Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លិង្គនាសនា ( ន.នាមសព្ទ ) [លិង-គៈនា សៈន៉ា ]   ( បា.បាលី​ ( បាលីភាសា ) )
    មើល​ក្នុង​ពាក្យ នាសនង្គ (ព. វិ. ពុ.) ។
  2. លិង្គព្រឹត្តិ ( ន.នាមសព្ទ ) [លិង-គៈព្រឹត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--វ្ឫត្តិ) ប្រព្រឹត្តិ​ត្រឡប់​មុខ​ជា​ក្រោយ​ៗ​ជា​មុខ; អ្នក​ប្រព្រឹត្ត​អំពើ​ត្រឡប់​មុខ​ជា​ក្រោយ, មនុស្ស​មាន​គំនិត​ត្រឡប់​ត្រឡិន ។
  3. លិង្គវិបល្លាស ( ន.នាមសព្ទ ) [លិង-គៈ វិបុ័ល-ល៉ាស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--វិបយ៌ាស) ដំណើរ​វិបរិត​ឬ​ប្រែប្រួល​លិង្គ គឺ​បុំ​លិង្គ​ប្រើ​ជា​ឥត្ថី​លិង្គ​ ឬ​ឥត្ថី​លិង្គ​ប្រើ​ជា​បុំ​លិង្គ​ជាដើម (ព. វ.) ។
  4. លិង្គអរិយៈ ( ន.នាមសព្ទ ) [លិង-គៈអៈ រិយៈ ] or លិង្គារិយៈ   ( បា.បាលី​ ( បាលីភាសា ) )
    (--អរិយ) បព្វជិត​ដែល​ប្រសើរ​ត្រឹម​តែ​ភេទ ឬ​ដែល​ល្អ​ដោយសារ​តែ​ភេទ គឺ​អ្នក​បួស​ទ្រុស្ត​សីល ប៉ុន្តែ​ស្លៀក​ដណ្តប់​ត្រឹម​ត្រូវ​តាម​បែប​បទ ធ្វើ​ឫកពា​ស្រគត់ស្រគំ ល្មម​ឲ្យ​អ្នក​ផង​ពេញ​ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរិយៈ ផង) ។
  5. លិច ( កិ.កិរិយាសព្ទ )
    លិប​ចុះ​បាត់​ទៅ, ចូល​កប់​បាត់​ទៅ ក្នុង​ទឹក​ជាដើម : ទូក​លិច, សម្ទូង​លិច​ទឹក, បន្លា​មុត​លិច ។ អស្តង្គត : ព្រះ​អាទិត្យ​លិច (ថ្ងៃ​លិច) ។ ព. ប្រ. វិនាស, ខូច, អន្តរាយ; បាត់​ឈ្មោះ; លង់​គំនិត : លិច​លែង​ងើប​រួច វិនាស​រើ​ខ្លួន​លែង​រួច; លិច​ខ្លួន ខូច​ខ្លួន​ឬ​បាត់​ឈ្មោះ ។ គុ. ដែល​ធ្ងន់​មិន​អណ្តែត​ទឹក : ឈើ​មួយ​កំណាត់​នេះ​លិច​ទឹក, មួយ​កំណាត់​នុ៎ះ​អណ្តែត ។ ដែល​ទាប​ឬ​ជ្រៅ​តែង​តែ​លិច​ទឹក : ដី​លិច​ទឹក, ព្រៃ​ទឹក​លិច ។
    - លិច​កញ្ជង់ ដែល​ចេះ​តែ​ហិន​ហោច​វិនាស​ទ្រព្យ​សម្បត្តិ​ជានិច្ច : មនុស្ស​លិច​កញ្ជង់ ។
    - លិច​កញ្ជង់​លង់​កញ្ជើ (ព. សា.) ហិន​ហោច​វិនាស​ដូច​គេ​លិច​លង់​ក្នុង​ទឹក​ទាំង​កញ្ជើ​ដាក់​អីវ៉ាន់ ។
    - លិច​កណ្តេង​ដី វិនាស​ដូច​ជា​កប់​បាត់​ទៅ​ក្នុង​ដី​កណ្តេង ។
    - លិច​ក្បាល ទ្រទូង​ដៃ ដែល​លិច​ក្បាល​បាត់​ទៅ​ឃើញ​តែ​ដៃ​ទាំង​ពីរ​លើក​ជ្រោង​ឡើង : ទឹក​ជ្រៅ​លិច​ក្បាល​ទ្រទូង​ដៃ ។ លិច​ក្រជាំ វិនាស​ទ្រព្យ​ធន​អាប់​កេរ្តិ៍​ឈ្មោះ ។
    - លិច​តែ​ម្តង ! ខូច​តែ​ម្តង; !
    - លិច​ទៅ ! ខូច​ទៅ ! (ពាក្យ​ឧទាន) ។
    - លិច​លង់ វិនាស​អន្តរាយ​ដូច​ជា​លិច​លង់​ក្នុង​ទឹក ។
    - លិច​លង់​ផុង​កៃ (ព. សា.) វិនាស​អន្តរាយ​ផុង​លង់​រើ​ខ្លួន​ពុំ​រួច ។
    - លិច​អណ្តែត ឬ - លិច​ៗ​អណ្តែត​ៗ ឬ​ក៏
    - លិច​អណ្តែត​ៗ​លិច ខាត​ហើយ​ចំណេញ​ៗ​ហើយ​ខាត​ទៅ​វិញ ឬ​បង់​ហើយ​បាន​ៗ​ហើយ​បង់​ទៅ​វិញ ។
    - អា​លិច ! អា​ខូច ! (ពាក្យ​ជេរ​លេង) ។ល។
  6. លិច ( ន.នាមសព្ទ ) [ឡិច]
    ឈ្មោះ​ទិស​ដែល​ព្រះ​អាទិត្យ​អស្តង្គត, ទិស​បស្ចិម; និយាយ​បាន​តែ​មាន​ពាក្យ ខាង ឬ ឯ ផ្សំ​ពី​ខាង​ដើម : ទិស​ខាង​លិច, ស្រុក​ឯ​លិច, ទៅ​ឯ​លិច ។ ល្ងង់​មិន​ដឹង​ឯ​លិច​ឯ​កើត ល្ងង់​ដូច​ជា​មនុស្ស​វង្វេង​ទិស​ឬ​ល្ងង់​មិន​ស្គាល់​ទិស (សរសេរ​ក្លាយ​ជា ឡិច តាម​សំនៀង​និយាយ​ក៏​មាន)។
  7. លិញ ( និ.និបាតសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ទាហាន (យោធា) ។
  8. លិញគិញ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ទាហាន​សម្ងាត់ គឺ​ចារ​បុរស, អ្នក​រាជការ​ស៊ើប​ការ​សម្ងាត់ ។
  9. លិឍ ( កិ.កិរិយាសព្ទ ) [លិត ឬ ត. ទ. ស្រ. លឹត] or លិទ្ធ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< លិហ, ហ > ឍ ឬ ទ្ធ) កេវ, កាវ, កោយ​ដោយ​អណ្តាត ឬ​ផ្តិត​ចុង​អណ្តាត​លើ​អ្វី​មួយ : លិឍ​បបូរ​មាត់, លិឍ​ដៃ; លិទ្ធ​មើល​ឲ្យ​ដឹង​រស ។
  10. លិទ្ធ
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិឍ>លិឍ ) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar