Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព

Chuon Nath's Khmer-Khmer Dictionary
  1. ពភ្លាក់ពភ្លើក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​ដំណើរ​ភ្លើក​ៗ រលាក់​រលើ​ដោយ​ភ័ន្ត​ច្រឡំ​ផ្លូវ : ដើរ​ពភ្លាក់​ពភ្លើក ។
  2. ពភ្លាម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ចាំង​ឬ​បាញ់​រស្មី​វែង​ៗ ភ្លែត​ៗ​រឿយ​ៗ : ផ្លេក​បន្ទោរ​ពភ្លាម, រស្មី​ពភ្លាម ។ ដែល​មាន​អាការ​លលាម​អង់អាច​ឥត​ភ្លឹក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ទុះ​ចូល​ឥត​មាន​ទីមទាម ងា​ដាវ​គំរាម ពភ្លាម​លលាម​ឥត​ភ្លឹក ។
  3. ពភ្លីពភ្លើ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ភ្លីភ្លើ​ក្រៃពេក, ភ្លីភ្លើ​ខ្លាំង : មនុស្ស​ពភ្លីពភ្លើ; ដើរ​ពភ្លីពភ្លើ ។
  4. ពភ្លីមពភ្លាម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ពភ្លាម​ក្រៃពេក; ដែល​រឡេមរឡាម​ហួស​ពេក : ឫកពា​ពភ្លីមពភ្លាម ។
  5. ពភ្លីះពភ្លែះ
    (ម.ព. ពភ្លែះ) ។
  6. ពភ្លឹបពភ្លែត ( គុ.គុនសព្ទ )
    ដែល​មាន​អាការ​ភ្លឹប​ៗ​ភ្លែត​ៗ រឿយ​ៗ : ចង្កៀង​ពភ្លឹបពភ្លែត ។
  7. ពភ្លឹម ( គុ.គុនសព្ទ )
    ដែល​ភ្លឹម​ៗ :
    - ភ្នែក​ពភ្លឹម គឺ​ភ្នែក​ដែល​បើក​ព្រឹម​ៗ ។
  8. ពភ្លឹមពភ្លែត ( គុ.គុនសព្ទ )
    ដែល​មាន​សភាព​ភ្លឹម​ៗភ្លែត​ៗ​រឿយ​ៗ :
    - ចង្កៀង​ពភ្លឹមពភ្លែត គឺ​ចង្កៀង​ដែល​មាន​ពន្លឺ​ព្រឹម​ៗ ភ្លែត​ៗ​ម្ដង​ៗ ។
  9. ពភ្លឹះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ភ្លឹះ​ៗ​រឿយ​ៗ : ធ្វើ​ការ​ពភ្លឹះ, អង្គុយ​ពភ្លឹះ​ទាល់​ព្រឹក ។
  10. ពភ្លុក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ភ្លុក​ៗ​ច្រើន​ដង ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar