Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បច្ចេកទេស
( ន.នាមសព្ទ ) [ប៉័ច-ចេកៈ ទេស ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បតិ + ឯក + ទេស; ប្រត្យេក--) ចំណែកមួយផ្សេងដោយឡែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឯកទេស ផង) ។ ចំណេះពិសេសជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈ ឬខាងវិទ្យាសាស្ត្រនីមួយៗ : បច្ចេកទេសខាងអគ្គិសនី, បច្ចេកទេសខាងតម្បាញ ។ល។ ប្រើជា គុ. វិជ្ជាបច្ចេកទេស, មុខការបច្ចេកទេស (បារ. Technique) ។
- អ្នកបច្ចេកទេស គឺអ្នកមានចំណេះពិតប្រាដកស្ទាត់ជំនាញក្នុងសិល្បៈ ឬក្នុងវិទ្យាសាស្ត្រនោះៗ ។ (បារ. Technicien) ។
-
បច្ចេកពុទ្ធ
( ន.នាមសព្ទ ) [ប៉័ច-ចេកៈ ពុទ្ធ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រត្យេក--) លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួនមួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត : ព្រះបច្ចេកពុទ្ធ ។
-
បច្ចេកពោធិ
( ន.នាមសព្ទ ) [ប៉័ច-ចេកៈ--] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រត្យេក--) ការត្រាស់ដឹងចំពោះបានតែខ្លួនមួយ គឺត្រាស់ដឹងឬប្រាជ្ញារបស់ព្រះបច្ចេកពុទ្ធ ។
-
បច្ចេកវិជ្ជា
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
វិជ្ជាផ្នែកខាងសិល្បៈនិងខាងមុខរបរទួទៅ ដែលញែកចែកដាច់មុខដោយឡែកៗពីគ្នា ដូចជាវិជ្ជាខាងគំនូរ, កសិកម្ម, ឧស្សាហកម្មជាដើម (បារ. Technologie) ។
-
បច្ច័យ
( ន.នាមសព្ទ ) [ប៉័ច-ចៃ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បច្ចយ; ប្រត្យយ) ហេតុជាទីអាស្រ័យតគ្នា; ទំនង, លំអាន; ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ ។ល។ គ្រឿងអាស្រ័យសម្រាប់បព្វជិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ) ។ ព. វ. អក្សរដែលចុះផ្សំខាងចុងធាតុ (កិរិយាសព្ទ) នៃភាសាបាលី ឬ សំស្រ្កឹត, ដូចជា នាយក, មកពី នី “នាំ, ដឹកនាំ” និង ណ្វុ-បច្ច័យ ផ្លាស់ជា អក៑ ផ្សំជា នាយក ន. “អ្នកនាំ, អ្នកដឹកនាំ”; ស្ត្រីជា នាយិកា ដោយបញ្ចូល ឥ (អាគម) និង អា-បច្ច័យ មកផ្សំផង (សម្រាប់ឥត្ថីលិង្គ) ។ បារ. ហៅ Suffixe ។
-
បច្ឆាចារ្យ
( ន.នាមសព្ទ ) [ប៉័ច-ឆាចា ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បច្ឆា + អាចរិយ; បឝ្ចាត៑ + អាចាយ៌) អាចារ្យក្រោយ, គ្រូខាងក្រោយ : គ្រូបង្រៀនជាបច្ឆាចារ្យនៃបុត្រធីតាទាំងឡាយ ។ ព. ផ្ទ. បុព្វាចារ្យ ។
-
បច្ឆាបរិចារកិច្ច
( ន.នាមសព្ទ ) [--ប៉ៈរិ-ចារ៉ៈ--] ( បា.បាលី ( បាលីភាសា ) )
កិច្ចបម្រើក្នុងពេលក្រោយ ។ មុខការដែលបានបំពេញឬបានធ្វើ ជាបន្តបន្ទាប់មកខាងក្រោយ (បារ. Services Postérieurs) ។
-
បច្ឆាភត្ត
[ប៉័ច-ឆាភ័ត] ( បា.បាលី ( បាលីភាសា ) )
វេលាខាងក្រោយភត្ត គឺវេលាដែលបរិភោគភោជនាហារថ្ងៃត្រង់រួចហើយ តាំងពីរសៀលទៅ : វេលាបច្ឆាភត្ត, សម្រាកកាយក្នុងបច្ឆាភត្ត ។ ព. ផ្ទ. បុរេភត្ត ។
-
បច្ឆាភត្តកាល
(ដូចគ្នានឹង បច្ឆាភត្ត ដែរ) ។ ព. ផ្ទ. បុរេភត្តកាល ។
-
បច្ឆាភត្តកិច្ច
( ន.នាមសព្ទ ) [--ភ័ត-តៈកិច ] ( បា.បាលី ( បាលីភាសា ) )
ពេលខាងក្រោយនៃភត្តកិច្ច, វេលាខាងក្រោយបន្ទាប់ពីពេលបាយថ្ងៃត្រង់ ។ ព. ផ្ទ. បុរេភត្តកិច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បច្ឆាភត្ត) ។
<< Prev 1 ... 15 16 17 18 19 20 Next >>