Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លី ( កិ.កិរិយាសព្ទ )
    ដាក់​អ្វី​មួយ​ទាំង​ស្រុង​ឬ​ទាំង​មូល​លើ​ស្មា : លី​ឧស, លី​ឈើ ។
  2. លី ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    (ហ្លី) មីល្លីម៉ែត្រ (១០ លី ជា ១ ហ៊ុន) : ដែក​ទំហំ ៥ លី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម៉ែត្រ ផង) ។
  3. លីកលាន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ដែល​លែនលន, ឡេះឡោះ, លូក​ល, ល​លេង, ជន្ល​ជន្លេញ, ពាយងាយ : ធ្វើ​ការ​លីកលាន; មនុស្ស​លីកលាន, គំនិត​លីកលាន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នរូ​អ្នក​ផង ទោះ​ដឹង​យល់​ហោង ចិត្ត​នោះ​ឲ្យ​ហ៊ាន បំពេញ​ព្រះ​ផ្នួស ដោយ​ព្រះ​ទូន្មាន កុំ​ធ្វើ​លីកលាន ដោយ​ចិត្ត​អន្ធពាល ។ (សាស្រ្តា​ច្បាប់​ក្រម) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេលាប់ ទៀត​ផង ។
  4. លីង ( កិ.កិរិយាសព្ទ )
    ដាក់​អ្វី​ៗ​ក្នុង​អំបែង​ឬ​ក្នុង​ខ្ទះ​ដាំ​លើ​ភ្លើង កូរ​វីវាច​ទៅ​មក​ៗ​ដោយ​ឈើ​អន្លីង : លីង​លាជ, លីង​ពោត ។ ព. ប្រ. ឈឺ​កកេរ​ខ្ញាំ​ខ្មួល​ខ្មាញ់ : លីង​កន្លាស់, លីង​ចង្កេះ; ឈឺ​លីង​ក្នុង​ពោះ ។
  5. លីងលាជ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [--លាច ]   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ហើរ​ខ្ពស់​ត្រដែត​ក្រឡឹង​វិល​វង់​ច្រើន​សា​ច្រើន​ត្រឡប់ : ពួក​កុក​លីងលាជ​ព្រាត; សត្វ​ហើរ​លីងលាជ ។
  6. លីងល័ក្ត ( ន.នាមសព្ទ ) or លីងល័ខ
    ឈ្មោះ​បក្សី​មួយ​ប្រភេទ​ក្នុង​ពួក​រនាល, សម្បុរ​ចម្រុះ​ក្រហម​ព័ណ៌​ល័ក្ត : រនាល​លីងល័ក្ត ។ ឈ្មោះ​ជីរ​មួយ​ប្រភេទ សម្បុរ​ដេម​និង​ស្លឹក​ស្រដៀង​នឹង​ព័ណ៌​ល័ក្ត : ជីរ​លីងល័ក្ត ។
  7. លីលា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​ឬ​លំនាំ​កែក្រាយ, ដំណើរ​ល្វតល្វៃ, ការ​យាងយាស; បែប​ភាព​ឬ​ទ្រង់ទ្រាយ​ល្អ, សមរម្យ; ការ​លេង​សប្បាយ, ការ​រាំ​ច្រៀង​លោត​លេង​សប្បាយ : លីលា​ល្ខោន ។ ខ្មែរ​ប្រើ​ជា កិ. ឬ កិ. វិ. ឬ គុ. ក៏​មាន : ចរ​លីលា, ដើរ​លីលា, លីលា​យាត្រា, ដំណើរ​លីលា ។
    - លីលា​កមល ឬ - --បទុម (--ក:ម៉ល់ ឬ--ប៉ៈទុម) ផ្កា​ឈូក​ដែល​គេ​កាន់​ដើរ​លេង​ឬ​កាន់​រាំ ។
    - លីលា​គ្រឹះ ឬ
    - --មន្ទីរ ផ្ទះ​សម្រាប់​លេង​សប្បាយ; រោង​រាំ, រោង​ល្ខោន ។
    - លីលា​រតិ (--រៈតិ) តម្រេក​ក្នុង​ល្បែង, សេចក្ដី​ត្រេក​ត្រអាល​ក្នុង​ការ​លេង ។
    - លីលា​វតី (--វៈតី ឬ វៈដី) លីលា​នារី ស្ត្រី​មាន​រូប​ល្អ, នាង​ល្អ ។
    - លីលា​វាបី (--ប៉ី) ស្រះ​ឬ​បឹង​សម្រាប់​លេង​សប្បាយ ។
    - លីលា​គារ (< លីលា + អគារ “ផ្ទះ, រោង”) ដូច​គ្នា​នឹង លីលា​គ្រឹះ ដែរ ។
    - លីលា​ភរណ៍ (< លីលា + អាភរណ) គ្រឿង​តែង​ខ្លួន​ឬ​ស្អិតស្អាង​ខ្លួន​លេង​សប្បាយ (ចំពោះ​តែ​របស់​ថោក​ៗ​សម្រាប់​ប្រើ​តែ​ម្តង​ៗ​ហើយ​ចោល, ដូច​យ៉ាង​ផ្កា​កម្រង​ជាដើម) ។
    - លីលោទ្យាន (< លីលា + ឧទ្យាន) ឧទ្យាន​សម្រាប់​លេង​សប្បាយ, សម្រាប់​ដើរ​លេង​កំសាន្ត ។ល។
  8. លីលាប់ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    បាត់, សូន្យ, អស់; វិលវល់; ឡែឡប់ : សត្វ​ទាំងឡាយ​តែង​លីលាប់​នៅ​ក្នុង​វដ្ដ​សង្សារ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សត្វ​ផង​កើត​ស្លាប់ សុទ្ធ​សឹង​លីលាប់ ក្នុង​ភព​តូច​ធំ កើត​ស្លាប់ ស្លាប់​កើត​ កំណើត​រង្គំ រង្គាល​ឆេះ​ងំ ដោយ​ភ្លើង​រាគា ។
  9. លីលាស
    ដូច​គ្នា​នឹង លីលា ដែរ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ល្ខោន​ចេញ​រាំ ទន្ទេងទន្ទាំ លីលាស​កែក្រាយ អម្ពរ​ស្អាតស្អំ ជជួរជជាយ អស់​ជន​សម្ទាយ ពុំ​ងាយ​ធ្វើ​តាម ។
  10. លីវ ( គុ.គុនសព្ទ )
    ដែល​មិន​ទាន់​ដែល​មាន​ប្រពន្ធ​ឬ​មាន​ប្តី​សោះ​នៅ​ឡើយ : មនុស្ស​លីវ; នៅ​លីវ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar