webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ភគវតី ( ន.នាមសព្ទ ) [ភៈគៈវៈដី ]
    ពាក្យ​ជា​ឥត្ថី​លិង្គ​របស់​ពាក្យ ភគវ័ត ឬ ភគវ័ន្ត; តាម​រូប​សព្ទ​សម្រាប់​ហៅ​ស្ត្រី​អ្នក​មាន​បុណ្យ​អ្នក​មាន​ស័ក្តិ​ធំ​ទាំងពួង; តាម​លទ្ធិ​ព្រាហ្មណ៍, ច្រើន​ហៅ ព្រះ​ឧមា ឬ ព្រះ​លក្ស្មី ថា ព្រះ​ភគវតី; តាម​សណ្ដាប់​ប្រទេស, ប្រើ​ហៅ ស្ត្រី​ជា​ព្រះ​អគ្គ​មហេសី​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ក៏​បាន : សម្ដេច​ព្រះ​ភគវតី
  2. ភគវន្ត or #NAME?
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគវ័ត)
  3. ភគវន្តមុនី ( ន.នាមសព្ទ ) [ភៈគៈវ័ន-តៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ភគវន្តុ > ភគវន្ត + មុនិ) អ្នក​ប្រាជ្ញ​មាន​ជោគ, អ្នក​ប្រាជ្ញ​មាន​បុណ្យ​មាន​យស (ព្រះ​សម្មាសម្ពុទ្ធ) : ព្រះ​ភគវន្ត​មុនី, ព្រះ​ភគវន្ត​មុនី​នាថ, ព្រះ​ភគវន្ត​មុនី​បពិត្រ (ព. ពុ. , ព. ទេ.) ។
  4. ភគវា ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ភៈគៈ-- ] or ភគវាន   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភគវន្តុ > ភគវា; ភគវន៑) មើល​ពាក្យ ភគវ័ត ។
  5. ភគវ័ត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ភៈគៈវ័ន ឬ --វ័ន ] or ភគវ័ន្ត   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភគវត៑; ភគវន្តុ > ភគវន្ត) ដែល​មាន​ជោគ, មាន​បុណ្យ, មាន​យស; ឬ​លោក​អ្នក​មាន​ជោគ, អ្នក​មាន​បុណ្យ, អ្នក​ប្រាជ្ញ ។ ពាក្យ​នេះ ខាង​លទ្ធិ​ពុទ្ធ​សាសនា​ហៅ​ចំពោះ​តែ​ព្រះ​សម្មាសម្ពុទ្ធ : ព្រះ​ភគវ័ត ឬ ព្រះ​ភគវ័ន្ត; ខាង​លទ្ធិ​ដទៃ ហៅ​បាន​គ្រប់​អ្នក​ប្រាជ្ញ​ធំ​ៗ​ទួទៅ​មិន​មាន​កំណត់ ហៅ​ថា ភគវា ឬ ភគវាន ក៏​បាន) ។
  6. ភគិនី ( ន.នាមសព្ទ ) [ភៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភគ្នី) បង-ប្អូន​ស្រី; ហៅ​បាន​ទាំង​បង​ស្រី, ប្អូន​ស្រី; បើ​លុះ​តែ​មាន​ ជេដ្ឋ “បង” ឬ កនិដ្ឋ “ប្អូន” ផ្សំ​មក​ផង​ទើប​មាន​សេចក្ដី​ប្លែក​គ្នា : ជេដ្ឋ​ភគិនី បង​ស្រី, កនិដ្ឋ​ភគិនី ប្អូន​ស្រី (សម្រាប់​ប្រើ​ជា​រាជ​សព្ទ) ។
  7. ភគិនីភស្ដា ( ន.នាមសព្ទ ) [ ជើង ដ, អ. ថ. ភគិនី ភ័ស-ស្ដា ]   ( រ. ស.រាជសព្ធ )
    ប្ដី​របស់​បង​ឬ​ប្អូន​ស្រី គឺ​បង​ថ្លៃ​ប្រុស ឬ​ប្អូន​ថ្លៃ​ប្រុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី និង ភស្ដា ផង) ។
  8. ភង្គី ( ន.នាមសព្ទ ) [ភ័ង-គី ]
    ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ប្រើ​ជា​ថ្នាំ​រម្ងាប់​រោគ : ដើម​ភង្គី
  9. ភង្គៈ ( ន.នាមសព្ទ ) [ភ័ងគៈ ឬ​ភ័ង-គៈព័ស ឬ ក៏--ពស់ ] or ភង្គពស្ត្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភង្គ; ភំគ ឬ ភង្គ) សំពត់​ដែល​ត្បាញ​ដោយ​អំបោះ​លាយ​ចម្រុះ​គ្នា​ច្រើន​មុខ : សំពត់​ភង្គៈ, ភង្គ​ពស្រ្ត​សាច់​ក្រាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពស្ត្រ ផង) ។
  10. ភណ្ឌ ( ន.នាមសព្ទ ) [ភ័ន] or ភណ្ឌៈ (ភ័ន-ឌៈ)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភណ្ឌ; ភាណ្ឌ) ទ្រព្យ, របស់; ដើម​ទុន; គ្រឿង​ប្រើប្រាស់; អីវ៉ាន់; ប្រដាប់, គ្រឿ​ប្រដាប់ ។ ច្រើន​ផ្សំ​ជាមួយ​នឹង​នាម​សព្ទ​ឯ​ទៀត, ដូច​ជា : ភណ្ឌ​ទេយ្យ របស់​ដែល​ត្រូវ​សង (សំណង); កសិ​ភណ្ឌ គ្រឿង​ភ្ជួរ​រាស់; គរុ​ភណ្ឌ ទ្រព្យ​​សង្ឃ; នានា​ភណ្ឌ, ពិពិធ​ភណ្ឌ ឬ វិវិធ​ភណ្ឌ ទ្រព្យ​ផ្សេង​ៗ, របស់​ច្រើន​មុខ​ដែល​ដាក់​ក្នុង​កំឡុង​ជាមួយ​គ្នា; បុរាណ​ភណ្ឌ របស់​ចាស់, ទ្រព្យ​ចាស់; រាជ​ភណ្ឌ ព្រះ​រាជ​ទ្រព្យ; រាជ​កកុធ​ភណ្ឌ គ្រឿង​ប្រដាប់​សម្រាប់​រាជ្យ ឬ​គ្រឿង​ឥស្សរិយ​យស​សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ; សេដ្ឋ​ភណ្ឌ របស់​ប្រសើរ, ទ្រព្យ​មាន​តម្លៃ ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>