Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធ្នាក់ ( ន.នាមសព្ទ )
    សត្វ​ដែល​ជា​មេ​ទាក់ គឺ​សត្វ​សម្រាប់​នាំ, សម្រាប់​អន្ទង​យក​ឈ្លើយ, យក​បារាស : មាន់​ធ្នាក់, ទទា​ធ្នាក់​, ដំរី​ធ្នាក់ ។ ព. ប្រ. ថា អ្នក​យោង​អន្ទង, អ្នក​ដឹក​នាំ ។
  2. ធ្នាប់ ( ន.នាមសព្ទ )
    រង្វាស់​ប្រវែង​ទទឹង​ម្រាម​ដៃ​ៗ​នោះ​ឯង​ក៏​ហៅ ធ្នាប់ ដែ : បណ្ដោយ​ប្រាំ​ធ្នាប់, ទទឹង​បី​ធ្នាប់ ។
  3. ធ្នារ ( ន.នាមសព្ទ )
    ផ្លូវ ឬ​ទី​ជា​សាធារណៈ​ដែល​មាន​ជនានុជន​ទៅ​មក​មិន​ដាច់ : ផ្លូវ​នេះ​ជា​ធ្នារ​នៃ​អ្នក​ផង ។ ផ្លូវ​ទឹក, ផ្លូវ​ខ្យល់ : ធ្នារ​ទឹក, ធ្នារ​ខ្យល់ ។
  4. ធ្និម ( ន.នាមសព្ទ )
    គ្រឿង​ប្រដាប់​កាយ : ធ្និម​អម្ពរ​ពស្ត្រា ។
  5. ធ្នឹម ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​គេហដ្ឋាន​ជា​មេ​ផ្ទឹម​សសរ​ទ្រ​ជើង​គក ឬ​ទោះ​ឥត​ជើង​គក​ក៏​អាច​ប្រើ​បាន ។
  6. ធ្នឹម​បណ្ដែត ( ន.នាមសព្ទ )
    ធ្នឹម​ដែល​គេ​គាប​ភ្ជាប់​នឹង​ផ្ទោង​ទ្រ​ជើង​គក ជា​ជំនួយ​ឲ្យ​គេហដ្ឋាន​មាំ​រឹងប៉ឹង ។
  7. ធ្នូ ( ន.នាមសព្ទ )
    (ក្ល., ធនុ; ធនុ ឬ ធនុស៑) អាវុធ​ធ្វើ​ដោយ​ឈើ, ឫស្សី ឬ​ធាង​ទ្រាំង មាន​ដង​មាន​បន្លោះ​សម្រាប់​បាញ់​ដោយ​ព្រួញ ។ ឈ្មោះ​ខែ​ទី ៩ តាម​សុរិយគតិ ដោយ​រាប់​ខែ​មេសា​ជា​ខែ​ទី ១, បើ​រាប់​ខែ​មករា ជា​ខែ​ទី ១ ខែ​ធ្នូ​ជា​ខែ​ទី ១២, សព្វ​ថ្ងៃ​នេះ​ប្រើ​ជា​ខែ​ទី ១២ តាម​សម័យ​និយម ។
  8. ធ្នូ​ខ្វែក ( ន.នាមសព្ទ )
    ឈ្មោះ​ធ្នូ​មួយ​ប្រភេទ​សម្រាប់​បាញ់​នឹង​គ្រាប់​មាន​គ្រាប់​ដី​លញ់​ហាល​ឲ្យ​ស្ងួត​ឬ​ដុត​ឲ្យ​ឆ្អិន​ជាដើម ។
  9. ធ្នើរ ( ន.នាមសព្ទ )
    ថ្នាក់​ខ្ពស់​សម្រាប់​បន្ទើរ​វត្ថុ​ផ្សេង​ៗ : ដាក់​កន្ទេល​លើ​ធ្នើរ ។
  10. ធ្នះ ( ន.នាមសព្ទ )
    ទី​ស្រប់​នៅ​លើ​មែក, លើ​ប្រគាប​ឈើ ឬ​មាន​សសរ​ធ្វើ​កណ្ដាល​វាល, ធ្វើ​ក្នុង​ព្រៃ​ឬ​ក្នុង​ទឹក​សម្រាប់​លាក់​ខ្លួន​ពួន​ចាំ​ចាប់​ចាំ​ប្រហារ​សត្វ​ឬ​ត្រី ។

<< Prev   1 ... 5   6   7   8   9   10   11   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar