Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទោ

Chuon Nath's Khmer-Khmer Dictionary
  1. ទោ ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )   ( បា.បាលី​ ( បាលីភាសា ) )
    (ទ្វិ > ទោ) ពីរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់ ជា​បូរណសំខ្យា​ថា ទី​ពីរ ក៏​បាន : សម្រាប់​ទោ, ថ្នាក់​ទោ, យ៉ាង​ទោ, ជាន់​ទោ គឺ​សម្រាប់​ទី​ពីរ, ថ្នាក់​ទី​ពីរ, យ៉ាង​ទី​ពីរ, ជាន់​ទី​ពីរ (ថ្នាក់​លេខ​ពីរ) ។
  2. ទោង ( ន.នាមសព្ទ )
    ប្រដាប់​មាន​សណ្ឋាន​ជា​កន្លែង​អង្គុយ មាន​ដង​ឬ​ខ្សែ​ពីរ​ចង​សំយុង​សង​ខាង​សម្រាប់​ចាប់​យោគ​យោល : យោល​ទោង ។ ប្រដាប់​មាន​សណ្ឋាន​ដូច្នោះ សម្រាប់​ដាក់​បន្តោក​របស់​វែង​ធ្ងន់​ដូច​យ៉ាង​សសរ​ធំ​ឬ​ឈើ​ហុប​ជាដើម ដើម្បី​ឲ្យ​ស្រួល​សែង​ក៏​ហៅ ទោង ដែរ ។
  3. ទោច ( ន.នាមសព្ទ )
    សត្វ​ព្រៃ​ពួក​ស្វា មាន​ជើង​ពីរ​ដៃ​ពីរ​វែង​ៗ​ឥត​កន្ទុយ : ទោច​ឡើង​ដើម​ឈើ​រតេវរតាវ ។
  4. ទោចក្រយាន ( ន.នាមសព្ទ ) [--ច័ក-ក្រៈ យាន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    យាន​មាន​កង់​ពីរ : ជិះ​ទោចក្រយាន, ប្រណាំង​ទោចក្រយាន ។ ព. សា. កង់, រទេះ​កង់ ។
  5. ទោណ ( ន.នាមសព្ទ ) [ទោណៈ ឬ ទោន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទ្រោណ) ឈ្មោះ​ចំនួន​ដែល​វាស់​ឬ​ដែល​ថ្លឹង​មួយ​យ៉ាង​ប្រមាណ ១៦ នាឡិ​ធម្មតា (ពាក្យ​នេះ​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ​យូរ​អង្វែង​ណាស់​ទៅ​ហើយ; សព្វ​ថ្ងៃ​នេះ​មាន​ប្រើ​តែ​ក្នុង​រឿង​ព្រះ​ពុទ្ធ​សាសនា) : អង្ករ​មួយ​ទោណ ។
  6. ទោណ​ព្រាហ្មណ៍ ( ន.នាមសព្ទ ) [ទោណៈព្រាម]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ព្រាហ្មណ៍​មួយ​រូប ជា​ប្រធាន​ចាត់​ចែង​បូជា​ព្រះ​បរម​សព​ព្រះ​សម្មាសម្ពុទ្ធ និង​បាន​ចែក​ព្រះ​បរម​សារីរិក​ធាតុ​របស់​ព្រះ​ពះ​ពុទ្ធ​ទៅ​ឲ្យ​ក្សត្រ​ផ្សេងៗ ទាំង ៨ នគរ ។
  7. ទោម ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​ពួក​មួយ ជើង​វែង សម្បុរ​លាយ​ចម្រុះ​ខៀវ, ស, ក្រហម, ទំហំ​ស្រដៀង​គ្នា​នឹង​មាន់​ទឹក​ច្រើន​រស់​នៅ​លើ​ត្រឹប ។
  8. ទោម ( ន.នាមសព្ទ )
    រង្វាស់​វែង​ប្រវែង​ពី​ត្រឹម​ចុង​មេ​ដៃ​ទៅ​ចុង​ចង្អុល​ដៃ ដែល​ញែក​ឲ្យ​តឹង​កន្ធែក​ពី​គ្នា : ប្រវែង ១ ទោម, ២ ទោម ។ ព. ផ្ទ. ចំអាម ។
  9. ទោមនស្ស ( ន.នាមសព្ទ ) [ទោមៈនាស់]   ( បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​តូច​ចិត្ត, សេចក្ដី​អាក់​អន់​ចិត្ត : ចិត្ត​ប្រកប​ដោយ​ទោមនស្ស, មាន​ទោមនស្ស ។
  10. ទោរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ទ្រេត​ឈោង​ទៅ​ខាង​នាយ​ឬ​មក​ខាង​អាយ : មែក​ឈើ​ទោរ​ទៅ​រក​ផ្លូវ; ស្រវឹង​ទោរ ។
    - ទោរទន់ ឬ - ទន់ទោរ ដែល​អនុលោម​តាម; ទន់​ភ្លន់ : មាន​ចិត្ត​ទោរទន់​ទៅ​រក...។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. ទោ ( num ) [tou]   - detail »
    two; second
  2. ទោង ( n ) [touŋ]   - detail »
    swing
  3. ទោង ( n ) [touŋ]   - detail »
    derrick, hoist
  4. ទោច ( n ) [touc]   - detail »
    crowned gibbon (Hylobates pileatus)
  5. ទោណ ( n ) [toun]   - detail »
    measure of weight or volume equal to about 16 lbs.
  6. ទោម ( n ) [toum]   - detail »
    hand span (measurement of length from the tip of the thumb to the tip of the extended index finger) (compare ចំអាម )
  7. ទោម ( n ) [toum]   - detail »
    kind of bird, sultan hen
  8. ទោមនស្ស ( n ) [toumeaʔnoah]   - detail »
    dissatisfaction, discontent, displeasure, annoyance, disgust; disappointment.
  9. ទោមនស្ស ( adj ) [toumeaʔnoah]   - detail »
    to be frustrated, dissatisfied, disgusted
  10. ទោម្នេញ ( adj ) [toumnɨɲ]   - detail »
    to be angry, upset, frustrated, disappointed

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar