Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាងផ្អែក
( ន.នាមសព្ទ )
ឈ្មោះឈើធំ ពួកគគីរ ។
-
នាងរង
( ន.នាមសព្ទ )
ឈ្មោះស្រុកធំមួយ ក្នុងអាណាខេត្តកម្ពុជាពីដើម នៅខាងទិសឧត្តរ, បានទៅសៀមជាយូរអង្វែងណាស់ហើយ ។ ឈ្មោះឈើធំមួយប្រភេទ ។
-
នាងវង
( ន.នាមសព្ទ )
ឈ្មោះជីរ ១ ប្រភេទ ស្លឹកជមស្រួច ក្លិនប្រហើរ : ជីរនាងវង ។
-
នាងស្វាយ
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទ ស្លឹកនិងដើមសម្បុរស្វាយ ។
-
នាងច្រាល
( ន.នាមសព្ទ )
បង្គោលឈើខ្លឹម ឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលំអសម្រាប់ដាក់រាយបញ្ឈរដង្ហែរកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ : ប្រាសាទស្អាងស្អាតត្រកាល លំហនាងច្រាល បញ្ចេញលំអថ្លៃថ្លា...។
-
នាច
( កិ.កិរិយាសព្ទ )
ស្រក, ថយចុះហើយនិងមានជោរឡើងវិញ (ទឹក) ទឹកនាច ។ ព. ផ្ទ. ជោរ ។ ព. ប្រ. មានជោរមាននាច គឺជួនកាលមានលាភសក្ការៈសម្បូរ ចួនកាលក៏អត្តខាត់ ដូចជាទឹកជោរនាច ។
-
នាដ
( ន.នាមសព្ទ )
[នាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
របាំ, ការរាំចាក់ក្បាច់ ។
-
នាដក
( ន.នាមសព្ទ )
[--ដៈកៈ ឬ --ដៈ-ក ]
( បា.បាលី ( បាលីភាសា ) )
អ្នករបាំ, អ្នករាំចាក់ក្បាច់ ។ បើស្ត្រីជា នាដកា ។
-
នាដកម្ម
( ន.នាមសព្ទ )
[នាដៈ-- ]
( បា.បាលី ( បាលីភាសា ) )
ដូចគ្នានឹង នាដ ដែរ ។
-
នាដកសាល
( ន.នាមសព្ទ )
[--ដៈ កៈ-- ]
( បា.បាលី ( បាលីភាសា ) )
សាលនៃអ្នករបាំ, រោងរាំ, រោងល្ខោន ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>