Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នាដកា ( ន.នាមសព្ទ ) [នាដៈកា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្រី​របាំ ។
  2. នាថ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អធិបតី, ម្ចាស់, ចៅហ្វាយ, នាយ; ដែល​ជា​ទី​ពឹង, ជា​ពំនាក់ (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) : នាង​នាថ​បី​បុត្រ បំពេ​លំអុត ដោយ​ពាក្យ​ផ្អែម​ថា ឱ​កូន​មាស​ម្ដាយ ចូរ​ដេក​ឆាប់​រ៉ា ម្ដាយ​នឹង​យាត្រា ទៅ​រក​ភោជន ។
  3. នាទី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នាឌិ) នាឡិ ។ ឈ្មោះ​តម្រា​រាប់​ពេល​វេលា​ក្នុង​ចំនួន ៦០ នាឡិកា (៦០ មីនុត) : ម៉ោង ១២ និង ១០ នាទី គឺ​ម៉ោង ១២ និង ១០ មីនុត ។ កន្លែង​នីមួយ​ៗ​មាន ព្រំ​ចារឹក​ដែល​គេ​បាន​កំណត់​ស្រេច​ហើយ : នាទី​ដី, នាទី​ចម្ការ ។ មុខ​ក្រសួង, មុខ​ងារ, មុខ​ការ :ធ្វើ​ការ​តាម​នាទី​របស់​ខ្លួន, ធ្វើ​តាម​នាទី​ដែល​គេ​ដាក់​ឲ្យ ។
  4. នានា ( និ.និបាតសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ផ្សេង​ៗ, ទីទៃ​ៗ (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) : ស្ដេច​ទ្រង់​យាត្រា​តាម​ដង​ព្រៃ ព្រះ​នេត្រ​រំពៃ​ទត​ព្រឹក្សា នូវ​អស់​បក្សី​ផង​នានា ក្សត្រា​ភ្នក​នឹក​ដល់​ក្សត្រី ។ (កុំ​សរសេរ នា​ៗ ព្រោះ​ពាក្យ​នេះ​ជា សំ. បា. ឥត​ប្រើ​ជា​អាមេណ្ឌិត​សញ្ញា​ទេ) ។
  5. នានា​ជាតិ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [--ជាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ជាតិ​ផ្សេង​ៗ, ទីទៃ​ពី​គ្នា; ដែល​មាន​ជាតិ​ផ្សេង​ៗ, ទីទៃ​ពី​គ្នា ។
  6. នានា​នុក្រម ( គុ.គុនសព្ទ, ន.នាមសព្ទ ) [--ក្រំ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    លំដាប់, របៀប​ផ្សេង​គ្នា, ដែល​មាន​លំដាប់, របៀប​ផ្សេង​ពី​គ្នា ។
  7. នានា​នុភាព ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នានា​នុភាវ) អានុភាព​ផ្សេង​គ្នា; ដែល​មាន​អានុភាព​ទីទៃ​ពី​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
  8. នានា​ប្រទេស ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ប្រទេឝ) ប្រទេស​ផ្សេង; ដែល​កើត, ដែល​នៅ​ក្នុង​ប្រទេស​ផ្សេង​គ្នា ឬ​ដែល​មក​អំពី​ប្រទេស​ផ្សេង​គ្នា : ពួក​នានា​ប្រទេស, មនុស្ស​នានា​ប្រទេស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រទេស ផង) ។
  9. នានា​សំវាស ( គុ.គុនសព្ទ, ន.នាមសព្ទ ) [--សង់វ៉ាស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    លំនៅ​ផ្សេង​គ្នា; ដែល​មាន​លំនៅ​ទីទៃ​ពី​គ្នា : មនុស្ស​នានា​សំវាស ។ ដែល​មាន​សំវាស​ផ្សេង​ពី​គ្នា : ភិក្ខុ​នានា​សំវាស (ព. វិ. ពុ.) ។
  10. នាបី ( និ.និបាតសព្ទ )
    រី​ឯ, ធម្មតា​ឯ, ដែល​ហៅ​ថា (សម្រាប់​ប្រើ​តែ​ក្នុង​កាព្យ) : នាបី​ហៅ​គ្រូ ដូច​អ្នក​នាំ​ផ្លូវ ដើរ​ដោយ​គន្លង ទោះ​នឹង​ឆ្ពោះ​ទៅ ស្រុក​តូច​ធំ​ផង សឹង​ដូច​បំណង នៃ​ចិត្ត​ចិន្តា (សាស្ត្រា​ច្បាប់​ក្រម) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar