Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បច្ចយសន្និស្សិតសីល ( ន.នាមសព្ទ ) [ប៉័ច-ចៈយ៉ៈ-សន់-និស-សិតៈសិល]   ( បា.បាលី​ ( បាលីភាសា ) )
    សីល​ដែល​មាន ព្រោះ​អាស្រ័យ​ការ​ពិចារណា​បច្ច័យ ៤ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បារិសុទ្ធិ​សីល និង ចតុប្បច្ច័យ ផង) ។
  2. បច្ចវេក្ខណញ្ញាណ ( ន.នាមសព្ទ ) [ប៉័ច-ចៈវ៉េក-ខៈណ័ញ-ញាន]   ( បា.បាលី​ ( បាលីភាសា ) )
    ប្រាជ្ញា​ដែល​ពិចារណា​ឃើញ​ច្បាស់ : ដឹង​ពិត​ឃើញ​ពិត​ដោយ​បច្ចវេក្ខណញ្ញាណ ។
  3. បច្ចវេក្ខណៈ ( ន.នាមសព្ទ ) [ប៉័ច-ចៈវ៉េក-ខៈណៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ណ; ប្រត្យវេក្សណ) សេចក្ដី​ពិចារណា​ឃើញ​ច្បាស់, ការ​ត្រិះរិះ, ការ​នឹក​រំពឹង : បព្វជិត​ពុទ្ធ​សាសនិក​មាន​បច្ចវេក្ខណៈ ៤ តាម​ការ​ប្រើប្រាស់​នូវ​បច្ច័យ ៤ ជា​ការ​ចាំបាច់ ។
  4. បច្ចាមិត្ត ( ន.នាមសព្ទ ) [ប៉័ច-ចាមិត ឬ ប្រ័ត-ត្យា មិត] or ប្រត្យា​មិត្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បច្ចាមិត; ប្រត្យមិត្រ ឬ ប្រត្យានិត្រ) អមិត្ត, សត្រូវ : បច្ចាមិត្ត​តូចតាច អាច​នឹង​បង្ក​ឲ្យ​កើត​ជា​ទោស​សត្រូវ​ធំ​បាន, ដូច​ជា​បូស​ទ្រនិច​តូច​មួយ ឬ​ដូច​ជា​រលក​កែវ​តូច​មួយ អាច​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ធ្ងន់​បាន​ដូច្នោះ​ដែរ ។
  5. បច្ចុប្បន្ន ( ន.នាមសព្ទ ) [ប៉័ច-ចុបន់]   ( បា.បាលី​ ( បាលីភាសា ) )
    (បតិ “ចំពោះ​មុខ” តិ > ច តម្រួត​ជើង ច ជា ច្ច > បច្ច + ឧប្បន្ន “ដែល​កើត​មាន, ដែល​តាំង​នៅ” > បច្ចុប្បន្ន; សំ. ប្រត្យុត្បន្ន) ពេល​ដែល​កំពុង​តែ​មាន​នៅ​ចំពោះ​មុខ គឺ​ពេល​ឥឡូវ​នេះ ។ ប្រើ​ផ្សំ​ជាមួយ​នឹង​សព្ទ​ដទៃ​ជា​សមាស​នាម​អាន​ថា ប៉័ច-ចុប-បុ័ន-ន៉ៈ ប៉ុន្តែ​តាម​ទម្លាប់​ដែល​ពិបាក​នឹង​កែ​ទៅ​ហើយ អាន​ថា ប៉័ច-ចុបន់ ន៉ៈ ដូច​ជា បច្ចុប្បន្ន​កាល, បច្ចប្បន្ន​និយម, បច្ចុប្បន្ន​ភាព, បច្ចុប្បន្ន​សម័យ, បច្ចុប្បន្ន​ហេតុ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាល, និយម, ភាព, សម័យ, ហេតុ) ។
  6. បច្ចុប្បន្ន​កាល ( ន.នាមសព្ទ ) [ប៉័ច-ចុ-បន់-ន៉ៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រត្យុត្បន្ន​កាល) កាល​ជា​បច្ចុប្បន្ន គឺ​កាល​ដែល​នៅ​ក្នុង​ចន្លោះ​កណ្ដាល​អតីត​កាល​និង​អនាគត​កាល (កាល​ឥឡូវ​នេះ) ។
  7. បច្ចូស ( ន.នាមសព្ទ ) [ប៉័ច-ចូស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រត្យុឞស៑ ឬ ប្រត្យូឞ “កាល​ជាទី​កម្ចាត់​នូវ​ងងឹត”) ពេល​បំព្រាង គឺ​វេលា​ភ្លឺ​ឯ​កើត (មុន​បុព្វណ្ហ​សម័យ) : វេលា​បែក​បច្ចូស (ហៅ​ថា បច្ចូស​កាល ឬ បច្ចូស​សម័យ (ប៉័ច-ចូសៈ--ក៏​បាន) ។
  8. បច្ចូស​កាល [ប៉័ច-ចូសៈ--] or បច្ចូស​សម័យ
    មើល​ពាក្យ បច្ចូស ។
  9. បច្ចេកៈ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ប៉័ច-ចេកៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បតិ “ចំពោះ, ដោយ​ខ្លួន”, តិ > ច, តម្រួត​ជើង ច ជា ច្ច > បច្ច + ឯក “មួយ, ម្នាក់​ឯង” > បច្ចេក; ប្រត្យេក) ដែល​ផ្សេង, ទីទៃ, ដោយ​ខ្លួន ។ ច្រើន​ប្រើ​ជា​បទ​សមាស, ដូច​ជា បច្ចេក​ន័យ ន័យ​ផ្សេង, ដោយ​ឡែក, ដោយ​ខ្លួន ។ បច្ចេក​ភាគ ភាគ​ផ្សេង, ចំណែក​ដោយ​ឡែក ។ បច្ចេក​លាភ លាភ​ផ្សេង, ការ​បាន​ដោយ​ឡែក, ការ​បាន​ដោយ​ខ្លួន​ពី​គ្នា ។ បច្ចេក​សមាទាន សមាទាន​សីល​រាយ​សិក្ខាបទ​មួយ​ម្ដង​ៗ ដោយ​ឡែក​ៗ ។ល។
  10. បច្ចេក​ទេស ( ន.នាមសព្ទ ) [ប៉័ច-ចេកៈ ទេស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បតិ + ឯក + ទេស; ប្រត្យេក--) ចំណែក​មួយ​ផ្សេង​ដោយ​ឡែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឯក​ទេស ផង) ។ ចំណេះ​ពិសេស​ជា​ចំណែក​មួយ​ដាច់​មុខ​ផ្សេង​ដោយ​ឡែក​ខាង​សិល្បៈ ឬ​ខាង​វិទ្យាសាស្ត្រ​នីមួយ​ៗ : បច្ចេក​ទេស​ខាង​អគ្គិសនី, បច្ចេក​ទេស​ខាង​តម្បាញ ។ល។ ប្រើ​ជា គុ. វិជ្ជា​បច្ចេក​ទេស, មុខ​ការ​បច្ចេក​ទេស (បារ. Technique) ។
    - អ្នក​បច្ចេក​ទេស គឺ​អ្នក​មាន​ចំណេះ​ពិត​ប្រាដក​ស្ទាត់​ជំនាញ​ក្នុង​សិល្បៈ ឬ​ក្នុង​វិទ្យាសាស្ត្រ​នោះ​ៗ ។ (បារ. Technicien) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar