Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភារតយុទ្ធ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ចម្បាំង​ភារតៈ, រឿង​ចម្បាំង​ភារតៈ (ហៅ​ថា មហា​ភារត​យុទ្ធ ក៏​បាន) ។
  2. ភារធារី ( ន.នាមសព្ទ ) [ភារៈ-- ]
    មន្ត្រី​ជា​ជំទប់​នៃ​ឯក​អគ្គ​រាជ​ទូត ឬ​ឯក​អគ្គ​រដ្ឋ​ទូត មាន​នាទី​បំពេញ​មុខការ​ក្នុង​អង្គ​ទូត​ជា​ជំនួស​ក្នុង​ករណី​ដែល​អគ្គ​រាជ​ទូត​ឬ​ឯក​អគ្គ​រដ្ឋ​ទូត​មិន​នៅ, មន្ត្រី​ក្នុង​អង្គ​ទូត​ដែល​ទទួល​ភារៈ​កាន់​កាប់​កិច្ចការ​ជា​ជំនួស​ឯក​អគ្គ​រាជ​ទូត​ឬ​ឯក​អគ្គ​រដ្ឋ​ទូត (បារ. Chargé d'affaires ) ។
  3. ភារា ( ន.នាមសព្ទ )
    រាជ​ធានី, ក្រុង; ប្រើ​ក្លាយ​មក​ពី ពារា ដែល​ជា​ពាក្យ​ហៅ​ក្រុង​ពារាណសី ដោយ​សង្ខេប សម្រាប់​ប្រើ​សម្រួល​ចួន​ក្នុង​កាព្យ, លុះ​យូរ​ៗ​មក​ក៏​ក្លាយ​សេចក្ដី​ថា ក្រុង (ច្រើន​ប្រើ​ក្នុង​ពាក្យ​កាព្យ​រឿង​ជាតក) ។
  4. ភារៈ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភារ) ទម្ងន់, របស់​ធ្ងន់; បន្ទុក, គ្រឿង​ផ្ទុក; កិច្ចការ​ធ្ងន់; កិច្ចការ​រវល់ :
    - ទទួល​ភារៈ គឺ​ទទួល​បន្ទុក, ទទួល​កិច្ចការ​ធ្ងន់;
    - នាំ​ភារៈ​ទៅ គឺ​នាំ​គ្រឿង​ផ្ទុក គ្រឿង​ដឹក​នាំ​ទៅ; ជា​ភារៈ​លើ​ខ្លួន គឺ​ទទួល​រ៉ាប់រង​លើ​ខ្លួន ។
    - ភារ​កិច្ច (--រៈកិច) កិច្ច​ជា​ភារៈ ។
  5. ភាវ ( គុ.គុនសព្ទ )
    ដែល​មាន​សម្បុរ​ខ្ចី មិន​ខ្លាំង​មិន​ច្បាស់​លាស់ : សម្បុរ​ភាវ, ក្រហម​ភាវ ។
  6. ភាវ ( ន.នាមសព្ទ ) [ភាវៈ ] or ភាវៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភាវ) ភាព; (សរសេរ​ជា ភាវៈ ច្បាស់​លាស់​ជាង) : ភាវៈ​នៃ​បណ្ឌិត, ភាវៈ​កាច, ភាវៈ​សុខ​ទុក្ខ, ផ្ទះ​នេះ​មាន​ភាវៈ​គ្រាំគ្រា​ណាស់​ហើយ ។
  7. ភាវនា ( ន.នាមសព្ទ ) [ភាវៈនា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភាវន ឬ ភាវនា) ការ​ចម្រើន, ការ​នឹក​ចំពោះ​ត្រង់​អារម្មណ៍​ដ៏​ល្អ​តែ​មួយ​ដដែល​ៗ​ឲ្យ​ច្រើន​ៗ គឺ​នឹក​ហើយ​នឹក​ទៀត​រឿយ​ៗ​ជា​អនេក, ការ​រំពឹង​ស្មឹងស្មាធិ៍ តាំង​ភាវនា, ចម្រើន​ភាវនា ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន : ខំ​ភាវនា, ភិក្ខុ​ភាវនា​កម្មដ្ឋាន ។
  8. ភាវនូបនិស្ស័យ ( ន.នាមសព្ទ ) [ភាវៈនូប៉ៈនិស-សៃ ]   ( បា.បាលី​ ( បាលីភាសា ) )
    (ភាវនា​+ឧបនិស្សយ) ឧបនិស័្សយ​ដែល​កើត​អំពី​ភាវនា គឺ​ចំណុច​ចិត្ត ឬ​សេចក្ដី​ពេញ​ចិត្ត ដែល​ជាប់​ជា​ស្នាម​ជា​លំអាន​មក​អំពី​ការ​បាន​ធ្វើ​ភាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបនិស្ស័យ ផង) ។
  9. ភាវរូប ( ន.នាមសព្ទ ) [ភាវៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    រូប​តាម​ភាព គឺ​រូប​ដែល​មាន​លក្ខណៈ​សណ្ឋាន​ផ្សេង​គ្នា​ឲ្យ​ចំណាំ​បាន យ៉ាង​ដូច​រូប​បុរស​ស្រ្តី​ជាដើម (រូប​បុរស​ស្ត្រី ហៅ ឥត្ថី​ភាវ​រូប, បុរិស​ភាវ​រូប) ។
  10. ភាសា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភាឞ‌ា) សម្ដី, ពាក្យ : ភាសា​សំស្ក្រឹត, ភាសា​បាលី, ភាសា​ជាតិ, ភាសា​បរទេស ។ល។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar