Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្អួត ( កិ.កិរិយាសព្ទ )
    សម្ដែង​ឲ្យ​គេ​ដឹង​ឲ្យ​គេ​ស្គាល់​អ្វី​ៗ ជា​របស់​ខ្លួន​ដោយ​ដំណើរ​អួត​ ដើម្បី​នឹង​ឲ្យ​គេ​ស្ងើច ឲ្យ​គេ​សរសើរ ។
    - បង្អួត​បង្អរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្អរ) ។
  2. បង្អួល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អួល ។
    - បង្អាក់​បង្អួល ធ្វើ​ឲ្យ​រអាក់​រអួល ។
  3. បង្អើត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អើត (មិន​សូវ​ប្រើ) ។
  4. បង្អើល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ផ្អើល : បង្អើល​ចាប​កំពុង​ស៊ី​ស្រូវ, បង្អើល​គ្នា​ឲ្យ​ភ័យ ។
  5. បង្អៀង ( ន.នាមសព្ទ )
    អំពើ​ដែល​ផ្អៀង, លំនាំ​ផ្អៀង : ដេក​តែ​មួយ​បង្អៀង ។
  6. បង្អៀន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អៀន : វា​ជា​មនុស្ស​អៀន​ស្រាប់ កុំ​បង្អៀន​គ្នា​ថែម​ទៀត ។
  7. បង្អៀវ ( កិ.កិរិយាសព្ទ )
    បញ្ឈប់​សេះ​ដោយ​ប្រើ​ពាក្យ​ថា អៀវ ! ប្រែ​ថា ឈប់ ឬ​ថា ឯង​ចូរ​ឈប់ !
  8. បង្អែ ( ប.បរិវារសព្ទ )
    ពាក្យ​បរិវារ​របស់​ពាក្យ បង្អង់ : បង្អែបង្អង់ គឺ​បង្អង់​ដោយ​អាការ​យឺត​យូរ​រ៉ែរ៉ ។
  9. បង្អែក ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ផ្អែក; អំពើ​ដែល​ផ្អែក; ពំនឹង, ទី​ពឹង​ផ្អែក ។ ព. ប្រ. ឥត​បង្អែក ឬ ឥត​ខ្នង​បង្អែក ឥត​មាន​ពំនឹង ។
  10. បង្អែន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អែន, ឲ្យ​ជច់ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar