Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លាំលើស ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ប្រសើរ​លើស, ក្រៃលែង​ជាង, ល្អ​ជាង (មាន​ប្រើ​ខ្លះ​តែ​ក្នុង​កាព្យ​បុរាណ) : រេហ៍​ពល​លាំលើស ចេញ​មក​ប្រទើស សម្តែង​ចេស្តា ថ្វាយ​ព្រះ​ភូមិន្ទ នរិន្ទ​រាជា ទ្រង់​ព្រះ​មេត្តា ប្រទាន​រង្វាន់ ។
  2. លិកេ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យីកេ>យីកេ) ។
  3. លិក្ខា ( ន.នាមសព្ទ ) or លិក្សា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពង​ចៃ ។ ឈ្មោះ​មាត្រា​វាស់​យ៉ាង​ល្អិត​ទំហំ​មួយ​ពង​ចៃ; រាប់​តាម​លំដាប់​ថា : ៣៦ បរមាណូ ជា ១ អណូ, ៣៦ អណូ ជា ១ តជ្ជារី, ៣៦ តជ្ជារី ជា ១ រថរេណូ, ៣៦ រថរេណូ ជា ១ លិក្ខា ឬ លិក្សា, ៧ លិក្ខា ជា ១ ឩកា, ៧ ឩកា ជា ១ ធញ្ញ​មាស, ៧ ធញ្ញ​មាស ជា ១ អង្គុលៈ (អង្គុលី), ១២ អង្គុលៈ ជា ១ វិទត្ថិ (មួយ​ចំអាម), ២ វិទត្ថិ ជា ១ រតនៈ (មួយ​ហត្ថ), ៧ រតនៈ ជា ១ យដ្ឋិ, ២០ យដ្ឋិ ជា ឧសភៈ (= ១៤០ ហត្ថ), ៨០ ឧសភៈ ជា ១ គាវុត (= ១១. ២០០ ហត្ថ) ៤ គាវុត ជា ១ យោជន៍ (= ៤៤. ៨០០ ហត្ថ; ន័យ​ខ្លះ​ថា ៤០០ សិន) ។
  4. លិខនកម្ម ( ន.នាមសព្ទ ) [លិខៈន៉ៈក័ម ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​សរសេរ, ការ​គូរ​វាស : ចិញ្ចឹម​ជី​វិត​ដោយ​លិខន​កម្ម ។
  5. លិខនកិច្ច ( ន.នាមសព្ទ ) [លិខៈន៉ៈកិច ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ក្ឫត្យ) ដំណើរ​រវល់​ដោយ​ការ​សរសេរ ឬ​ដោយ​ការ​គូរ : កំពុង​មាន​លិខន​កិច្ច ។
  6. លិខិត ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​សរសេរ​ឬ​ដែល​គូរ​រួច​ហើយ ។ កិ. សរសេរ, គូរ (ច្រើន​ប្រើ​តែ​ក្នុង​ការ​តែង​កាព្យ​ឃ្លោង ។ ន. សំបុត្រ, ចុតហ្មាយ, ដីកា (បុរាណ​ប្រើ​ចំពោះ​តែ​សំបុត្រ​របស់​បព្វជិត) : លិខិត​របស់​លោក​ចៅ​អធិការ​វត្ត...។ ខ្មែរ​ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​នឹង​សព្ទ​ដទៃ​ជា​ឋានន្តរ​សម្រាប់​ពួក​ស្មៀន​ឬ​ក្រៅ​ពី​ពួក​ស្មៀន​ក៏​មាន​ខ្លះ ដូច​ជា : លិខិត​ប្រីជា, បវរ​លិខិត, អក្ខរ​លិខិត, ប្រសើរ​លិខិត ។
    - ធម្ម​លិខិត ឋានន្តរ​ព្រះ​រាជា​គណៈ​សម្រាប់​ឯក​មួយ​អង្គ​ក្នុង​កម្ពុជ​រដ្ឋ : ព្រះ​ធម្ម​លិខិត ... ។
  7. លិខិតគោចរ ( ន.នាមសព្ទ )
    លិខិត​របស់​លោក​ចៅ​អធិការ​វត្ត​បញ្ជាក់​បរិសុទ្ធ​នៃ​ភិក្ខុ​ឬ​សាមណេរ​ដែល​ចេញ​ចរ​ទៅ​កាន់​ខែត្រ​ដទៃ​តាម​បញ្ញតិ្ត​សម្រាប់​ប្រទេស កម្ពុជា ដោយ​ប្រយ័ត្ន​ក្រែង​មាន​បព្វជិត​ក្លែងក្លាយ​បន្លំ​ថា​ខ្លួន​ជា​អ្នក​បួស​បរិសុទ្ធ... ។
  8. លិខិតឆ្លងដែន ( ន.នាមសព្ទ )
    លិខិត​ដែល​ក្រសួង​មាន​សមត្ថ​កិច្ច​បាន​ចេញ​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ដែន​នៃ​រដ្ឋ​មួយ​ទៅ​កាន់​រដ្ឋ​ដទៃ : សុំ​លិខិត​ឆ្លង​ដែន​ទៅ​កាន់​បរទេស (បារ. Passeport ប៉ាស្ពរ) : បាន​ពិនិត្យ​លិខិត​ឆ្លង​ដែន​របស់​ឈ្មោះ​ហ្នឹង ឃើញ​មាន​ទិដ្ឋាការ​សព្វ​គ្រប់​ហើយ (បារ. Visa វីហ្សា) : ទិដ្ឋាការ​ចេញ, ទិដ្ឋាការ​ចូល... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិដ្ឋាការ នេះ​ទៀត​ផង) ។
  9. លិង្គ ( ន.នាមសព្ទ ) [លិង ឬ ត.ទ. លឹង ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ភេទ; គ្រឿង​សម្គាល់; លក្ខណៈ; អង្គជាត​របស់​បុរស ។ លិង្គ​ព្រះ​ឥសូរ ឬ សិវ​លិង្គ ដុំ​ថ្ម​ដែល​គេ​ឆ្លាក់​ជា​រូប​អង្គជាត​បុរស សន្មត​ថា​ជា​របស់​ព្រះ​ឥសូរ សម្រាប់​គោរព​បូជា តាម​លទ្ធិ​រាមាយណៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។ ភេទ​ឬ​លក្ខណៈ​ជា​គ្រឿង​សម្គាល់​ក្នុង​ភាសា​បាលី​ឬ​សំស្រ្កឹត កំណត់​តាម​ការន្ត, មាន ៣ យ៉ាង​គឺ បុំ​លិង្គ​ឬ បុល្លិង្គ ភេទ​ប្រុស; ឥត្ថី​លិង្គ ឬ​ស្ត្រី​លិង្គ ភេទ​ស្រី; នបុំសក​លិង្គ ភេទ​ខ្ទើយ គឺ​មិន​មែន​ភេទ​ប្រុស​ស្រី; ឬ​រាប់​យក អលិង្គ ដែល​មិន​ប្រាកដ​ជា​ភេទ​អ្វី​មក​ផ្សំ​ផង​ជា ៤ យ៉ាង (ព. វ.) ។ ឯ​ខាង​ភាសា​ខ្មែរ​មាន​ត្រឹម​តែ ជាតិ​លិង្គ គឺ​លិង្គ​ដែល​កំណត់​តាម​ភេទ​របស់​ជាតិ​ស្រេច​ស្រាប់​ហើយ​ប៉ុណ្ណោះ​ដូច ប្រុស, ស្រី, ញី, ឈ្មោល ពុំ​មាន សម្មតិ​លិង្គ គឺ​លិង្គ​ដែល​សន្មត​ហៅ​ដូច​សំស្រ្កឹត​និង​បាលី​ឡើយ ។
  10. លិង្គត្ថេនកៈ ( ន.នាមសព្ទ ) [លិង-គ័ត-ថេ ន៉ៈកៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--នក; --ស្តេនក) អ្នក​លួច​ភេទ គឺ​បុរស​ដែល​ក្លែង​ធ្វើ​ជា​អ្នក​បួស​ខ្លួន​ឯង, ឥត​មាន​គ្រូ​ឧបជ្ឈាយ៍​ឬ​អាចារ្យ​ណា​បំបួស​ឡើយ, ប្រកាស​ខ្លួន​ថា​ជា​សាមណេរ នៅ​រួម​ជា​មួយ​នឹង​សាមណេរ​មែនទែន, ហៅ​ថា ថេយ្យសំវាសកៈ ផង) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar