Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មញ្ជូសា
( ន.នាមសព្ទ ) [ម័ញ-ជូ-- ] ( បា.បាលី ( បាលីភាសា ) )
ហឹប; ទូ; ទូសម្រាប់ដាក់គ្រឿងសម្អាង ។
-
មញ្ជេដ្ឋ
( គុ.គុនសព្ទ ) [ម័ញ-ជេត-ឋៈ ឬ--ជេត ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មញ្ជិឞ្ឋ) ដែលមានសម្បុរហង្សបាទ គឺមានសម្បុរក្រហមប្រឿង : ព័ណ៌មញ្ជេដ្ឋ (ព័ណ៌ខ្លឹមស្បែង) ។
-
មណី
( ន.នាមសព្ទ ) [មៈនី ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មណិ) ឈ្មោះកែវឬត្បូងវិសេសមួយប្រភេទ; ពេជ្រ, ខ្យងដាំ; ច្រើននិយាយថា កែវមណី ។
- មណីការ ជាងច្នៃត្បូង, ជាងច្នៃពេជ្រ, ដាំខ្យង ។
- មណីជោតិរស (--រស់) ឈ្មោះកែវវិសេសមួយប្រភេទមានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា មានអានុភាពអាចឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបាន តាមចំណង់របស់អ្នកត្រូវការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជោតិរស ផង) ។
- មណីរត្ន ឬ--រ័ត្ន (--រ័ត្ន) កែវមណី, ពេជ្រមានតម្លៃ ។ល។
-
មណ្ឌនភណ្ឌ
( ន.នាមសព្ទ ) [ម័ន-ឌៈនៈ ភ័ន ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មណ្ឌន) គ្រឿងប្រដាប់តែងខ្លួន ។
-
មណ្ឌប
( ន.នាមសព្ទ ) [ម័ន-ដប់ ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
បារាំ, តែនតិ៍, រោងលាត (សម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ។ ខ្មែរច្រើនហៅចំពោះប្រាសាទតូចៗ ដែលមានដំបូលជាកំពូលរាងច្រឡោ សណ្ឋានមកុដ វិចិត្រដោយក្បាច់រចនាផ្សេងៗ : សង់មណ្ឌប, ប្រាសាទមណ្ឌប ។
-
មណ្ឌល
( ន.នាមសព្ទ ) [មន់-ឌល់ ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រង្វង់មូល, ទីដែលមានសណ្ឋានមូល : មណ្ឌលកីឡា, មណ្ឌលប្រណាំងសេះ; វង់ឬដួងព្រះអាទិត្យឬព្រះចន្ទ្រ : មណ្ឌលព្រះចន្ទ្រ, មណ្ឌលព្រះអាទិត្យ ។ ទី, ទីប្រជុំ, តំបន់ : មណ្ឌលបោះឆ្នោត; ខែត្រ, ដែន...។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិមណ្ឌល ផង ។ ទីរួមខេត្តក៏ហៅ មណ្ឌល បានដែរ ។
-
មណ្ឌលគិរី
( ន.នាមសព្ទ ) [មន់-ឌល់--]
ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តក្រចេះ ក្នុង គ. ស. ១៩៦១ (ព្រះរាជក្រមលេខ ៦៤ បរ. ចុះថ្ងៃទី ៣០ ឆ្នូ ១៩៦១), កាលពីដើមហៅ ឆ្លូងលើ ។
-
មណ្ឌលវាត
( ន.នាមសព្ទ ) [ម័ន-ឌៈលៈ-- ]
(“ខ្យល់ដែលបក់កួចមូលដង្គោលឡើង”) ខ្យល់កំបុតត្បូង; ព្យុះចាប់ដក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្រវាត ផង) ។
-
មណ្ឌុកដ
( ន.នាមសព្ទ ) [ម័ន-ឌុកត់ ឬ មន់--]
(មើលក្នុងពាក្យ ល្បិចចៅក្រម) ។
-
មតក
( ន.នាមសព្ទ ) [មៈតៈកៈ] or មតកៈ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មតក; ម្ឫតក) បុគ្គលដែលស្លាប់ហើយ ។
- មតកបរិក្ខារ ឬ - មតកភណ្ឌ (មៈតៈកៈបរ៉ិក-ខា ឬ--ភ័ន) គ្រឿងបរិក្ខារ ឬទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ ។
- មតកភត្ត (មៈតៈកៈភ័ត) ភត្តដែលគេឧទ្ទិសឲ្យបុគ្គលស្លាប់ (ខាងពុទ្ធសាសនា ចំពោះភត្តដែលប្រគេនដល់ភិក្ខុសង្ឃ ហើយឧទ្ទិសចំណែកបុណ្យទៅបុគ្គលស្លាប់; ខាងលិទ្ធិដទៃ ចំពោះបាយសំណែន) ។
- មតករូប (មតៈកៈរូប) សព, សាកសព ។
- មតកសាសន៍ (មៈតៈកៈសាស) បណ្ដាំបុគ្គលស្លាប់ (បណ្ដាំខ្មោច) ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>