Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាដកា
( ន.នាមសព្ទ )
[នាដៈកា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្រីរបាំ ។
-
នាថ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អធិបតី, ម្ចាស់, ចៅហ្វាយ, នាយ; ដែលជាទីពឹង, ជាពំនាក់ (ច្រើនប្រើតែក្នុងកាព្យ) : នាងនាថបីបុត្រ បំពេលំអុត ដោយពាក្យផ្អែមថា ឱកូនមាសម្ដាយ ចូរដេកឆាប់រ៉ា ម្ដាយនឹងយាត្រា ទៅរកភោជន ។
-
នាទី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នាឌិ) នាឡិ ។ ឈ្មោះតម្រារាប់ពេលវេលាក្នុងចំនួន ៦០ នាឡិកា (៦០ មីនុត) : ម៉ោង ១២ និង ១០ នាទី គឺម៉ោង ១២ និង ១០ មីនុត ។ កន្លែងនីមួយៗមាន ព្រំចារឹកដែលគេបានកំណត់ស្រេចហើយ : នាទីដី, នាទីចម្ការ ។ មុខក្រសួង, មុខងារ, មុខការ :ធ្វើការតាមនាទីរបស់ខ្លួន, ធ្វើតាមនាទីដែលគេដាក់ឲ្យ ។
-
នានា
( និ.និបាតសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្សេងៗ, ទីទៃៗ (ច្រើនប្រើតែក្នុងកាព្យ) : ស្ដេចទ្រង់យាត្រាតាមដងព្រៃ ព្រះនេត្ររំពៃទតព្រឹក្សា នូវអស់បក្សីផងនានា ក្សត្រាភ្នកនឹកដល់ក្សត្រី ។ (កុំសរសេរ នាៗ ព្រោះពាក្យនេះជា សំ. បា. ឥតប្រើជាអាមេណ្ឌិតសញ្ញាទេ) ។
-
នានាជាតិ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--ជាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជាតិផ្សេងៗ, ទីទៃពីគ្នា; ដែលមានជាតិផ្សេងៗ, ទីទៃពីគ្នា ។
-
នានានុក្រម
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--ក្រំ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
លំដាប់, របៀបផ្សេងគ្នា, ដែលមានលំដាប់, របៀបផ្សេងពីគ្នា ។
-
នានានុភាព
( គុ.គុនសព្ទ, ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នានានុភាវ) អានុភាពផ្សេងគ្នា; ដែលមានអានុភាពទីទៃពីគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
-
នានាប្រទេស
( គុ.គុនសព្ទ, ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ប្រទេឝ) ប្រទេសផ្សេង; ដែលកើត, ដែលនៅក្នុងប្រទេសផ្សេងគ្នា ឬដែលមកអំពីប្រទេសផ្សេងគ្នា : ពួកនានាប្រទេស, មនុស្សនានាប្រទេស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រទេស ផង) ។
-
នានាសំវាស
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--សង់វ៉ាស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
លំនៅផ្សេងគ្នា; ដែលមានលំនៅទីទៃពីគ្នា : មនុស្សនានាសំវាស ។ ដែលមានសំវាសផ្សេងពីគ្នា : ភិក្ខុនានាសំវាស (ព. វិ. ពុ.) ។
-
នាបី
( និ.និបាតសព្ទ )
រីឯ, ធម្មតាឯ, ដែលហៅថា (សម្រាប់ប្រើតែក្នុងកាព្យ) : នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង នៃចិត្តចិន្តា (សាស្ត្រាច្បាប់ក្រម) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>