Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភីលភល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភែលភល) ។
  2. ភីលៀង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    បង​ចិញ្ចឹម; អ្នក​គយគន់​ឃ្លាំ​ចាំ​រក្សា, អ្នក​បីបាច់​រក្សា​មើល​ការ​ខុស​ត្រូវ ។ ពាក្យ​នេះ ខ្មែរ​ច្រើន​ប្រើ​ហៅ​ចំពោះ​អ្នក​មើល​ថែទាំ​បីបាច់​រក្សា​ព្រះ​រាជ​បុត្រ ឬ​អ្នក​ថែ​រក្សា​កូន​មន្ត្រី​ធំ និង​អ្នក​មាន​ធនធាន​ស្ដុកស្ដម្ភ : ប្រើ​ភីលៀង, មាន​ភីលៀង​ឆ្វេង​ស្ដាំ​នៅ​ចាំ​រក្សា​ជានិច្ច ។
  3. ភឹង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​វាយ, គោះ ឬ​ដាច់​ខ្សែ​ធំ​ដែល​សន្ធឹង​តឹង ។ (ព. ប្រ.) កាត់​ចិត្ត​ភឹង ឬ​ដាច់​ចិត្ត​ភឹង កាត់​ចិត្ត ឬ​ដាច់​ចិត្ត​ស្រឡះ ។
  4. ភឹង ( ន.នាមសព្ទ )
    ឈ្មោះ​ប្រដាប់​មួយ​ប្រភេទ​ធ្វើ​ដោយ​ដែក​តួ​ផ្លែ​សំប៉ែត​ស្រដៀង​នឹង​ចប​កាប់ សម្រាប់​ចាំង​ពង្រាប​សាច់​ឈើ (ឈ្មោះ​ដឹង​ចាំង​មួយ​ប្រភេទ) ។
  5. ភឹង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ផិង អ. ថ. ភិង ប្រើ​ជា កិ. “ឆ្អើរ, អាំង”; ន. ឈ្មោះ​នំ​ឆ្អើរ​មួយ​ប្រភេទ); ឈ្មោះ​នំ​មួយ​ប្រភេទ​ធ្វើ​ដោយ​ម្សៅ​លាយ​ពង​ទា​និង​ស្ករ​ មាន​រូប​សណ្ឋាន​មូល​ស្ដើង​ស្រដៀង​នឹង​សំបុក​ពីងពាង ឆ្អើរ​នឹង​ភ្លើង​ឲ្យ​ឆ្អិន​ស្រួយ​មាន​ឱជារស​ផ្អែម​លាយ​ឆ្អាប​បន្តិច​ៗ : នំ​ភឹង ។
  6. ភឹប ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​រលាស់​ផ្ទាំង​សំពត់, ដោយ​ទទះ​ស្លាប​ឬ​ភ្លើង​ឆាប​ឆេះ​ប្រេង​កាត​ជាដើម ។
  7. ភឹល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភិល) ។
  8. ភឺតៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ខ្យល់​ចេញ​តឹង​អំពី​ហែប​បន្ទះ​ស្នប់​ជាង​ដែក​ជាដើម ។
  9. ភឺន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ផ្ទាំង : សំពត់​មួយ​ភឺន (ម. ប្រ.) ។
  10. ភឺស ( ឧ.ឧទានសព្ទ ) or ភឺះ
    សូរ​ឮ​ដោយ​ចាប់​ដក​កូន​ឈើ​ជាដើម ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar