Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផឹង
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
សង់ទីម៉ែត្រ : បីផឹង គឺ ៣ សង់ទីម៉ែត្រ ។
-
ផឺត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផើត) ។
-
ផុង
( កិ.កិរិយាសព្ទ )
លង់ចុះ, លិចចុះ, កប់, ស៊ុន, ជ្រុល : ផុងកៃ, ផុងដៃ, ផុងជើង, ដើរប្រយ័ត្នក្រែងផុង ។
- ផុងខ្លួន លង់ខ្លួន, ស៊ុនឬជ្រុលខ្លួនទៅក្នុងអំណាច ក្នុងកណ្ដាប់ដៃគេ ដោយមិនសមនឹងបំណង ។
- ផុងគំនិត ស៊ុន ឬជ្រុលគំនិតលើការខុសទំនង ។
- លិចលុងផុងកៃ លិចលុងហិនហោច, ស៊ុនជ្រុលខូចការ (ព. សា.) ។ល។
-
ផុត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
អស់, ឥតមានតទៅទៀត, ចប់ : ផុតត្រឹមប៉ុណ្ណឹង ។ អស់ខ្យល់ដណ្ហើម (ស្លាប់) : ជីតាខ្ញុំគាត់ទើបនឹងផុតអម្បាញ់មិញ ។
-
ផុយ
( គុ.គុនសព្ទ )
ទីទៃពីជាប់ គឺពុក, ជ្រោកជ្រាក, រង្គោះរលេះរបេះពីគ្នា : សំពត់ផុយ, ខ្សែផុយ ។ កិ. វិ. ដែលហុយចេញម្ដងៗ : ជក់បារីបង្ហុយផ្សែងផុយៗ; រ៉ុយ, ឆ្កុយ : វាមកដល់ត្រង់មាត់ច្រកនោះហើយ ស្រាប់តែគេផុយទៅខាងលិចទៅវិញ ។
-
ផុយផាយ
( គុ.គុនសព្ទ )
ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្ដាប់; សើវ៉ើ : ស្រីផុយផាយ; ភរិយាផុយផាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាធ ប្រដៅក្របាន ។ (សាស្ត្រាច្បាប់ រាជនេតិ ព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
ផុរ
( កិ.កិរិយាសព្ទ )
or ផុល
ពុះហៀរ, ខ្ពុរ, ខ្សុលចេញ, រសោះចេញ : បបរផុរ ឬ ផុល; សូត្រផុរ ឬ ផុល ។
-
ផុស
( កិ.កិរិយាសព្ទ )
លេចឡើងពីក្នុងទឹកឬពីក្នុងដី, ខ្សុរឡើង : កំណប់ផុស, ទឹកផុស ។ ស្រាប់តែបណ្ដាលគិតឲ្យឃើញ, បណ្ដាលឲ្យយល់ច្បាស់លាស់ : ផុសគំនិត, ផុសប្រាជ្ញា ។ គុ. ដែលដោយជ្រោកសាច់ : ឪឡឹកផុស ។
-
ផុស្សតី
( ន.នាមសព្ទ )
[ផុស-សៈដី ]
នាមព្រះនាងទេវីជាព្រះមាតានៃព្រះវេស្សន្តរក្នុងវេស្សន្តរជាតក (មហាជាតក៍) :
- ព្រះនាងផុស្សតី ជាព្រះអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យ...។ មហាជាតក៍ប្រែរយប្រើក្លាយជា សុបារសុបតី ឬ សុបារសបតី ឃ្លាតឆ្ងាយណាស់អំពីបាលីមហាវេស្សន្តរជាតក ។
-
ផុស្សរាគ
( ន.នាមសព្ទ )
[ផុស-សៈរាក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះត្បូងមានតម្លៃមួយប្រភេទ : ត្បូងផុស្សរាគ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>