Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត

Chuon Nath's Khmer-Khmer Dictionary
  1. តចសារ​ជាតិ ( ន.នាមសព្ទ ) [តៈ ចៈ សារ៉ៈជាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ត្វក្សារជាតិ, ត្វចសារ--, ត្វចិសារ--) ជាតិ​ឈើ​ដែល​មាន​សំបក​ជា​ខ្លឹម​ឬ​មាន​ខ្លឹម​នៅ​ត្រង់​សំបក ដូច​យ៉ាង​ឫស្សី, ត្នោត, ដូង​ជាដើម ។ ព. ផ្ទ. អន្តោសារជាតិ ។
  2. តចសារ​ព្រឹក្ស ( ន.នាមសព្ទ ) [តៈ ចៈ សារ៉ៈ ព្រឹក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ត្វចិសារវ្ឫក្ស ឬ ត្វក្សារវ្ឫក្ស; តចសាររុក្ខ) ដូច​គ្នា​នឹង តចសារជាតិ ដែរ ។
  3. តជ្ជារី ( ន.នាមសព្ទ ) [ត័ច-ជា-រី ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា) ។
  4. តណ្ហា ( ន.នាមសព្ទ ) [តន់-ហា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ត្ឫស្ណា) ចំណង់, សេចក្ដី​ប្រាថ្នា, សម្រេក, សេចក្ដី​អន្ទះអន្ទែង...។ ឈ្មោះ​ធីតា​នៃ​មារ ... ។
  5. តណ្ហា​ទាស ( ន.នាមសព្ទ ) or #NAME?   ( បា.បាលី​ ( បាលីភាសា ) )
    ខ្ញុំ​នៃ​តណ្ហា, បាវព្រាវ​របស់​តណ្ហា : មនុស្ស​បុថុជ្ជន​ទាំងអស់ សុទ្ធ​តែ​ជា​តណ្ហា​ទាស (ព. ពុ.) ។
  6. តតងអារ៉ង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ត៏-- ]
    ពោល​ពាក្យ​កកែកករ ទទូច​ផ្សែផ្សំ រក​រឿង​រក​ហេតុ មិន​បាត់​មាត់ : កុំ​តតងអារ៉ង​ដល់​ណា​ទៀត !
  7. តតតយ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណតណយ) ។
  8. តតាក់តតាំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ត៏--ត៏-- ]
    រអាក់រអួល, ប្រដាក់​ប្រទុក្ខ : ធ្វើ​ការ​តតាក់តតាំ; ដំណើរ​តតាក់តតាំ, ជំងឺ​តតាក់តតាំ ។
  9. តតិបតតុប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ត៏--ត៏--]
    ដែល​តិបតុប​ៗ​រឿយ​ៗ ។ ឧ. សូរ​ឮ​ដោយ​គោះ​ឬ​ប៉ះ​ត្រូវ, រណ្ដំ​រឿយ​ៗ (មិន​សូវ​ប្រើ) ។
  10. តតូង ( ឧ.ឧទានសព្ទ ) [ត៏--]
    សូរ​តូង​ៗ រឿយ​ៗ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar