Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ

Chuon Nath's Khmer-Khmer Dictionary
  1. វណ្ដ [វ៉ាន់ ] or វណ្ឌ
    មើល​ពាក្យ វ័ណ្ដ ឬ វ័ណ្ឌ ១ កិ. និង ២ ន. ។
  2. វណ្ណ ( ន.នាមសព្ទ ) [វ័ន-ណៈ ] or វណ្ណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ្ណ; វណ៌) អក្សរ ។
    - វណ្ណ​កវី (--កៈវ៉ី) អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត; អ្នក​ប្រាជ្ញ​ខាង​កាព្យ​ឃ្លោង ។
    - វណ្ណ​គតិ (វ័ន-ណៈគៈ--) ដំណើរ​របស់​អក្សរ គឺ​ការ​តែង​សេចក្ដី, ការ​ចង​ក្រង​ពាក្យ​ត្រូវ​តាម​លក្ខណៈ​អក្សរ ។
    - វណ្ណ​កូបិកា (--ប៉ិ--) ដប​ទឹក​សរសេរ (ដប​ទឹក​ខ្មៅ) ។
    - វណ្ណ​តូលិកា ប៉ាកកៃ; ស្លាប​ប៉ាកកា ។
    - វណ្ណ​តូលិកា​ទណ្ឌ (--ទ័ន) ដង​ប៉ាកកៃ; ដង​ប៉ាកកា ។
    - វណ្ណ​ទូត សំបុត្រ, ចុតហ្មាយ, ដីកា ។
    - វណ្ណ​ព្រឹត្ត ឆន្ទ, កាព្យ : ឆន្ទ​វណ្ណ​ព្រឹត្ត ។
    - វណ្ណ​មាលា ពួក​អក្សរ​ទាំងអស់ ។
    - វណ្ណ​លេខា ដី-ស ។
    - វណ្ណ​វិបរិយាយ ឬ - វណ៌​វិបយ៌ាយ (វ័ន-ណៈវិប៉ៈរ៉ិយ៉ា យ ឬ វ័រ-ណៈវិបុ័រ-យ៉ាយ) ការ​លើក​តួ​អក្សរ​ត្រឡប់​មក​ដើម​ជា​ចុង​ឬ​ចុង​ជាដើម, ដូច​ជា: មសក ជា​មកស “មូស” ជាដើម (ព. វ. បា. សំ.) ។ល។
  3. វណ្ណ ( ន.នាមសព្ទ ) [វ័ន-ណៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ្ណ; វណ៌) ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់​វង្ស, ពូជ, ពូជពង្ស (របស់​មនុស្ស) ។ តាម​លទ្ធិ​ព្រាហ្មណ៍ ចែក​ពូជ​របស់​មនុស្ស​ជា ៤ ថ្នាក់ ទី ១-ព្រាហ្មណៈ ថា (ដើម​កំណើត​ដំបូង​បំផុង) កើត​អំពី​ព្រះ​ឱស្ឋ​របស់​ព្រហ្ម (ព្រហ្ម​តម្រូវ​ឲ្យ​ជា​ម្ចាស់​សាសនា មាន​មុខ​ការ​ខាង​បង្រៀន​ប្រៀន​ប្រដៅ​វេទ​មន្ត​វិជ្ជា​ផ្សេង​ៗ); ទី ២-ក្សត្រិយៈ ឬ ខត្តិយៈ កើត​អំពី​ព្រះ​ពាហា​របស់​ព្រហ្ម (មាន​មុខ​ការ​ខាង​គ្រប់​គ្រង​រក្សា​ប្រទេស); ទី ៣-វៃស្យៈ ឬ វេស្សៈ កើត​អំពី​ព្រះ​ឧរុ​របស់​ព្រហ្ម (មាន​មុខ​ការ​ខាង​ធ្វើ​កិច្ច​ការ​ខ្ពង់​ខ្ពស់​ចុះ​រង​ពី​ក្សត្រិយៈ​មក ឬ​កិច្ច​ការ​ធម្មតា ); ទី ៤-សូទ្រៈ ឬ សុទ្ទៈ កើត​អំពី​ព្រះ​បាទ​របស់​ព្រហ្ម (មាន​មុខ​ការ​ខាង​ស៊ី​ឈ្នួល​ឬ​ការ​ថយ​ថោក​ផ្សេង​ៗ) ។ មាន​បញ្ញត្តិ​ឲ្យ​ស្លៀក​ដណ្ដប់​សំពត់​ព័ណ៌​ផ្សេង​គ្នា​គឺ ព្រាហ្មណៈ ត្រូវ​ប្រើ​សំពត់​ព័ណ៌​ស, ក្សត្រិយៈ ប្រើ​សំពត់​ព័ណ៌​ក្រហម, វៃស្យៈ ប្រើ​ព័ណ៌​លឿង, សូទ្រៈ ប្រើ​ព័ណ៌​ខ្មៅ; ដោយ​ហេតុ​នេះ​ទើប​ហៅ​ពូជ​របស់​មនុស្ស​ទាំង ៤ ថ្នាក់​នុះ​ថា វណ្ណៈ ឬ វណ៌ៈ គឺ​ហៅ​ដោយ​សំដៅ​ព័ណ៌​សំពត់​ស្លៀក​ដណ្ដប់​នុះ​ឯង ។ វណ្ណៈ​ទាំង​៤​នេះ​ហៅ​តាម​អដ្ឋកថា​ជា កុល​វគ្គ “ពួក​ត្រកូល” ដូច្នេះ​វិញ​ក៏​បាន ។ លុះ​ចំណេរ​កាល​យូរ​មក​ពាក្យ​ថា វណ្ណៈ ឬ វណ៌ៈ នេះ ពួក​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត​កំណត់​ឲ្យ​ប្រែ​ថា “ភេទ; ថ្នាក់​វង្ស, ពូជ, ពូជ​ពង្ស (របស់​មនុស្ស” ។ បវេណី​ក្នុង​កម្ពុជ​រដ្ឋ លើក​ថ្នាក់​វង្ស ក្សត្រិយ៍ ជា​ទី​១, បារគូ​បុរោហិត (ដែល​សន្មត​ថា​ព្រាហ្មណ៍ ) ជា​ទី​២, វៃស្យៈ (ពូជ​ព្រៃ​ងារ) ជា​ទី ៣, សូទ្រៈ (ពូជ​អ្នក​ងារ) ជា​ទី ៤ (តែ​ឥឡូវ​ពូជ​សូទ្រៈ​លើក​លែង​មិន​ឲ្យ​មាន, រាប់​បញ្ចូល​ជា​ប្រជា​ជន​ស្មើ​មុខ​គ្នា​ជា​មួយ​នឹង​វៃស្យៈ​ទាំងអស់); ឯ​ព័ណ៌​សំពត់​ស្លៀក​ដណ្ដប់​មិន​មាន​បញ្ញត្តិ, មាន​កំណត់​ឲ្យ​ប្រើ​សំពត់​ព័ណ៌​ផ្សេង​គ្នា​តែ​ក្នុង​ព្រះ​រាជ​ពិធី​ធំ​ម្តង​ៗ, ចំពោះ​តែ​ក្សត្រិយ៍​និង​មន្រ្តី, ប្រើ​តាម​ថ្នាក់​ទាំង​៤​សម្រាប់​គឺ ១-សម្រាប់​ឯក (សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ) ប្រើ​សំពត់​ព័ណ៌​ក្រហម; ២-សម្រាប់​ទោ (សម្រាប់​ក្សត្រិយ៍​ឧភយោរាជ) ប្រើ​ព័ណ៌​បៃតង; ៣-សម្រាប់​ត្រី (សម្រាប់​ក្សត្រិយ៍​ឧបរាជ ឬ​ឧបយុវរាជ) ប្រើ​ព័ណ៌​ស្វាយ; ៤-សម្រាប់​ចត្វា (សម្រាប់​សម្តេច​ព្រះ​វររាជ​ជននី) ប្រើ​ព័ណ៌​ខៀវ ។ ព័ណ៌​ផ្លិត​សមណ​ស័ក្តិ​សម្រាប់​បព្វជិត​ជា​រាជា​គណៈ​ឋានានុក្រម​ក៏​ប្រើ​ព័ណ៌​តាម​លំដាប់​ថ្នាក់​ទាំង​៤ សម្រាប់​នុះ​ដែរ​គឺ សម្រាប់​ឯក ផ្លិត​ព័ណ៌​ក្រហម; សម្រាប់​ទោ ផ្លិត​ព័ណ៌​បៃតង; សម្រាប់​ត្រី ផ្លិត​ព័ណ៌​ស្វាយ; សម្រាប់​ចត្វា ផ្លិត​ព័ណ៌​ខៀវ ។ វណ្ណ- សព្ទ​នេះ ប្រើ​រួម​ចូល​ជា​មួយ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា : វណ្ណ​មត្ត  ឬ --មាត្រ (វ័ន-ណៈម៉ាត់ ឬ --មាត) ដែល​មាន​ត្រឹម​តែ​សម្បុរ; ដែល​បាន​តែ​ព័ណ៌​ឥត​ក្លិន : ផ្កា​វណ្ណ​មត្ត  ឬ--មាត្រ; ដែល​មាន​ត្រឹម​តែ​ពូជ​ពង្ស​ឧត្តម តែ​ឥត​ចំណេះ​វិជ្ជា ឬ​ខ្សត់​ទ្រព្យ ឬ​ក៏​ឥត​គេ​រាប់ : មនុស្ស​វណ្ណ​មត្ត  ឬ--មាត្រ (បើ​ស្ត្រី​ជា វណ្ណ​មត្តា ឬ--មាត្រា ) ។
    - វណ្ណ​វ័ត ឬ
    - --វន្ត (វ័ន-ណៈវាត់ ឬ--វាន់) មាន​សម្បុរ (ល្អ); មាន​ពូជ​ពង្ស (បើ​ស្រ្តី​ជា វណ្ណ​វតី ឬ--វន្តី) ។
    - វណ្ណ​សង្ករ (វ័ន-ណៈស័ង-កៈរ៉ៈ ឬ--សង់-ក) សេចក្ដី​រង្កៀស​ចំពោះ​ពូជ​ពង្ស; ការ​លាយ​ច្រឡំ​ពូជ​ពង្ស; ការ​លាយ​ចម្រុះ​ព័ណ៌ ។
    - វណ្ណ​សណ្ឋាន សម្បុរ​និង​ទ្រង់ទ្រាយ : មាន​វណ្ណ​សណ្ឋាន​ផ្សេង​គ្នា ។
    - វណ្ណ​សម្បត្តិ (--សំប័ត) ការ​បរិបូរ​ដោយ​សម្បុរ ។
    - វណ្ណ​សេដ្ឋ ឬ
    - វណ៌​ស្រេស្ឋ (វ័ន-ណៈ-សេត ឬ​វ័រ-ណៈស្រេស) ដែល​ប្រសើរ​ព្រោះ​ពូជ​ពង្ស (ព្រាហ្មណ៍​ឬ​ក្សត្រិយ៍); បើ​ស្រ្តី​ជា វណ្ណ​សេដ្ឋា ឬ​វណ៌​ស្រេស្ឋា... (ព្រាហ្មណី ឬ ក្សត្រិយានី) ។
    - វណ្ណ​សំសគ្គៈ (វ័ន-ណៈស័ងស័ក-គៈ) ការ​ច្រឡំ​ពូជ​ពង្ស, ការ​លាយ​ពូជ​ពង្ស; ការ​កាត់​ពូជ​ពង្ស​ដែល​ទីទៃ​ពី​គ្នា : កូន​វណ្ណ​សំសគ្គៈ ។ល។
  4. វណ្ណ ( ន.នាមសព្ទ ) [វ័ន-ណៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ៌) លម្អ; គុណ; សេចក្ដី​សរសើរ, ពាក្យ​សរសើរ; ពាក្យ​ពណ៌នា​កេរ្តិ៍​ឈ្មោះ​ល្អ; រូប​រាង; បែប, បែប​យ៉ាង; ការ​កំណត់​ហេតុ; លក្ខណៈ;... ។ ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ :
    - វណ្ណ​ទាសី ទាសី​មាន​លម្អ គឺ​នគរ​សោភិនី, ស្រី​ពេស្យា ។
    - វណ្ណ​ធាតុ (--ធាត) លក្ខណៈ​រូប​រាង ។
    - វណ្ណប្បភេទ (វ័ន-ណ័ប-ប៉ៈភេត) ដំណើរ​ផ្សេង​បែប​គ្នា, បែប​ទីទៃ​ពី​គ្នា;... ។
    - វណ្ណ​វាទី អ្នក​ពោល​ពាក្យ​សរសើរ (បើ​ស្រ្តី​ជា វណ្ណ​វាទិនី) ។ល។
  5. វណ្ណនា ( ន.នាមសព្ទ ) [វ័ន-ណៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ៌នា) ពាក្យ​ពណ៌នា, ពាក្យ​ពន្យល់, សេចក្ដី​អធិប្បាយ, អដ្ឋកថា; ការ​សរសេរ ។
  6. វណ្ណយុត្ត ( ន.នាមសព្ទ ) [វ័ន-ណៈយុត ] or #NAME?   ( បា. ស.បាលីភាសាសន្មត )
    (សំ. វណ៌យុក្ត ឬ--យុក្តិ) គ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ; វណ្ណយុត្ត​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​មាន ១៨ យ៉ាង​គឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬ​ក៏ រះ​មុខ (ះ); ២-មូសិកទន្ត ឬ ធ្មេញ​កណ្តុរ ( ៉ ); ៣- ត្រី​សព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥-របាទ ឬ រេផៈ (៌); ៦-រស្ស​សញ្ញា ឬ បន្តក់ (់); ៧-សំយោគ​សញ្ញា (័) ៨-លេខ​ទោ ឬ អាមេណ្ឌិត​សញ្ញា (ៗ); ៩-លេខ​អស្តា (៏); ១០- កាកបាទ ឬ ជើង​ក្អែក (+); ១១- កុក្កុដ​នេត្រ ឬ ភ្នែក​មាន់ (៙); ១២- របះ (។); ១៣- របះ​ចប់ ឬ របះ​បរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប ( } ); ១៦-រជ្ជុសញ្ញា (-); ១៧-មច្ឆណ្ឌ​សញ្ញា ឬ ពង​ត្រី (...) ១៨- បេយ្យាល (។ បេ ។) ឬ (។ល។); ជា ១៩ យ៉ាង​នឹង យុគល​ពិន្ទុ នេះ (ៈ) ដែល​ទើប​នឹង​បង្កើត​ថ្មី សម្រាប់​ប្រើ​ចុច​សម្រួល​ពាក្យ​ឲ្យ​ងាយ​ថា, ដូច​ជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុង​វចនានុក្រម​នេះ មាន​ប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​ផង គឺ . , ; : ? ! = < > “ ” ( ) សម្រួល​តាម​សម័យ​និយម (ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ឲ្យ​ឈ្មោះ​ថា សំ. បា. ឬ​ជា​ខ្មែរ​អស់​ហើយ) ។
  7. វត្ត ( ន.នាមសព្ទ ) [វាត់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វត៌) ប្រព្រឹត្តិ, ការ​ប្រព្រឹត្ត, សេចក្ដី​ប្រតិបត្តិ; មុខ​ការ, កិច្ច ដែល​គួរ​ធ្វើ; នាទី; ការ​កាន់​សីល​ធម៌; សេចក្ដី​គោរព; ទំនៀម, សណ្ដាប់​ធ្នាប់ :
    - មនុស្ស​មាន​វត្ត​ល្អ មនុស្ស​មាន​សេចក្ដី​ប្រតិបត្តិ​ល្អ;
    - សិស្ស​ធ្វើ​វត្ត ឬ - យក​វត្ត​គ្រូ សិស្ស​ធ្វើ​សេចក្ដី​គោរព​ចំពោះ​គ្រូ ។
    - វត្ត​ប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការ​ប្រតិបត្តិ​តាម​កិច្ច​ដែល​គួរ​ធ្វើ ។ បើ​រួម​ចូល​ជា​មួយ​នឹង​សព្ទ​ដទៃ រៀង​ពី​ខាង​ដើម អ. ថ. វ័ត-តៈ, ដូច​ជា :
    - វត្តប្បដិ​វត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្ត​ប្រតិបត្តិ​តូច​និង​ធំ ។
    - វត្ត​បទ (--បត់) ផ្លូវ​របស់​សីល​ធម៌ ។
    - វត្ត​វន្ត (--វ័ន) ដែល​មាន​វត្ត​ប្រតិបត្តិ; បើ​ស្ត្រី​ជា វត្ត​វន្តី ឬ វត្ត​វតី ។
    - វត្ត​សមាទាន (--សៈម៉ា--) ការ​កាន់​វត្ត​ប្រតិបត្តិ ។
    - វត្ត​សម្បន្ន (--សំ-ប័ន) ដែល​បរិបូរ​ដោយ​វត្ត​ប្រតិបត្តិ; បើ​ស្រី​ជា វត្ត​សម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។
  8. វត្ត ( ន.នាមសព្ទ ) [វាត់ ]
    ទី​ដែល​មាន​វត្ត​ប្រតិបត្តិ (?); អាវាស​ឬ​អារាម​ជា​ទី​នៅ​អាស្រ័យ​របស់​ពួក​សមណៈ : ឲ្យ​កូន​នៅ​វត្ត ឲ្យ​កូន​ទៅ​នៅ​រៀន​អក្សរ​ឯ​វត្ត ។
    - សាលា​វត្ត សាលា​សម្រាប់​ប្រជុំ​ធ្វើ​បុណ្យ​ក្នុង​វត្ត; សាលា​រៀន​ក្នុង​វត្ត ។ល។ បុរាណ​ហៅ​ថា ក្តី : ឲ្យ​កូន​ទៅ​នៅ​ក្តី ។
  9. វត្តនី ( ន.នាមសព្ទ ) [វ័ត-តៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វត៌និ ឬ --នី ) ផ្លូវ, ផ្លូវ​ធ្លា, ថ្នល់ ។
  10. វត្តមាន ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វត៌មាន) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព័ត៌មាន ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar