Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភណ្ឌទេយ្យ ( ន.នាមសព្ទ ) [ភ័ន-ឌៈទៃ]   ( បា.បាលី​ ( បាលីភាសា ) )
    របស់​ដែល​ត្រូវ​ឲ្យ​ជា​ជំនួស គឺ​ដែល​យក​របស់​អ្វី​មួយ​មក​ប្រើប្រាស់​ឲ្យ​ខូច​វិនាស​ផង​គេ​ហើយ ត្រូវ​រក​របស់​សង​វិញ ឬ​ត្រូវ​សង​ជា​តម្លៃ (សំណង) ។
  2. ភណ្ឌនៈ ( ន.នាមសព្ទ ) [ភ័ន-ឌៈនៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភណ្ឌន) ជម្លោះ ។
    - ភណ្ឌន​ការណ៍ ឬ - ភណ្ឌន​ហេតុ ដំណើរ​ឈ្លោះ​ប្រកែក ឬ​ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ជា​ជម្លោះ, អ្នក​ដែល​ហៃ​នាំ​ឈ្លោះ; បើ​ស្រ្តី​ជា ភណ្ឌន​ការិនី ។
  3. ភណ្ឌហាសិនី ( ន.នាមសព្ទ ) [ភ័ន-ឌៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្រី​ពេស្យា (ស្រី​ផ្កា​មាស) ។
  4. ភណ្ឌាគារ ( ន.នាមសព្ទ ) [ភ័ន--]   ( បា.បាលី​ ( បាលីភាសា ) )
    (ភណ្ឌ + អគារ) ឃ្លាំង, ឃ្លាំង​ដាក់​ទ្រព្យ ។
    - រាជ​ភណ្ឌាគារ ឃ្លាំង​ដាក់​ព្រះ​រាជ​ទ្រព្យ (ឃ្លាំង​ហ្លួង) ។
    - សង្ឃ​ភណ្ឌាគារ ឃ្លាំង​ដាក់​របស់​សង្ឃ (ឃ្លាំង​សង្ឃ) ។ល។
  5. ភណ្ឌាគារិក ( ន.នាមសព្ទ ) [ភ័ន-ឌាគារិក ឬ--រិកៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​រក្សា​ឃ្លាំង, នាយ​ឃ្លាំង; បើ​ស្រ្តី​ជា ភណ្ឌាគារិកា ។
  6. ភណ្ឌិល ( ន.នាមសព្ទ ) [ភ័ន-ឌិល ឬ --ឌិលៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    អ្នក​នាំ​ដំណើរ​ទៅ​មក, អ្នក​នាំ​សំបុត្រ, អ្នក​រត់​សំបុត្រ (ហៅ​ថា ភណ្ឌិល​ជន ឬ ភណ្ឌិល​បុរស ក៏​បាន) ។
  7. ភណ្ឌុកម្ម ( ន.នាមសព្ទ ) [ភ័ន-ឌុក័ម] or ភណ្ឌូកម្ម (ភ័ន-ឌូ--)   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ធ្វើ​ឲ្យ​ត្រងោល (ការ​កោរ​សក់); ដំណើរ​ប្រាប់​ឮ​ដល់​សង្ឃ​ក្នុង​វត្ត​អំពី​កិច្ច​កោរ​សក់​បំបួស​កុល​បុត្រ​តាម​ពុទ្ធានុញ្ញាត... (ព. វិ. ពុ.) ។
  8. ភតិក ( ន.នាមសព្ទ ) [ភតិកៈ ឬភតិក]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​ធ្វើ​ការ​ឈ្នួល, អ្នក​ស៊ី​ឈ្នួល, កម្មការ, គូលី
  9. ភតិកម្ម ( ន.នាមសព្ទ ) [ភៈតិក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ឈ្នួល : ធ្វើ​ភតិ​កម្ម, ចិញ្ចឹម​ជីវិត​ដោយ​ភតិ​កម្ម ។
  10. ភតិការ ( ន.នាមសព្ទ ) [ភៈតិកា] or ភតិការី (--ការ៉ី)   ( បា.បាលី​ ( បាលីភាសា ) )
    (ភតិ​ក, ភតិ​ការ, ភតិ​ការក, ភតិ​ការី) អ្នក​ធ្វើ​ការ​ឈ្នួល, អ្នក​ស៊ី​ឈ្នួល, កម្ម​ករ, គូលី : ពួក​ភតិ​ការ; បើ​ស្ត្រី​ជា ភតិ​ការិកា ឬ ភតិ​ការិនី ។ វេវ. កម្ម​ករ, កម្ម​ការី; កម្ម​ការិកា, កម្ម​ការិនី ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar