Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភាសាបរិវត្តកៈ
( ន.នាមសព្ទ )
[--ប៉ៈរ៉ិវ័ត-តៈកៈ]
( បា.បាលី ( បាលីភាសា ) )
(--វត្តក) អ្នកប្រែភាសា, អ្នកបកភាសា គឺអ្នកដែលចេះស្ដាប់ភាសាបានទាំងពីរខាង ហើយបកប្រែពីសម្ដីអ្នកម្ខាងទៅជាសម្ដីអ្នកម្ខាង; បើស្រ្តីជា ភាសាបរិវត្តិកា ។
-
ភាសាបរិវត្តន៍
( ន.នាមសព្ទ )
[--ប៉ៈរ៉ិវ័ត]
( បា.បាលី ( បាលីភាសា ) )
(--វត្តន) ការប្រែភាសា គឺការនិយាយ ឬសរសេរប្រែពីភាសាមួយជាភាសាមួយផ្សេង ។
-
ភាសាសាស្ត្រ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ក្បួនពោលអំពីភាសានិយាយ ។ របៀប, វិធីនៃភាសា ។
-
ភាសិត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
សម្ដី, ពាក្យ ។ គុ. ដែលគេពោលហើយ, ដែលនិយាយហើយ ។ ប្រើផ្សំចូលនឹងនាមនាមឯទៀតក៏បាន ដូចជា : ពុទ្ធភាសិត ពាក្យព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់ត្រាស់សម្ដែងហើយ; សុភាសិត ពាក្យពីរោះ, ពាក្យត្រឹមត្រូវ, សម្ដីដែលគេនិយាយត្រូវ, ពាក្យប្រដៅល្អ, ទុព្ភាសិត ពាក្យអាក្រក់, សម្ដីដែលនាំឲ្យប្រព្រឹត្តអាក្រក់ ។ ល។
-
ភាស៊ី
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ភាឞី អ. ថ. ផាស៊ី) ពន្ធទំនិញ គឺពន្ធដែលរាជការត្រូវហូតយកអំពីអ្នកលក់ទំនិញ ឬអ្នកនាំទំនិញចេញចូល ។ ក្នុងកម្ពុជរដ្ឋប្រើពាក្យនេះចំពោះតែពន្ធដែលហូតយករាល់ថ្ងៃអំពីអ្នកលក់ដូរនៅទីផ្សារនីមួយៗដែលមានបញ្ញត្តិឲ្យទារយក; ច្រើននិយាយថា ភស៊ី (ភៈស៊ី) ឬ ផាស៊ី ។
-
ភាំង
( កិ.កិរិយាសព្ទ )
គាំង ឬលង់ស្មារតី, ស្រឡាំងកាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាន់ ផង) ។ ដេកលក់មួយភាំង ដេកលក់មួយសំកាំង, មួយរំពេច ។
-
ភិក្ខវោ !
( អាល.អាលបនៈ ឬសម្ពោធនៈ )
( បា.បាលី ( បាលីភាសា ) )
ភិក្ខុទាំងឡាយ ! (ម្នាលភិក្ខុទាំងឡាយ); ព្រះពុទ្ធតម្រាស់ត្រាស់ហៅពួកភិក្ខុឲ្យចូលមកជួបជុំឬឲ្យត្រងត្រាប់ស្ដាប់ព្រះបន្ទូលព្រះអង្គ ក្នុងហេតុការណ៍អ្វីមួយ ដែលព្រះអង្គនឹងសម្ដែងប្រាប់-ភិក្ខុទាំងឡាយទទួលព្រះបន្ទូលព្រះអង្គថា ភទន្តេ! “សូមទ្រង់ព្រះចម្រើន!” ឬតាមទម្លាប់ប្រែថា “បពិត្រព្រះអង្គទ្រង់ចម្រើន!” ឬក៏ថា “សូមទ្រង់ព្រះមេត្តាប្រោស!” (ពាក្យសម្រាប់ប្រើក្នុងការប្រែបាលី, ក្នុងការតែងសេចក្ដីធម៌វិន័យឬសម្ដែងធម៌) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភទន្តេ ផង ។
-
ភិក្ខា
( ន.នាមសព្ទ )
[ភិក-ខា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភិក្សា) ការសូម, ការសូមទាន ។(សំ. ភិក្សា) បាយ, ភោជនា-ហារ។
- ភិក្ខាចរ អ្នកដើរសូមទាន (ស្មូម)។
- ភិក្ខាចរិយា ឬ - ភិក្ខាចារ ការដើរសូម ។
- ភិក្ខាចារវត្ត សណ្ដាប់ធ្នាប់របស់អ្នកសូមដោយសុភាពរាបសា ។
- ភិក្ខាទាន ការឲ្យភោជនាហារ (ជាទាន) ។
- ភិក្ខាភាជនៈ ឬ--ភាជន៍ ប្រដាប់ដាក់ភោជនាហារ, ចានបាយ ។
- ភិក្ខាហារ អាហារដែលបានមកដោយការសូម ។
-
ភិក្ខុ
( ន.នាមសព្ទ )
[ភិក-ខុ ឬ ភិក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភក្សុ) សមណអ្នកសូម, សមណៈអ្នកខ្លាចភ័យក្នុងវដ្ដសង្សារ, អ្នកខ្លាចបាបជានិច្ច, អ្នកមានព្យាយាមដុតបំផ្លាញអំពើអាក្រក់... ។ ខាងពុទ្ធសាសនា ហៅចំពោះតែបុរសអ្នកបួសដែលមានភេទឧត្តមជាងសាមណេរ : ភិក្ខុច្រើនរូប, បួសភិក្ខុ, លោកភិក្ខុ ។
- ភិក្ខុភាព, ភោក្ខុភាវ ឬ - ភិក្ខុភាវៈ ដំណើរបានទទួលឧបសម្បទាជាភិក្ខុ គឺការបានភេទជាលោកភិក្ខុ ។
- ភិក្ខុសង្ឃ ប្រជុំភិក្ខុច្រើនតាំងពី ៤ រូបឡើងទៅ ។
-
ភិក្ខុនី
( ន.នាមសព្ទ )
[ភិក-ខុណី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភិក្សុណី) ភិក្ខុស្រី គឺស្ត្រីដែលបួសជាភិក្ខុ (មានតែពីក្នុងពុទ្ធកាលនិងពុទ្ធសាសនាកាលសម័យពីដើម, សព្វថ្ងៃនេះមិនមាន) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>