Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លាសន ( ន.នាមសព្ទ ) [--សៈន៉ៈ ឬ --សន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ ឬ​លំនាំ​ចាក់​ក្បាច់​កែក្រាយ, ការ​រាំ ។
    - លាសន​វិធី (--សៈ ន៉ៈ--) ពិធី​រាំ ។
    - លាសន​វិជ្ជា ឬ
    - --វិទ្យា (--សៈន៉ៈ--) ចំណេះ​រាំ, ចំណេះ​ល្ខោន ។
    - លាសនាការ (--សៈន៉ាកា, < លាសន + អាការ) អាការ​នៃ​ដំណើរ​រាំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : វិជ្ជា​លាសន ពុំ​មែន​សិល្ប៍​អន់ អាប់ឱន​អសារ អ្នក​ចេះ​មុតមាំ នាំ​ឲ្យ​បាន​ការ ប្រយោជន៍​ខ្លឹម​សារ តែ​កុំ​លែនលន ។ល។
  2. លាសិកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាសក) ។
  3. លាស់ ( កិ.កិរិយាសព្ទ )
    លូត​បែក​ចេញ​ត្រួយ​ចេញ​ស្លឹក : ស្លឹក​ឈើ​លាស់, សន្ទូង​លាស់ ។ គុ. ដែល​លូត​វែង : ក្រចក​លាស់ ។ ព. ប្រ. ដែល​គិត​ឃើញ​វែង​ឆ្ងាយ, វាង​វៃ, ស្រួច​ស្រាល់ : គំនិត​លាស់, ប្រាជ្ញា​លាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លូត>លូត ផង) ។
  4. លាំ ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ដែល​ស្ទើរ​តែ​នឹង​ដូច​គ្នា​ឬ​ប៉ុន​គ្នា, រលឿ​គ្នា, ប្រហែល​គ្នា, ស្រដៀង​គ្នា : សម្បុរ​លាំ​គ្នា, មាត្រ​លាំ​គ្នា; ចេះ​លាំ​ៗ​គ្នា ។
  5. លាំ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    អណ្ដាត​ស្រឡៃ​ឬ​ប៉ី : លាំ​ស្រឡៃ ។
  6. លាំ ( និ.និបាតសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ក្រៃលែង, ប្រសើរ, ផុត, ជា​ជាង : ប្រសើរ​លើស​លាំ, ល្អ​លើស​លាំ ។ អា. និ. បណ្ដា, ជំនុំ, អម្បាល; ពាក្យ​សម្រាប់​ដក​រំលែក​ចំនួន​នីមួយ​អំពី​ចំនួន​ស្មើ​គ្នា​ឬ​ច្រើន ឲ្យ​ដាច់​ចេញ​ដោយ​ឡែក : លាំ​កូន​ទាំង​បួន​នាក់​នោះ, កូន​ពីរ​នាក់​ប្រឡែ​ប្រកោ​ចោល​ម្សៀត (ច្រើន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ; សម័យ​ឥឡូវ​នេះ​ច្រើន​ប្រើ​តែ បណ្ដា) ។
  7. លាំង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ចាប់​ច្រឡំ​នឹង​ច្រេស ខ្លឹម​ចាប់​ច្រឡំ​នឹង​នាង​នួន : ខ្លឹម​លាំង​ប្រើ​ការ​ប្រកប​លាយ​នឹង​ខ្លឹម​នាង​នួន​បាន ។
  8. លាំងជ័យ ( ន.នាមសព្ទ ) or លាំងជៃ
    ឈ្មោះ​ឈើ, មាន​ពីរ​ប្រភេទ​គឺ មួយ​ប្រភេទ​ស្លឹក​តូច​ៗ ជា​សំណុំ​ៗ, មួយ​ប្រភេទ​ទៀត​ស្លឹក​ធំ​ៗ​រាយ​ៗ, ច្រើន​កើត​មាន​ដង្កូវ​ដួង​ស៊ី​ដើម​ចេញ​ជ័រ​ជ្រាយ​គគុល, ដង្កូវ​ដួង​នោះ​ហៅ​ថា ដួង​លាំងជ័យ ។
  9. លាំងសាត ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (លាងសាត អ. ថ. ល៉ាង--) ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ជាប់​គ្នា​រដឹក​ចេញ​ពី​ស្មែង​សំបក​ផ្លែ​ស្តើង​សម្បុរ-ស សាច់​ជា​ក្លែប​ៗ​ដូច​បង្គៅ តែ​ជ្រាយ​បន្តិច​ជាង​បង្គៅ មាន​រស​ផ្អែម​លាយ​ជូរ​បន្តិច​ៗ, បរិភោគ​បាន, គ្រាប់​មាន​រស​ល្វីង ។
  10. លាំងៗ ( គុ.គុនសព្ទ )
    ស្តែង​ៗ, មែន​ៗ; ថ្មី​ៗ, ស្រស់​ៗ, ភ្លាម​ៗ : របស់​ខ្ញុំ​លាំង​ៗ វា​ហ៊ាន​បំបាត់​ថា​ជា​របស់​វា !; ទើប​នឹង​ឲ្យ​លាំង​ៗ​សោះ, ទៅ​ជា​ប្រកែក​ថា​មិន​ទាន់​បាន​ឲ្យ​ទេ ! ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar