Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្គំ ( កិ.កិរិយាសព្ទ )
    សំពះ​ឬ​ក្រាប​សំពះ​ឆ្ពោះ​ទៅ​រក​អ្នក​ដែល​គួរ​គោរព ។ ក្រាប​បង្គំ​គាល់ ឬ ក្រាប​ថ្វាយ​បង្គំ​គាល់ (រ. ស.) ចូល​ថ្វាយ​បង្គំ​ហើយ​អង្គុយ​គាល់ ។ ក្រាប​បង្គំ​ទូល (រ. ស.) ចូល​ក្រាប​ថ្វាយ​បង្គំ​ទូល​ផ្ទាល់​មាត់​ឬ​ក្រាប​ទូល​ដោយ​លិខិត ។ ថ្វាយ​បង្គំ ឬ ក្រាប​ថ្វាយ​បង្គំ (រ. ស. ឬ ស. ស.) សំពះ​ឬ​ក្រាប​សំពះ ដោយ​គោរព ។
  2. បង្គ្រប ( កិ.កិរិយាសព្ទ )
    គ្រប​លើ​ទាំង​អំណាច, ទាំង​បំពាន; រំលោភ​លើ : កុំ​យក​អំណាច​មក​បង្គ្រប​គេ ។
  3. បង្គ្រប់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​គ្រប់, ថែម​ឲ្យ​គ្រប់ : ប្រាំ​ដាក់​ពីរ​ថែម​មក​ទៀត បង្គ្រប់​ជា ៧ ។
  4. បង្បោយ [បង់-បោយ]
    គ្រាន់​តែ​ចុះ​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ ពុំ​មែន​ត្រូវ​សរសេរ​ដូច្នេះ​ទេ ព្រោះ​សរសេរ​ខុស​ទំនង (មើល​ក្នុង​ពាក្យ បង់បោយ) ។
  5. បង្រាស ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ប្រាស, ធ្វើ​ឲ្យ​និរាស​ឃ្លាត​ចេញ; ច្រើន​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ពង្រាត់ : ពង្រាត់​បង្រាស គឺ​ធ្វើ​ឲ្យ​ព្រាត់​ប្រាស ។ ប្រើ​ជា បម្រាស ក៏​បាន ព្រោះ​ជា​ពាក្យ​មាន​ន័យ​ជា​ជំនួយ​គ្នា​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្រាត់ ផង) ។
  6. បង្រុះ ( កិ.កិរិយាសព្ទ )
    ខៃ, ខួង, ស្វាន, ទម្លុះ​ឲ្យ​មាន​រន្ធ​រហូត​ពី​ដើម​ទៅ​ចុង ឬ​ពី​ម្ខាង​ទៅ​ម្ខាង : បង្រុះ​ដុំ​រទេះ ។
  7. បង្រុះ ( ន.នាមសព្ទ )
    ដែក​សម្រាប់​ខួង​ទម្លុះ; ហៅ​ថា ដែក​បង្រុះ ។
  8. បង្រួញ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រួញ ឬ​ធ្វើ​ឲ្យ​ខ្លី​ទៅ​វិញ : បង្រួញ​សេចក្ដី​ឲ្យ​ខ្លី ។
  9. បង្រួប ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រួប ។
    - បង្រួប​បង្រួម ធ្វើ​ឲ្យរួប​រួម, ឲ្យ​សះ​ជា​រួម​មូល​គ្នា​វិញ (ប្រើ​ជា ពង្រួប ក៏​បាន) ។
  10. បង្រួម ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រួម : ចង្កេះ​ខោ​នេះ​ទូលាយ​ណាស់ ត្រូវ​បង្រួម​វា​បន្តិច​មក ទើប​ស្លៀក​ល្មម ។ (ប្រើ​ជា ពង្រួម ក៏​បាន) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar