Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធុរៈ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ធុរ) រវល់, ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ : ខ្ញុំ​ទៅ​ពុំ​បាន​ដោយ​មាន​ធុរៈ ។
  2. ធុរ​និក្ខេប ( ន.នាមសព្ទ ) [ធុរៈ-និក-ខេ បៈ ឬ--ខេប ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធុរ​និក្សេប) ការ​ដាក់​ធុរៈ, ការ​លែង​រវល់ ។
  3. ធុំ ( កិ.កិរិយាសព្ទ )
    ចាប់​ក្លិន, ដឹង​ក្លិន​ដោយ​ច្រមុះ : ធុំ​ក្លិន​ក្រអូប, ធុំ​ក្លិន​ស្អុយ ។
  4. ធូតង្គ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធុតង្គ) ។
  5. ធូប ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រឿង​ក្រអូប​ធ្វើ​ដោយ​លម្អិត​សំបក​ឈើ, ខ្លឹម​ឈើ​ឬ​ជ័រ​ឈើ​មាន​ក្លិន​ក្រអូប​ប្រហើរ, លញ់​សូន​ដោយ​បន្ទោះ​ជា​ស្នូល​ឬ​ឥត​ស្នូល​ក៏​មាន​ខ្លះ សម្រាប់​អុជ​បង្ហុយ​ផ្សែង​ជា​គ្រឿង​បូជា (ជា​គូ​គ្នា​នឹង​ទៀន) ។
  6. ធូម​កាលិក ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ធូមៈកាលិក ]   ( បា.បាលី​ ( បាលីភាសា ) )
    (ដែល​ប្រព្រឹត្ត​ទៅ​ឬ​ដែល​ឋិត​នៅ, ដែល​មាន​ត្រឹមតែ​ផ្សែង​ភ្លើង​ប៉ុណ្ណោះ; ​ឱវាទ​ត្រឹមតែ​ផ្សែង​ភ្លើង, មាន​អត្ថន័យ​ថា ឱវាទ​ល្អ​របស់​គ្រូ​ឬ​របស់​មាតា​បិតា​កាល​បើ​គេ​រំលាយ​សព​អ្នក​មាន​គុណ​ទាំង​នោះ​រួច​ហើយ, ក្រោយ​ពី​នោះ​មក ឱវាទ​ល្អ​នោះ​ក៏​អស់ ហាក់​ដូច​ជា​ហើរ​បាត់​ទៅ​ជាមួយ​នឹង​ផ្សែង​ភ្លើង ពីព្រោះ​សិស្ស​និង​បុត្រ​ធីតា​ទាំងឡាយ ពុំ​ប្រតិបត្តិ​តាម : សិស្ស​គណ​និង​បុត្រធីតា​ទាំងឡាយ​គួរ​កុំ​ញ៉ាំង​ឱវាទ​ល្អ​របស់​គ្រូ​និង​មាតា​បិតា​ទាំងឡាយ​ឲ្យ​ជា​ធូម​កាលិក​ឡើយ ។
  7. ធូម​កេតុ ( ន.នាមសព្ទ ) [ធូមៈកែត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ផ្កាយ​ដុះ​កន្ទុយ ។
  8. ធូរ ( គុ.គុនសព្ទ )
    ទីទៃ​ពី​តឹង គឺ​ងាយ, ទូលាយ ។ កិ. ស្រាក, ស្បើយ (ជំងឺ) : ជំងឺ​ជីតា​ខ្ញុំ ថ្ងៃ​នេះ​បាន​ធូរ​បន្តិច ។
  9. ធូលី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ធូលិ) ផង់, លម្អង, ល្អង (មាន​លម្អង​ដី​ជាដើម) : មើល​ទៅ​ឃើញ​ធូលី​ហុយ​ព្រោង ។
  10. ធួ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថួ) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar