Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នាភី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នាភិ ឬ នាភី) ផ្ចិត; (រ. ស.) ព្រះ​នាភី ។
  2. នាម ( និ.និបាតសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ថា, ហៅ​ថា : ឱ​អ្នក​អើយ, ខ្ញុំ​នាម​តែ​ថា “ដង្ខៅ​ៗ” ទេ សព្វ​ថ្ងៃ​នេះ​នៅ​ល្បី​តែ​ឈ្មោះ​ប៉ុណ្ណោះ រី​ឯ​ទ្រព្យ​សម្បត្តិ​វិនាស​អស់​ហើយ​គ្មាន​ទេ...។
  3. នាម ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នាមន៑ > នាម) ឈ្មោះ : នាម​ខ្លួន, នាម​ត្រកូល ។ រ. ស. ព្រះ​នាម, ទ្រង់​ព្រះ​នាម...។ សម្ដី​សម្ដែង​នូវ​ឈ្មោះ​ជា​គ្រឿង កំណត់​សម្គាល់​ឲ្យ​ហៅ​បាន, ដូច​ពាក្យ​ថា មនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការ ជាដើម ហៅ​ថា នាម (ព. វ.) ។
  4. នាម ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​មូល​កច្ចាយន​និទ្ទេស​ទី ២ (បែប​វេយ្យាករណ៍​សម្រាប់​រៀន​ភាសា​បាលី) : មូល​នាម, មេ​សូត្រ​នាម, រៀន​បំបែក​វិធី​នាម ។
  5. នាម ( ន.នាមសព្ទ )
    ប្រដាប់​នេសាទ​មច្ឆាជាតិ ធ្វើ​ដោយ​ខ្សែ​ធ្មៃ​មាន​ក្រឡា​បួន​ជ្រុង​ស្មើ មាន​ខ្សែ​ដៃ​ពីរ មាន​ថ្ម​សណ្ដូន​ជើង មាន​ក្រវិល​រូត​មាត់ សម្រាប់​មនុស្ស​ពីរ​នាក់​ជិះ​លើ​ទូក​ក្បាល​កន្សៃ​កាន់​ចុង​ប្រដាប់​នោះ​ម្ខាង​ម្នាក់ អុំ​វាត​ទូក​បញ្ឆៀង​ទទឹង​ខ្សែ​ទឹក​បណ្ដែត​សំរៀម​តាម​ខ្សែ​ទឹក, កាល​បើ​មាន​ត្រី​ជាប់ ក៏​អាច​ដឹង​ភ្លាម : នាំ​គ្នា​ទៅ​រក​វាត​នាម ។
  6. នាមកាយ ( ន.នាមសព្ទ ) [នាមៈកាយ]   ( បា.បាលី​ ( បាលីភាសា ) )
    កង​នៃ​នាមធម៌, ពួក​នៃ​នាមធម៌, បាន​ដល់​ចិត្ត និង​ចេតសិក ។
  7. នាមគ្គហណ​មង្គល ( ន.នាមសព្ទ ) [នាម័កគៈហៈណៈមង់គល់]   ( បា.បាលី​ ( បាលីភាសា ) )
    មង្គល​ឲ្យ​នាម គឺ​មង្គល​បង្កក់ ឬ​បង្កក់​ឆ្មប​ឲ្យ​ឈ្មោះ​កូន​ដែល​កើត​ហើយ​បាន ៣​ថ្ងៃ ឬ ៧​ថ្ងៃ ។
  8. នាមប្បញ្ញត្តិ ( ន.នាមសព្ទ ) [នាម័ប-ប័ញ-ញ៉ាត់]
    ការ​កំណត់​ឈ្មោះ, ការ​ឲ្យ​ឈ្មោះ ។ ខ្មែរ​ក្នុង​សម័យ​បុរាណ ច្រើន​តែ​ជ្រើស​រើស​ឈ្មោះ​តាម​បង្គាប់​ក្នុង​ក្បួន​មហា​ទក្សា, ឯ​តាម​ការណ៍​ពិត, ឈ្មោះ​នោះ​ឥត​មាន​គុណ​ទោស​ឬ​សុខ​ទុក្ខ​ល្អ​អាក្រក់​អ្វី​ទេ គឺ​តាម​តែ​ឲ្យ​ឈ្មោះ​ថា​អ្វី​ក៏​បាន, ដូច​ជា​ឈ្មោះ ក, កើត, កែវ, គង់, គាំ, ចម្រុង, ចម្រើន, ចាប, ព្រាប, នៅ, រស់, សុខ ជាដើម ពុំ​មែន​សុទ្ធ​តែ​ពិត​ដូច​ឈ្មោះ​ទាំង​នោះ​ទេ ប៉ុន្តែ​ទោះ​បី​ពុំ​ពិត​ដូច្នោះ​ក៏​ដោយ មនុស្ស​ក្នុង​សកល​លោក ក៏​ច្រើន​តែ​ជ្រើសរើស​យក​ឈ្មោះ​ល្បី​ៗ ឬ​ពីរោះ​ៗ​មក​ប្រើ​ដែរ ពីព្រោះ​ចង់​ឲ្យ​កូន​ចៅ​បាន​សម​ប្រកប​ដូច​ឈ្មោះ​នោះ​ៗ, នេះ​គឺ​ជា​ការ​ចាំបាច់​របស់​មនុស្ស​ស្ទើរ​តែ​រាល់​រូប​ក្នុង​លោក នឹង​បដិសេធ​ចោល​ក៏​ពុំ​កើត ។
  9. នាមាភិធេយ្យ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ឬ​នាម​ដែល​តែង​តាំង​ដាក់​ឲ្យ​ហៅ​វីរជន​ណា​ម្នាក់ អំពី​សំណាក់​មន្ត្រី​មាន​យសស័ក្ដិ ឬ​អំពី​ប្រជានុរាស្ត្រ ។ វីរបុរស​ជា​នាមាភិធេយ្យ តែង​តាំង​ដាក់​ឲ្យ​ហៅ​នរជន​ណា ដែល​មាន​ចិត្ត​ក្លាហាន​មោះ​មុត, ចេះ​ការពារ​ស្រុក​ទេស មិន​ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​បរទេស​គ្រប់​គ្រាន់ នឹង​ចេះ​គោរព​ស្រឡាញ់​ជន​ជាតិ​រួម​ជាតិ​ដោយ​មិន​លំអៀង ។
  10. នាម៉ឺន ( ន.នាមសព្ទ ) or នាហ្មឺន
    មន្ត្រី​មាន​បណ្ដា​ស័ក្តិ ១០ ហ៊ូពាន់ គឺ​ស័ក្តិ​មួយ​ម៉ឺន; ពាក្យ​នេះ​ជាប់​មក​ពី​សម្ដី​សៀម​ថា ន៉ាហ្មឺ់ន “ស្រែ​មួយ​ម៉ឺន”, ន៉ាសែន “ស្រែ​មួយ​សែន”; បណ្ដា​ស័ក្តិ​មន្រ្តី​ធំ​ក្នុង​សម័យ​ព្រេង​នាយ​យូរ​មក​ហើយ​ ដែល​មាន​មុខងារ​ត្រូវ​ស្ដី​ត្រួតត្រា ឬ​ត្រូវ​បាន​ស្រែ​មួយ​ហ្មឺន, មួយ​សែន ជា​មុខ​អាការ; ព្រោះ​ហេតុ​នោះ ទើប​មាន​ពាក្យ​និយាយ​ថា​ នាហ្មឺន​នាសែន ឬ ន៉ាហ្មឺន​ន៉ាសែន ជាប់​មក​ដល់​សព្វ​ថ្ងៃ : ធ្វើ​ជា​នាហ្មឺន ។ ព. ផ្ទ. រាស្ត្រ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សត្រ ឬ ក្សត្រិយ៍ ទៀត​ផង ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar