Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លីវ ( គុ.គុនសព្ទ )
    ដែល​មិន​ទាន់​ដែល​មាន​ប្រពន្ធ​ឬ​មាន​ប្តី​សោះ​នៅ​ឡើយ : មនុស្ស​លីវ; នៅ​លីវ ។
  2. លីឡ្ហា ( ន.នាមសព្ទ ) [លីល-ហា]   ( បា.បាលី​ ( បាលីភាសា ) )
    លំអ, លំអ​ដ៏​រុងរឿង; ដំណើរ​យាងយាស​ដ៏​សមរម្យ, ឥត​ឆ្គង ។
    - ពុទ្ធ​លីឡ្ហា ដំណើរ​យាងយាស​នៃ​ព្រះ​ពុទ្ធ ។
    - រាជ​លីឡ្ហា ដំណើរ​យាងយាស​នៃ​ព្រះ​រាជា (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  3. លឹន ( កិ.កិរិយាសព្ទ )
    ដេរ​ជាយ​សំពត់​កុំ​ឲ្យ​រសាត់ : លឹន​សំពត់ ។
  4. លឹន ( ន.នាមសព្ទ )
    អង្គជាត​សត្វ​ចតុប្បាទ​ឈ្មោល : លឹន​គោ, លឹន​សេះ, លឹន​ដំរី ។
    - សេះ​គម្លង់​លឹន សេះ​ដែល​មាន​តួ​លឹន​ពពាល​ដូច​សម្បុរ​ឃ្លង់​ល្ពៅ ។
  5. លឹប ( កិ.កិរិយាសព្ទ )
    ថយ​ចូល​ផុត​ទៅ​ខាង​ក្នុង​ឬ​មក​ខាង​ក្រោម : ពស់​លឹប​ក្បាល​ចូល​ក្នុង​រូង​ឈើ ។
    - លឹប​ល​ៗ (លឹប​ល​លឹប​ល) រលឹប​រល : ចូល​ក៏​មិន​ចូល​ចេញ​ក៏​មិន​ចេញ​ចេះ​តែ​ឈរ​លឹប​ល​ៗ ។
  6. លឹមៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ឃើញ​មិន​ច្បាស់, ព្រឹម​ៗ ព្រោះ​ឆ្ងាយ ឬ​ព្រោះ​មិន​សូវ​ភ្លឺ : មើល​ឃើញ​លឹម​ៗ ។
  7. លឺ ( បុ. ស.បុរិសសព្ទនាម )   ( ចិ.ចិន (ភាសាចិន) )
    អ្នក; ពាក្យ​សម្រាប់​និយាយ​ក្នុង​ទី​ចំពោះ​មុខ​ទៅ​រក​ចិន​សុទ្ធ (ចិន​ឆៅ) : លឺ​មក​មាន​ការ​អ្វី ? = អ្នក​មក​មាន​ការ​អ្វី ? (គួរ​ប្រើ លឺ នេះ​វិញ កុំ​ប្រើ ចិក ឬ ហ៊ា ទួទៅ) ។
  8. លឺជ័យ
    មើល​ក្នុង​ពាក្យ ឮ​ជ័យ ។
  9. លឺលាន់
    មើល​ក្នុង​ពាក្យ ឮ​លាន់ ។
  10. លឺសាយ
    មើល​ក្នុង​ពាក្យ ឮ​សាយ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar