Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភតិការក ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដូច​ភតិក
  2. ភតិការិកា ( ន.នាមសព្ទ ) [ភៈតិការ៉ិកា]   ( បា.បាលី​ ( បាលីភាសា ) )
    ស្ត្រី​អ្នក​ធ្វើ​ការ​យក​ឈ្នួល
  3. ភតិការិនី ( ន.នាមសព្ទ ) [ភៈតិកា រ៉ិណី]   ( បា.បាលី​ ( បាលីភាសា ) )
    ស្ត្រី​អ្នក​ធ្វើ​ការ​ឈ្នួល, ស្ត្រី​អ្នក​ស៊ី​ឈ្នួល
  4. ភត្ត ( ន.នាមសព្ទ ) [ភ័ត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភត្ត) បាយ, អាហារ : ចម្អិន​ភត្ត, វេរ​ភត្ត, ទទួល​ភត្ត ។ ច្រើន​ប្រើ​រួម​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ដទៃ, ដូច​ជា : និច្ច​ភត្ត, សង្ឃ​ភត្ត, សលាក​ភត្ត ជាដើម ។
  5. ភត្តការ ( ន.នាមសព្ទ ) [ភ័ត-តៈកា ] or ភត្តការី   ( បា.បាលី​ ( បាលីភាសា ) )
    (អ្នក​ធ្វើ​ភត្ត, អ្នក​ចម្អិន​ភត្ត, អ្នក​គ្រួ, ចុងភៅ; (រ. ស.) អ្នក​ពិសេស, ពួក​ពិសេស, បើ​ស្ត្រី​ជា ភត្ត​ការិកា ឬ ភត្ត​ការិនី ។
  6. ភត្តកាល ( ន.នាមសព្ទ ) [ភ័ត-តៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភក្ដ--) ពេល​បរិភោគ​ភោជន, ពេល​បាយ (ច្រើន​និយាយ​សំដៅ​ពេល​បាយ​ព្រឹក) : មហា​សេដ្ឋី​បាន​ក្រាប​បង្គំ​ទូល​ព្រះ​បរម​សាស្តា​អំពី​ភត្ត​កាល... ។
  7. ភត្តកិច្ច ( ន.នាមសព្ទ ) [ភ័ត-តៈកិច ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភក្ដក្ឫត្យ) កិច្ច​បរិភោគ​ភត្ត, ការ​បរិភោគ​អាហារ : ធ្វើ​ភត្ត​កិច្ច (ច្រើន​ប្រើ​តែ​ខាង​ពួក​បព្វជិត) ។
  8. ភត្តតិរែក ( ន.នាមសព្ទ ) [ភ័ត-តិរ៉ែក ]   ( បា.បាលី​ ( បាលីភាសា ) )
    (មក​ពី បា. ភត្ត “របស់​សម្រាប់​ប្រើប្រាស់” + អតិរេក “ដ៏​ច្រើន, ដែល​មិន​ខ្វះ​ខាត”, គួរ​ជា ភត្តាតិរេក) ពាក្យ​សាមញ្ញ សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង សម្បត្តិ ថា សម្បត្តិភត្តតិរែក ដូច​ជា​ថា : យើង​ជា​អ្នក​ក្រ, គេ​មាន​សម្បត្តិ​ភត្តតិរែក​ឥត​ខ្វះ, យើង​ពុំ​គួរ​ហ៊ាន​ប្រណាំង​ប្រជែង​ជាមួយ​នឹង​គេ​ទេ, ស្ងៀម​កុំ​ធ្វើ​ជា​ដឹង​ឮ​ទៅ​ល្អ​ជាង ! (និយាយ​ក្លាយ​ជា សម្បតិ្ត​ភត្តតិរ៉ែ ក៏​មាន “សំប័ត-ភ័ត-តិរ៉ែ”) ។
  9. ភត្តាគារ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ផ្ទះ​បាយ, ផ្ទះ​លក់​ភោជនាហារ, រោង​បាយ, សាលា​ឆាន់
  10. ភត្តានុមោទនា ( ន.នាមសព្ទ ) [ភ័ត-តានុ មោទៈនា ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ភត្ត + អនុមោទនា) អនុមោទនា​ភត្ត គឺ​ការ​ពោល​ពាក្យ​សរសើរ​អានិសង្ឃ​ដែល​ទាយក​បាន​ឲ្យ​ភត្ត​ជា​ទាន : ធ្វើ​ភត្តានុមោទនា (ព. ពុ.) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar