Khmer Dictionary: ពង
Chuon Nath's Khmer-Khmer Dictionary
-
ពង
( កិ.កិរិយាសព្ទ )
(ជានាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ : ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្តុល ។ បង្កើតពង, បញ្ចេញស៊ុត : មេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
-
ពង
( ន.នាមសព្ទ )
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្តុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន : ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្ដើក, ពងទន្សង, ពងក្រពើ... (ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ) ។ ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាសបើមានតែមួយដុំ ហៅ ពងត្មោល (ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ) ។ ពងក្ដ ន. (ព. អា.) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថា បញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ (ជាសម្ដីពុំគួរប្រើ) ។
-
ពងក្រពើ
( គុ.គុនសព្ទ ) ( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលមានទ្រង់ទ្រាយស្រដៀងនឹងពងក្រពើ : ទ្រង់ពងក្រពើ, រាងពងក្រពើ ។ ន. ឈ្មោះប្រអប់ឬស្មុគដែលមានរាងស្រដៀងនឹងពងក្រពើ : ប្រអប់ពងក្រពើ, ស្មុគពងក្រពើ ។
-
ពងក្អុក
( គុ.គុនសព្ទ, ន.នាមសព្ទ ) or ពងខ្យង ( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ពាក្យសម្រាប់ហៅផ្លែក្រសាំង, ផ្លែខ្វិត, ផ្លែត្របែក, ពោតជាដើមដែលនៅខ្ចីមានសាច់ឬគ្រាប់សណ្ឋានស្រដៀងនឹងពងត្រីក្អុកឬពងខ្យង : ក្រសាំងពងក្អុក ឬ ក្រសាំងពងខ្យង, ពោតពងខ្យង ។
-
ពងចាប
( ន.នាមសព្ទ )
(សព្ទអារក្ស) ពាក្យមេមត់ហៅកូនខ្ចីឬកូនតូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្កាឈូក និង ប្រាក្រឹត ផង) ។
-
ពងត្រង
( ន.នាមសព្ទ )
ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងត្រមុលបន្តិច កាលនៅខ្ចីមានរសជូរខ្លាំង : ស្វាយពងត្រង ។
-
ពងត្រី
( ន.នាមសព្ទ ) ( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឈ្មោះក្បាច់រចនាមួយបែប មានភាពមូលៗ រាយដង្ហែគ្នាជាខ្សែ : ក្បាច់ពងត្រី ។
-
ពងទឹក
( ន.នាមសព្ទ )
ពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្ដែតត្រាលើទឹក សម្បុរខៀវអន្លង ប្រើស្លបរិភោគបាន : ដងពងទឹក, សម្លពងទឹក ។
-
ពងបង្កួយ
( គុ.គុនសព្ទ ) ( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលនៅច្រុបៗមិនទាន់ងំល្អ គឺស្ទើរឆៅស្ទើរឆ្អិន : បាយពងបង្កួយ ។
-
ពងបែក
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទកើតជារលកកែវពងហើយបែកៗហើយផ្ដួចពងឡើងទៀត : រោគពងបែក ។
Headley's Khmer-English Dictionary
-
ពង
( v ) [pɔɔŋ] - detail »
to lay an egg.
-
ពង
( n ) [pɔɔŋ] - detail »
egg; ovum
-
ពង
( v ) [pɔɔŋ] - detail »
to get blisters; to come to a head (of a boil or abscess); to swell up.
-
ពង
( adj ) [pɔɔŋ] - detail »
to be swollen.
-
ពង
( n ) [pɔɔŋ] - detail »
blister, abscess, boil; tumor
-
ពង
( n ) [pɔɔŋ] - detail »
testicle
-
ពង្រ
( n ) [pʊəŋrɔɔ] - detail »
kind of fruit tree (Schleicheria oleosa or S. trijuga; its sour fruits are used as flavoring in stews and soups and the hard wood is used to make mortars)
-
ពង្រត់
( v ) [pʊəŋrʊət] - detail »
to run away with, elope; to let loose, allow to escape; to tempt, entice; to abduct
-
ពង្រន
( v ) [pʊəŋrɔɔn] - detail »
to make a warbling / trilling sound
-
ពង្រល
( v ) [pʊəŋrɔɔl] - detail »
to give a squared shape to something