Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភោជន ( ន.នាមសព្ទ ) [--ជន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    វត្ថុ​សម្រាប់​បរិភោគ, អាហារ ។
    - ភោគជន​ទាន (ភោ ជៈនៈ--) ការ​ឲ្យ​ភោជន (ជា​ទាន) ។
    - ភោជន​ភណ្ឌ (ភោជនៈភ័ន) គ្រឿង​បរិភោគ (គ្រឿង​ស៊ី) ។
    - ភោជន​ភ័ស្តុ (ភោជៈនៈភ័ស) គ្រឿង​បរិភោគ​ផ្សេង​ៗ ។
  2. ភោជនាគារ ( ន.នាមសព្ទ ) [ភោជៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< ភោជន + អាគារ) ផ្ទះ​លក់​ភោជន ។
  3. ភោជនាហារ ( ន.នាមសព្ទ ) [ភោជៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< ភោជន + អាហារ) អាហារ​សម្រាប់​បរិភោគ ។
  4. ភោជនីយ ( គុ.គុនសព្ទ ) [ភោជៈនី ឬ --នីយៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​គួរ​បរិភោគ, សម្រាប់​បរិភោគ ។ ន. អាហារ​ដែល​គួរ​បរិភោគ ។
    - ភោជនីយដ្ឋាន ឬ--ស្ថាន (ភោជៈ--) កន្លែង​សម្រាប់​បរិភោគ​អាហារ ។
  5. ភោជនីយសោភ័ណ ( ន.នាមសព្ទ ) [ភោជៈនី-- ] or #NAME?   ( បា.បាលី​ ( បាលីភាសា ) )
    (< ភោជនីយ សំដៅ​សេចក្ដី​ថា “កន្លែង​សម្រាប់​បរិភោគ​អាហារ” + សោភណ ឬ សោភន “ល្អ”) ឈ្មោះ​ប្រាសាទ​មួយ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ (ក្រុង​ភ្នំពេញ) ជា​កន្លែង​សម្រាប់​លៀង​ភ្ញៀវ​ក្នុង​ព្រះ​រាជ​ពិធីធំ​ៗ ម្ដង​ៗ (ហៅ​យ៉ាង​ខ្លី​ត្រឹមតែ ប្រាសាទ​ភោជនីយ​ឬ​ព្រះ​ទីន័ង​ភោជនីយ ក៏​បាន) ។
  6. ភោជនីយាហារ ( ន.នាមសព្ទ ) [ភោជៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ភោជនីយ + អាហារ) អាហារ​ដែល​គួរ​បរិភោគ, អាហារ​សម្រាប់​បរិភោគ ។ វេវ. ភោជនាហារ ច្រើន​និយាយ​ថា ខាទនីយ​ភោជនីយាហារ បង្អែម​និង​ចម្អាប ។
  7. ភោជ្ជភ័ស្តុ ( ន.នាមសព្ទ ) [ភោច-ភ័ស ] or ភោជ្យ--   ( បា.បាលី​ ( បាលីភាសា ) )
    (< ភោជ្ជ “ដែល​គួរ​បរិភោគ” + វត្ថុ; < ភោជ្យ + វស្ដុ) វត្ថុ​ដែល​គួរ​បរិភោគ, គ្រឿង​ស៊ី​ផ្សេង​ៗ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  8. ភោជ្ជសាលី ( ន.នាមសព្ទ ) [ភោច-សាល៉ី ] or ភោជ្យ--   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភោជ្ជ “ដែល​គួរ​បរិភោគ” + សាលិ “ស្រូវ​សាលី”; < ភោជ្យ + ឝាលិ) ឈ្មោះ​ស្រូវ​វិសេស​ពួក​មួយ; ស្រូវ​ខ្សាយ​ឬ​ពោត ក៏​ថា ។ តាម​រឿងរ៉ាវ​ក្នុង​ប្រថម​កល្ប​ថា ស្រូវ​ឥត​សំបក គឺ​ស្រូវ​ដែល​ផ្លែ​ចេញ​មក ជា​គ្រាប់​អង្ករ​ស្រេច​ស្រាប់​តែ​ម្ដង ហៅ​ថា ស្រូវ​សាលី, តែ​ខ្មែរ​ច្រើន​ហៅ ស្រូវ​ភោជ្ជសាលី, អង្ករ​ភោជ្ជសាលី ។
  9. ភោមីរា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    កែវ​ប្រពាល ។
  10. ភោរភាវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ពោល​ពាក្យ​ពេញ​ចំហ​ឥត​គម្រប, ដែល​និយាយ​ឥត​សំចៃ : មនុស្ស​ភោរភាវ, សម្ដី​ភោរភាវ; និយាយ​ភោរភាវ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar