Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភាសា​បរិវត្តកៈ ( ន.នាមសព្ទ ) [--ប៉ៈរ៉ិវ័ត-តៈ​កៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (--វត្តក) អ្នក​ប្រែ​ភាសា, អ្នក​បក​ភាសា គឺ​អ្នក​ដែល​ចេះ​ស្ដាប់​ភាសា​បាន​ទាំង​ពីរ​ខាង ហើយ​បក​ប្រែ​ពី​សម្ដី​អ្នក​ម្ខាង​ទៅ​ជា​សម្ដី​អ្នក​ម្ខាង; បើ​ស្រ្តី​ជា ភាសា​បរិវត្តិកា ។
  2. ភាសា​បរិវត្តន៍ ( ន.នាមសព្ទ ) [--ប៉ៈរ៉ិវ័ត]   ( បា.បាលី​ ( បាលីភាសា ) )
    (--វត្តន) ការ​ប្រែ​ភាសា គឺ​ការ​និយាយ ឬ​សរសេរ​ប្រែ​ពី​ភាសា​មួយ​ជា​ភាសា​មួយ​ផ្សេង ។
  3. ភាសា​សាស្ត្រ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ក្បួន​ពោល​អំពី​ភាសា​និយាយ ។ របៀប, វិធី​នៃ​ភាសា ។
  4. ភាសិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    សម្ដី, ពាក្យ ។ គុ. ដែល​គេ​ពោល​ហើយ, ដែល​និយាយ​ហើយ ។ ប្រើ​ផ្សំ​ចូល​នឹង​នាម​នាម​ឯ​ទៀត​ក៏​បាន ដូច​ជា : ពុទ្ធ​ភាសិត ពាក្យ​ព្រះ​ពុទ្ធ, ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ហើយ; សុភាសិត ពាក្យ​ពីរោះ, ពាក្យ​ត្រឹមត្រូវ, សម្ដី​ដែល​គេ​និយាយ​ត្រូវ, ពាក្យ​ប្រដៅ​ល្អ, ទុព្ភាសិត ពាក្យ​អាក្រក់, សម្ដី​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់ ។ ល។
  5. ភាស៊ី ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ភាឞី អ. ថ. ផាស៊ី) ពន្ធ​ទំនិញ គឺ​ពន្ធ​ដែល​រាជការ​ត្រូវ​ហូត​យក​អំពី​អ្នក​លក់​ទំនិញ ឬ​អ្នក​នាំ​ទំនិញ​ចេញ​ចូល ។ ក្នុង​កម្ពុជ​រដ្ឋ​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​ពន្ធ​ដែល​ហូត​យក​រាល់​ថ្ងៃ​អំពី​អ្នក​លក់​ដូរ​នៅ​ទី​ផ្សារ​នីមួយ​ៗ​ដែល​មាន​បញ្ញត្តិ​ឲ្យ​ទារ​យក; ច្រើន​និយាយ​ថា​ ភស៊ី (ភៈស៊ី) ឬ ផាស៊ី ។
  6. ភាំង ( កិ.កិរិយាសព្ទ )
    គាំង ឬ​លង់​ស្មារតី, ស្រឡាំងកាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាន់ ផង) ។ ដេក​លក់​មួយ​ភាំង ដេក​លក់​មួយ​សំកាំង, មួយ​រំពេច ។
  7. ភិក្ខវោ ! ( អាល.អាលបនៈ ឬសម្ពោធនៈ )   ( បា.បាលី​ ( បាលីភាសា ) )
    ភិក្ខុ​ទាំងឡាយ ! (ម្នាល​ភិក្ខុ​ទាំងឡាយ); ព្រះ​ពុទ្ធ​តម្រាស់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ឲ្យ​ចូល​មក​ជួប​ជុំ​ឬ​ឲ្យ​ត្រងត្រាប់​ស្ដាប់​ព្រះ​បន្ទូល​ព្រះ​អង្គ ក្នុង​ហេតុ​ការណ៍​អ្វី​មួយ ដែល​ព្រះ​អង្គ​នឹង​សម្ដែង​ប្រាប់-ភិក្ខុ​ទាំងឡាយ​ទទួល​ព្រះ​បន្ទូល​ព្រះ​អង្គ​ថា ភទន្តេ! “សូម​ទ្រង់​ព្រះ​ចម្រើន!” ឬ​តាម​ទម្លាប់​ប្រែ​ថា “បពិត្រ​ព្រះ​អង្គ​ទ្រង់​ចម្រើន!” ឬ​ក៏​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស!” (ពាក្យ​សម្រាប់​ប្រើ​ក្នុង​ការ​ប្រែ​បាលី, ក្នុង​ការ​តែង​សេចក្ដី​ធម៌​វិន័យ​ឬ​សម្ដែង​ធម៌) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភទន្តេ ផង ។
  8. ភិក្ខា ( ន.នាមសព្ទ ) [ភិក-ខា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភិក្សា) ការ​សូម, ការ​សូម​ទាន ។(សំ. ភិក្សា) បាយ, ភោជនា-ហារ។
    - ភិក្ខាចរ អ្នក​ដើរ​សូម​ទាន (ស្មូម)។
    - ភិក្ខាចរិយា ឬ - ភិក្ខាចារ ការ​ដើរ​សូម ។
    - ភិក្ខាចារ​វត្ត សណ្ដាប់ធ្នាប់​របស់​អ្នក​សូម​ដោយ​សុភាព​រាបសា ។
    - ភិក្ខាទាន ការ​ឲ្យ​ភោជនាហារ (ជា​ទាន) ។
    - ភិក្ខា​ភាជនៈ ឬ--ភាជន៍ ប្រដាប់​ដាក់​ភោជនាហារ, ចាន​បាយ ។
    - ភិក្ខាហារ អាហារ​ដែល​បាន​មក​ដោយ​ការ​សូម ។
  9. ភិក្ខុ ( ន.នាមសព្ទ ) [ភិក-ខុ ឬ ភិក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភក្សុ) សមណ​អ្នក​សូម, សមណៈ​អ្នក​ខ្លាច​ភ័យ​ក្នុង​វដ្ដសង្សារ, អ្នក​ខ្លាច​បាប​ជានិច្ច, អ្នក​មាន​ព្យាយាម​ដុត​បំផ្លាញ​អំពើ​អាក្រក់... ។ ខាង​ពុទ្ធ​សាសនា ហៅ​ចំពោះ​តែ​បុរស​អ្នក​បួស​ដែល​មាន​ភេទ​ឧត្តម​ជាង​សាមណេរ : ភិក្ខុ​ច្រើន​រូប, បួស​ភិក្ខុ, លោក​ភិក្ខុ ។
    - ភិក្ខុ​ភាព, ភោក្ខុភាវ ឬ - ភិក្ខុភាវៈ ដំណើរ​បាន​ទទួល​ឧបសម្បទា​ជា​ភិក្ខុ គឺ​ការ​បាន​ភេទ​ជា​លោក​ភិក្ខុ ។
    - ភិក្ខុ​សង្ឃ ប្រជុំ​ភិក្ខុ​ច្រើន​តាំង​ពី ៤ រូប​ឡើង​ទៅ ។
  10. ភិក្ខុនី ( ន.នាមសព្ទ ) [ភិក-ខុណី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភិក្សុណី) ភិក្ខុ​ស្រី គឺ​ស្ត្រី​ដែល​បួស​ជា​ភិក្ខុ (មាន​តែ​ពី​ក្នុង​ពុទ្ធ​កាល​និង​ពុទ្ធ​សាសនា​កាល​សម័យ​ពី​ដើម, សព្វ​ថ្ងៃ​នេះ​មិន​មាន) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar