់​ជម្រះ​ឲ្យ​ស្អាត, ឲ្យ​រលីង, ឲ្យ​ជ្រះ​អស់​មន្ទិល ។
  3. ដុំ ( ន.នាមសព្ទ )
    កំណាត់, បំណែក, កង់; ភាគ​ឬ​ប៉ែក ដែល​ជាប់​មូល​គ្នា, ដែល​រួម​គ្នា : ដុំ​ឥដ្ឋ, ឥដ្ឋ ១ ដុំ, ស្ករ ១ ដុំ, សាច់ ១ ដុំ, ដី ១ ដុំ, ផ្ទះ ១ ដុំ; ឈរ​ដោយ​ដុំ, នៅ​ដោយ​ដុំ, ចង​ជា​ដុំ ។ ឈើ​មូល​មាន​ដំណាប់​បញ្ចុះ​គល់​កាំ​មាន​ប្រហោង​សម្រាប់​ស៊ក​ភ្លៅ : ដុំ​រទេះ ។
  4. ដុំកំភួន ( គុ.គុនសព្ទ )
    ធំដុំ, ដែល​មាន​ចំណូល​ទាំង​ដុំៗ, ធ្ងន់​ដុនដាប, ដែល​ពិត​ប្រាកដ ៖ ការងារ​ដុំ​កំភួន, មុខ​របរ​ដុំ​កំភួន, មុខ​របរ​ដែល​មាន​ចំណូល​ទាំង​ដុំៗ, ជំងឺ​ដុំ​កំភួន, ជំងឺ​ធ្ងន់​ដុនដាប, ការ​រៀន​ដុំ​កំភួនគឺ​រៀន​សូត្រ​ប្រឹងប្រែង​ពិត​ប្រាកដ​មិន​ឡេះឡោះ ។
  5. ដុំដៃ ( ន.នាមសព្ទ )
    ចុង​ឆ្អឹង​ធំ​ត្រង់​ប្រទល់​កែង​ដៃ : បុះ​នឹង​ដុំ​ដៃ ។
  6. ដុះ ( កិ.កិរិយាសព្ទ )
    ចាប់​កើត, កកើត, មាន​ពន្លក, មាន​ដើម​ដង​ឡើង : ស្រូវ​ដុះ, ពោត​ដុះ ។ ចម្រើន​ឡើង : ដី​ដុះ; ពុក​ចង្កា​ដុះ ។
  7. ដុះដាល ( គុ.គុនសព្ទ )
    ដែល​ចេះ​តែ​រីក​ចម្រើន​ដោយ​ធនធាន, ដែល​កើត​កាល​វាល​គុម្ព : រក​ស៊ី​ដុះដាល ។
  8. ដូង ( ន.នាមសព្ទ )
    ឈើ​ស្រុក​មាន​ផ្លែ​ជា​អាហារ ផ្លែ​មាន​ទឹក មាន​សាច់​ខាង​ក្នុង​រលា​ កាល​ណា​ទុំ​សាច់​នោះ​មាន​ប្រេង; ដូង​មាន​ច្រើន​ប្រភេទ​គឺ : ដូង​ផេះ, ដូង​ភ្លើង, ដូង​សែត, ដូង​ខ្ទិះ, ដូង​តាកែ (ដូង​កូវកែ) ជាដើម។
    - ដូង​ត្នោត ដូង​ដែល​មាន​ផ្លែ​ជាប់​ដុប​រដៀន​ដូច​ធ្លាយ​ត្នោត (មិន​សូវ​មាន) ។
  9. ដូងចែម ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​រឹង​ជាប់​ល្អ​ស្រដៀង​នឹង​ឈើ​បេង ប្រើ​ធ្វើ​ជា​តុ​ទូ​ជាដើម​បាន ។
  10. ដូងព្រះ ( ន.នាមសព្ទ )
    វល្លិ​មាន​ផ្កា​តូច​ៗ សម្បុរ​លឿង​ទុំ, មាន​ផ្លែ​បរិភោគ​បាន។ មាន​ដូង​ព្រះ​១​ប្រភេទ​ទៀត​មាន​ដើម, ធាង, ស្លឹក​ស្រដៀង​នឹង​លម៉ើ តែ​ស្រួច​រឹង ដើម​ទាប​ៗ មាន​ផ្លែ​បរិភោគ​បាន (អ្នក​ស្រុក​ខ្លះ​ហៅ ដូង​ទន្សាយ) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar