Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វានរី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពានរី) ។
-
វានរេន្ទ្រ
or វានរេស
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពានរេន្រ្ទ ឬ ពានរេស) ។
-
វានៈ
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វាន) គ្រឿងចាក់ស្រែះ, គ្រឿងក្រងភ្ជាប់; តណ្ហា (ធម្មជាតឬស្ថានដែលចេញផុតចាកតណ្ហាជាគ្រឿងចាក់ស្រែះ ហៅថា និញ្វន < និ + វាន; ឬ និវ៌ាណ < និស៑ + វាន, និស៑ > និរ៑, ន > ណ) ។
-
វាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័ណ្ដ ឬ វ័ណ្ឌ កិ. និង ន.) ។
-
វាបី
( ន.នាមសព្ទ ) [--ប៉ី] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
បឹង; ត្រពាំង ។
- ចុល្លវាបី (ចុល-ល៉ៈ--) បឹងតូច ។
- មហាវាបី បឹងធំ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : កម្ពុជរដ្ឋ មាននគរវត្ត ប្រាសាទសិលាមានទន្លេសាប ធំធេងមហិមា ដែលជាមហា វាបីនៃរដ្ឋ ។
- ចុល្លវាបី ប្លែកៗច្រើនក្រៃ ជាទីវិវឌ្ឍន៍ ដោយជាតិមច្ឆា នានាច្រើនក្ដាត់ ជាទ្រព្យសម្បត្តិ នៃកម្ពុជា ។
-
វាប់
( គុ.គុនសព្ទ )
ធ្ងន់ពាប់ : អម្រែកធ្ងន់វាប់ ។
-
វាមលូរ
( ន.នាមសព្ទ ) [--មៈលូ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដំបូក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីវាមលូរ កើតមាននៅយូរ សឹងមានប្រយោជន៍ យកដីធ្វើជី ដំណាំដំណោច មានផលមិនហោច ចម្រើនធនធាន ។
-
វាយ
( កិ.កិរិយាសព្ទ ) ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
(វ៉ៃ) ប្រហារដោយបហរណវត្ថុឥតមុខមុត មានរំពាត់, ដំបងជាដើម : វាយដោយរំពាត់, វាយមួយដំបង ។ សំពងឲ្យមុតលិចចុះ : វាយដែកគោល ។ សំពងបញ្ចូលឲ្យណែនតឹង : វាយរនុកក្រោល ។ ទួង, គោះ ឬដំឲ្យលាន់ឮសូរសព្ទ : វាយស្គរធំ, វាយរគាំង, វាយគង ។ យកសេចក្ដីឬលម្អិតសេចក្តីឲ្យជាក់ប្រាកដ : វាយសេចក្ដីមិនបែក ។ តថ្លៃ : វាយថ្លៃទំនិញ ។ ច្បាំងគ្នា, ច្បាំងដណ្ដើមយកស្រុក : វាយកងទ័ពបច្ចាមិត្ត, វាយយកស្រុក ។
- វាយដំ វាយសំពងថែមហើយថែមទៀត ។
- វាយដំច្រំធាក់ វាយសំពងរឿយៗ ទាំងធាក់តន្រ្តំផ្ទួនៗផង ។ ព. ប្រ.
- វាយកន្ទុយភ្នែក ញាក់ចុងភ្នែកឲ្យសញ្ញាគ្នា ។
- វាយចុងសម្តី បញ្ចេញចុងសម្តីមានសេចក្ដីប្លែក គួរឲ្យសង្ស័យ ។ល។ ព. ទ. បុ. វាយទឹកកម្ចាយត្រី កំចោករោកកម្ចាត់កម្ចាយឲ្យបែកខ្ញែកឬឲ្យបែកកន្ធែកចេញពីគ្នា ។
- វាយពាងព្រហក់បំបែក ឬ - វាយបំបែកពាងព្រហក់របស់ឯង កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះ ឬ ក្នុងក្រុមរបស់ខ្លួនឲ្យលេចឮខ្ចរខ្ចាយស្អុយកេរ្តិ៍ឈ្មោះសាយសុស ។
-
វាយ
( ន.នាមសព្ទ ) ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ឈ្មោះឈើមួយប្រភេទ ដើមសាច់ជ្រាកសម្បុរលាយ-សលាយក្រហមខណ្ឌជាសង្កាត់ៗ, ផ្លែតូចៗ វេលាទុំឡើងសម្បុរក្រហម ប្រើជាអាហារបាន ។
-
វាយទណ្ឌ
( ន.នាមសព្ទ ) [--យៈទ័ន ] or វាយនភណ្ឌ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ភាណ្ឌ) គ្រឿងតម្បាញ, កី ។
<< Prev 1 ... 15 16 17 18 19 20 Next >>