webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ផ្តត់ ( ន.នាមសព្ទ )
    ស្នាម​ដែល​បត់, សំណុំ​ឬ​ដុំ​អ្វី​ៗ​ដែល​បត់ : ផ្នត់​ពោះ, ផ្នត់​សំពត់, សំពត់ ២ ផ្តន់
  2. ផ្តិតផ្តូង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជើង ត ]
    ចំតិតចំតូង; ដែល​ងើប​ៗ​ក្រាប​ៗ​រឿយ​ៗ : ដួល​ផ្តិតផ្តូង; សំពះ​ផ្តិត​ផ្តូង
  3. ផ្តិល ( ន.នាមសព្ទ ) [ជើង ត ]
    ភាជនៈ​ពួក​មួយ មាន​គម្រប មាន​ជើង​ឬ​ឥត​គម្រប​ឥត​ជើង ធ្វើ​ដោយ​លោហ​ជាតិ​ផ្សេង​ៗ មាន​ស្ពាន់​និង​លង់ហិន​ជាដើម ឬ​អំពី​ប្រាក់​មាស សម្រាប់​ដង​ទឹក ឬ​ដាក់​ទឹក​ប្រើប្រាស់ : ផ្តិល​ស្ពាន់, ផ្តិល​លង់ហិន, ផ្តិល​សំរិទ្ធិ, ផ្តិល​ប្រាក់...។
  4. ផ្តឹកៗ ( គុ.គុនសព្ទ ) [ជើង ត ]
    ដែល​មាន​ដង្ហើម​តិច​ៗ ខ្សោយ​ណាស់ រង់ចាំ​តែ​វេលា​នឹង​ស្លាប់ ។
  5. ផ្តើកៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជើង ត]
    តើក​ៗ, ខ្វើក​ៗ ។
  6. ផ្តេតៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ជើង ត]
    ដែល​មាន​កម្លាំង​ខ្សោយ​ហេប​ៗ ឬ​ដែល​ក្រាប​សំពះ​ងក់​ងើប​រឿយ​ៗ ។
  7. ផ្ទក់ ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​រ៉ស់​ប៉ុន្តែ​រូប​តូច : ត្រី​ផ្ទក់ ។
  8. ផ្ទញ់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ទញ់; ពោល​ពាក្យ​បន្ទច់​បង្អាក់ ឬ​សង្កត់​សង្កិន​ឲ្យ​ទញ់; ឲ្យ​ទាល់​ផ្លូវ, ទាល់​សេចក្ដី : គេ​ផ្ទញ់​កណ្ដាល​ចំណោម ស្រាប់​តែ​បាត់​មាត់​ឈឹង ។
  9. ផ្ទប់ ( កិ.កិរិយាសព្ទ )
    ទប់​ឲ្យ​នឹង, អង; ចោម​ស្ទាក់​ព័ទ្ធ, ឲ្យ​នៅ​នឹង ។
  10. ផ្ទល់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ផ្ទប់ ថា : ផ្ទប់ផ្ទល់ គឺ​ទប់​ឲ្យ​នៅ​នឹង, ឲ្យ​រឹងប៉ឹង ។

<< Prev   1 ... 15   16   17   18   19   20   Next >>