Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទ

Chuon Nath's Khmer-Khmer Dictionary
  1. ទឡ្ហៈ ( គុ.គុនសព្ទ ) [ទ័ល-ហៈ, ឬ​តាម​ទម្លាប់​ថា ទល់-ហៈ ]
    (ទឡ្ហ; ទ្ឫឍ) មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង ។ ខ្មែរ​យើង​ច្រើន​ប្រើ​ជា​ចុង​ពាក្យ​ការងារ​នៃ​មន្ត្រី ដូច​ជា ជំនិត​ទឡ្ហៈ, ភក្ដី​ទឡ្ហៈ ជាដើម ។ សម្ដេច​ចៅហ៊្វា​ទឡ្ហៈ ឋានន្តរ​ស័ក្តិ​ថ្នាក់​ខ្ពស់​បំផុត​នៃ​មន្ត្រី​ក្នុង​កម្ពុជ​រដ្ឋ នា​បុរាណ​សម័យ​មាន​នាទី​ស្ដីការ​រដ្ឋ ចុះ​បន្ទាប់​អំពី​សម្ដេច​ព្រះ​មហា​ឧបរាជ​មក, ជួន​កាល​ព្រះ​រាជា​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ឲ្យ​មាន​ឋានៈ ជា​មេ​ទ័ព​ធំ​ផង តាម​ទេសៈ កាលៈ, ចំពោះ​តែ​សម្ដេច​ចៅហ៊្វា​ទឡ្ហៈ​ណា​ដែល​ជំនាញ​ក្នុង​យុទ្ធ​សាស្ត្រ ។
  2. ទឡ្ហ​ការី ( ន.នាមសព្ទ ) [ទ័ល-ហៈការ៉ី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទ្ឫឍ + ការិន៑) អ្នក​ធ្វើ​ការ​មាំទាំ គឺ​អ្នក​ដែល​មាន​ព្យាយាម​មាំ កាន់​ការ​អ្វី​មិន​ធ្វេសប្រហែស ។ បើ​ស្ត្រី​ជា ទឡ្ហការិនី ។
  3. ទឡ្ហ​ប្រហារ ( ន.នាមសព្ទ ) [ទ័ល-ហៈប្រហា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទឡ្ហ + បហារ > ទឡ្ហប្បហារ; ទ្ឫឍប្រហារ) ការ​ប្រហារ គឺ​វាយ, សំពង​ឬ​កាប់​ពេញ​កម្លាំង​ឬ​ពេញ​ទំហឹង : បៀតបៀន​ដោយ​ទឡ្ហ​ប្រហារ; ធ្វើ​ទឡ្ហ​ប្រហារ ។
  4. ទឡ្ហ​មិត្ត ( ន.នាមសព្ទ ) [ទ័ល-ហៈមិត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទ្ឫឍ + មិត្រ) មិត្ត​ខ្ជាប់ខ្ជួន គឺ​អ្នក​ដែល​រាប់អាន​គ្នា​ដោយ​ទុក​ចិត្ត ជិតដិត​ស្និទ្ធស្នាល​យ៉ាង​មាំ : ឈ្មោះ​នុ៎ះ​ជា​ទឡ្ហ​មិត្ត​របស់​ខ្ញុំ ។
  5. ទា ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​ស្រុក​ពួក​មួយ មាន​ម្រាម​ជើង​ជាប់​គ្នា ស្រដៀង​នឹង​ប្រវឹក តែ​មាន​រូប​ធំ​ជាង​ប្រវឹក ។ ដំណើរ​ទា ដំណើរ​អ៊‌ីកអ៊ាក​តិញតុញ​ស្រដៀង​នឹង​ទា​ដើរ ។ ទា​កាប៉ា ឈ្មោះ​ទា​មួយ​ប្រភេទ រូប​ខ្ពស់​ជាង​ទា​ធម្មតា, នៅ​ត្រង់​ក្បាល​មាន​ពក​ជា​សិរ​ទាប សម្បុរ​ក្រហម សណ្ឋាន​ស្រដៀង​នឹង​ពក​ផ្លែ​ម្រះ​ទុំ, ចេះ​ហើរ​បាន​ប្រហែល​នឹង​មាន់​ស្រុក ។ ទា​ព្រៃ ឈ្មោះ​បក្សី​ព្រៃ​មួយ​ប្រភេទ​រូប​ដូច​ទា តែ​ហើរ​ខ្ពស់​បាន​ដូច​ពួក​កុក ។
  6. ទាក ( ន.នាមសព្ទ )
    ឈ្លើង​គោក, មាន​តែ​ក្នុង​ព្រៃ​ស្រោង ឬ​ជើង​ភ្នំ​ដែល​មាន​ធាតុ​សើម​ជានិច្ច ។
  7. ទាក់ ( កិ.កិរិយាសព្ទ )
    ចាប់​ដោយ​អន្ទាក់ ឬ​ថ្ពក់​ទាញ​រូត​ឲ្យ​ជាប់​ដោយ​អន្ទាក់, ឲ្យ​ជាប់​ដោយ​លប់ : ទាក់​ដំរី, ទាក់​មាន់, ទាក់​លលក, ទាក់​ទទា ។ និយាយ​ល្បួង​ប្រលោម​ភ្ជាប់​ចិត្ត​ឲ្យ​ស្និទ្ធ​ស្នេហា, ឲ្យ​កួច​កាន់​ក៏​ហៅ ទាក់ ដែរ : ទាក់​ចិត្ត ។ និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​តាម ក៏​ហៅ ទាក់ ដែរ : ទាក់​ឲ្យ​បាន​ជា​គ្នា ។
  8. ទាក់ទង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​គន្លង ឬ​ទំនង​ទាក់​គ្នា, ទទួល​គ្នា : ពាក្យ​ទាក់ទង​គ្នា, សេចក្ដី​ទាក់ទង​គ្នា; និយាយ​ទាក់ទង ។ ប្រើ​ជា កិ. ក៏​មាន : ការណ៍​នេះ​ទាល់​តែ​ទាក់ទង​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រាដក​បាន ។
  9. ទាក់ទាម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ទទាក់ទទាម
    ដែល​ទីមទាម​ដោយ​ទើស​ទាល់​ដំណើរ ឬ​ទើស​ទាល់​គំនិត : រឿង​នេះ​ខ្ញុំ​សម្រេច​ភ្លាម​ៗ​ពុំ​ទាន់​បាន​ទេ ព្រោះ​នៅ​មាន​ដំណើរ​ទាក់​ទាម​ច្រើន​ណាស់ ។
  10. ទាក់ទិន ( កិ.កិរិយាសព្ទ )
    ជំពាក់​ឆ្វាក់​នឹង​គ្នា, ជំពាក់​វាក់វិន ។ ន. សេចក្ដី​ជំពាក់​ឆ្វាក់​នឹង​គ្នា (និយាយ​ពី​ពាក្យ​សម្ដី​ក៏​បាន, ពី​អ្វី​ៗ​ក៏​បាន) : មាន​ទាក់ទិន​ច្រើន​កន្លែង ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar