Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត

Chuon Nath's Khmer-Khmer Dictionary
  1. តក្កវិញ្ញូ ( ន.នាមសព្ទ ) [ត័កកៈវិញ-ញូ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តក៌វិជ្ញ ឬ តក៌វិទ៑) អ្នក​ចេះ​តក្កវិជ្ជា ឬ​ចេះ​តក្កសាស្រ្ត ។
  2. តក្កវិទ [ត័កកៈវិត ]
    ដូច​គ្នា​នឹង តក្កវិញ្ញូ ដែរ ។
  3. តក្កវិទូ ( ន.នាមសព្ទ ) [ត័កកៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តក៌វិទ៑) ដូច​គ្នា​នឹង តក្កវិញ្ញូ ដែរ ។
  4. តក្កសាស្ត្រ ( ន.នាមសព្ទ ) [ត័កកៈ-សាស្ត្រៈ ឬ --សាស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំ. តក៌សាស្រ្ត; បា. តក្កសត្ថ) គម្ពីរ, ក្បួន, និយាយ​អំពី​តក្កវិជ្ជា ។
  5. តង ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​បៀ​មួយ​ប្រភេទ : បៀ​តង ។
  6. តង្ករ ( ន.នាមសព្ទ ) [តង់-ក]
    ខ្សែ​អំបោះ​ឆ្មារ​សម្រាប់​ថ្ករ​តម្បាញ : ខ្ញុំ​មិន​ទាន់​បាន​ត្បាញ​ក្រមា​នៅ​ឡើយ ព្រោះ​ខ្វះ​តង្ករ ។
  7. តង្កៀប ( ន.នាមសព្ទ ) [តង់-កៀប]
    ប្រដាប់​សម្រាប់​ថ្កៀប : របស់​នេះ​តូច​ល្អិត​ពេក លុះ​ត្រា​តែ​មាន​តង្កៀប​មក​ថ្កៀប ទើប​យក​បាន​ដោយ​ស្រួល ។
  8. តង្កៀបក្ដាម ( ន.នាមសព្ទ ) [តង់-កៀប--]
    ជើង​ធំ​របស់​ក្ដាម​មាន​តង្កៀប​កៀប​បាន ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​ល្អិត​ៗ ជា​ចង្កោម​ៗ ប្រើ​ជា​ម្ជូរ ។
  9. តង្វាយ ( ន.នាមសព្ទ ) [តង់-វ៉ាយ ]
    របស់​សម្រាប់​ថ្វាយ, វត្ថុ​ដែល​គេ​ថ្វាយ (រ. ស.) : ប្រជាពលរដ្ឋ នាំ​តង្វាយ​ចូល​ទៅ​ថ្វាយ​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត ... ។
  10. តចបញ្ចក​កម្មដ្ឋាន ( ន.នាមសព្ទ ) [តៈ ចៈ ប៉័ញ-ចៈ កៈ ក័ម-ម៉័ត-ឋាន ]   ( បា.បាលី​ ( បាលីភាសា ) )
    កម្មដ្ឋាន​ដែល​កំណត់​អាការៈ​ក្នុង​រូប​កាយ យក​ត្រឹម​តែ ៥ គឺ សក់, រោម, ក្រចក, ធ្មេញ, ស្បែក ពិចារណា​ឲ្យ​ឃើញ​ច្បាស់​ថា​ជា​បដិកូល​គួរ​ខ្ពើម... ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar