Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្ហៀរ​ខ្មូត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដៀរ​ខ្មូត) ។
  2. បង្ហេវ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ហេវ គឺ​ធ្វើ​ឲ្យ​ថយ​កម្លាំង​ខ្សោយ​ល្វើយ : កុំ​បង្ហេវ​វា​យូរ​ពេក ។
  3. បង្ហែ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ហែ​គ្នា, ជា​ជួរ​រៀង​គ្នា : ដាក់​បង្ហែ​គ្នា, ដាំ​បង្គោល​បង្ហែ​គ្នា ។
  4. បង្ហែប ( ន.នាមសព្ទ )
    កន្លែង​ដែល​គេ​វែក​ចក ឬ​ត្រឹប​ជាដើម​ធ្វើ​ជា​ប្រឡង់​ឲ្យ​ត្រី​ហែល​ងើប​បាន ឬ​ប្រឡង់​ដែល​មាន​ស្រាប់​ត្រី​ហែប : ស្រះ​នេះ​មាន​សុទ្ធ​តែ​ត្រឹប​ជិត ឥត​មាន​បង្ហែប​ទេ ។
  5. បង្ហែល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ហែល : បង្ហែល​គោ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ។
  6. បង្ហោច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ហោច ។ ប. ពាក្យ​បរិវារ​របស់​ពាក្យ បង្ហិន : បង្ហិន​បង្ហោច គឺ​ធ្វើ​ឲ្យ​ហិន​ហោច ។
  7. បង្ហោះ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ហោះ : បង្ហោះ​គោម ។
  8. បង្អក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អក, ច្រក​ឲ្យ​លេប : បង្អក​ស្រា ។
  9. បង្អង់ ( កិ.កិរិយាសព្ទ )
    អែអង់, រេរង់, ឈប់​ចាំ : សូម​បង្អង់​បន្តិច​សិន, ដើរ​ស្រូត​ឥត​បង្អង់ ។
  10. បង្អត់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អត់ គឺ​ខារខាំង​មិន​ឲ្យ​បរិភោគ​ចំណី​អាហារ​ជាដើម : បង្អត់​បាយ, បង្អត់​ទឹក ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar