Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត

Chuon Nath's Khmer-Khmer Dictionary
  1. តថានុរូប ( គុ.គុនសព្ទ ) [តៈ ថា- ]   ( បា.បាលី​ ( បាលីភាសា ) )
    (តថា + អនុរូប) ដ៏​សម​គួរ​ដល់​ប្រការ​នោះ, ដែល​មាន​ទំនង​ដូច​គ្នា, ដែល​មាន​សភាព​ស្មើ​គ្នា : របស់​ទាំង ២ មុខ​នេះ​ជា​តថានុរូប ។
  2. តនយា ( ន.នាមសព្ទ ) [តៈន៉ៈយ៉ា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កូន​ស្រី (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
  3. តនុ ( ន.នាមសព្ទ ) [តៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តនុស៑, តនូ) ខ្លួន, កាយ, រូប​កាយ... (សម្រាប់​ប្រើ​ក្នុង​ក្បួន​លេខ​អត្តៈ) ។ គុ. តូច, តិច, ល្វតល្វៃ, ល្មមល្មៃ; ល្អិត ។
  4. តនុជ ( ន.នាមសព្ទ ) [តៈន៉ុច ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កូន (ទាំង​ប្រុស ទាំង​ស្រី) ។
  5. តន់ ( គុ.គុនសព្ទ )
    ថ្លៃ, តូច​ថ្លៃ : ប្អូន​តន់, មាស​តន់; (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) : ស្ដេច​ថា​ហៃ​ប្អូន​តន់ នាង​កុំ​អន់​ចិត្ត​នឹង​បង ជាតិ​មនុស្ស​តែង​មោះហ្មង ប្អូន​កុំ​ចង​ចិត្ត​ប្រកាន់ ។
  6. តន័យ ( ន.នាមសព្ទ ) [តៈ ន៉ៃ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (តនយ) កូន​ប្រុស (សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
  7. តន្តិ​ភាសា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ភាសា​ដែល​មាន​របៀប, ភាសា​ដែល​មាន​ក្បួន​វេយ្យាករណ៍​ជា​គោល ដូច​ជា​ភាសា​សំស្រ្កឹត និង​បាលី​ជាដើម : ភាសា​បាលី ជា​តន្តិភាសា ។
  8. តន្ត្រំ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ទន្ត្រំ
    ដាក់​ជើង​ច្រំ​ខ្លាំង​ៗ : តន្ត្រំ​ដី, តន្រ្តំ​ផ្ទះ; ដើរ​តន្ត្រំ, លោត​តន្ត្រំ ។
  9. តន្ថើន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ទន្ថើន
    ផ្ទួន​ៗ, ថែម​រឿយ​ៗ : តឿន​តន្ថើន, និយាយ​តន្ថើន​ដាក់, ដើរ​តន្ថើន​ជើង, វាយ​ស្គរ​តន្ថើន​អន្លូង ។
  10. តន្ថើន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​វាយ​កញ្ជ្រោក, ដែល​បង្កើន​សង្វាក់​ខ្លាំង​ឡើង ញាប់​ឡើង ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar