Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធី ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (“ទ្រទ្រង់, កាន់​កាប់; ធ្វើ​ឲ្យ​សម្រេច...”) ប្រឡង, ប្រណាំង​គ្នា : ធី​ចំណេះ (ព. សា.) ។
  2. ធីតា ( ន.នាមសព្ទ ) [ធីដា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធីតុ > ធីតា; ទុហិត្ឫ) កូន​ស្រី : ធីតា​ខ្ញុំ​មាន​ព្យាយាម​រៀន​ណាស់ ។
  3. ធីប ( កិ.កិរិយាសព្ទ )   ( យ.យួន ( ភាសាយួន ) )
    បំបាត់​ចោល, លើក​ឬ​បដិសេធ​ចោល, លើក​ទុក​មួយ​អន្លើ : សន្លឹក​បៀ​នេះ​ធីប​ចោល​ទៅ​កុំ​ទុក​វា; រឿង​នេះ​ធីប​ទុក​មួយ​អន្លើ​សិន កុំ​អាល​លើក​យក​មក​និយាយ (ព. សា.) ។
  4. ធឹង ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ នឹង : នឹង​ធឹង គឺ​ដែល​មាន​ឫកពា​រម្យទម​មិន​ឆ្គង ។
  5. ធឺ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    បែប, យ៉ាង, មុខ : មួយ​ធឺ, ពីរ​ធឺ; ធឺ​ល្អ, ធឺ​អាក្រក់, របស់​នេះ​មាន​ប៉ុន្មាន​ធឺ ?
  6. ធុង ( ន.នាមសព្ទ )
    លូ ឬ​គ្រុស​សម្រាប់​ដង​ទឹក, ដាក់​ទឹក, ដាក់​វត្ថុ​រាវ​ផ្សេង​ៗ ឬ​ដាក់​វត្ថុ​ដែល​ជា​ផង់ ។
  7. ធុង ( ន.នាមសព្ទ )
    ឈ្មោះ​រនាត​មួយ​ប្រភេទ មាន​សូរ​ឮ​ធ្ងន់​រណ្ដំ : រនាត​ធុង ។
  8. ធុញ ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធុញ៑ ឬ ធូញ៑ “ញ័រ, ចំប្រប់; លះបង់...”) ទញ់ទាល់​ក្នុង​ចិត្ត, ទ្រាន់​ចិត្ត, ជិនឆ្អន់, នឿយណាយ​រសាយ​គំនិត : ខំ​ប្រឹង​រៀន​ទៅ​កុំ​ធុញ ។
    - ធុញថប់ ធុញ​ផង​ថប់​បារម្ភ​ផង ។
    - ធុញទ្រាន់ ធុញ​ផង​ទ្រាន់​ដៃ​ឬ​ទ្រាន់​ចិត្ត​ផង ។
  9. ធុតង្គ ( ន.នាមសព្ទ ) [ធុដុង ឬ ធូដុង ] or ធូតង្គ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អង្គ​របស់​ធម៌​ជា​គ្រឿង​កម្ចាត់​នូវ​កិលេស ។ ពាក្យ​នេះ​ជា​ឈ្មោះ​វត្ត​ប្រតិបត្តិ​ដោយ​ឡែក សម្រាប់​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​កាន់​តាម​កម្លាំង​សទ្ធា ដើម្បី​ទម្រោម​ធម៌​ជា​គ្រឿង​សៅហ្មង​ចិត្ត​ឲ្យ​ថយ​ចុះ ។
  10. ធុន ( ន.នាមសព្ទ )
    រួត​អ្វី​ៗ​នីមួយ​ដែល​មាន​បែប​យ៉ាង​និង​កំណើត​ជាមួយ​គ្នា : ចាន​មួយ​ធុន, កែវ​មួយ​ធុន ។

<< Prev   1 ... 5   6   7   8   9   10   11   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar