Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ

Chuon Nath's Khmer-Khmer Dictionary
  1. ហើរ ( គុ.គុនសព្ទ )
    ពាក្យ​សាមញ្ញ​និយាយ​ក្លាយ​មក​ពី ហឹរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  2. ហៀ ( គុ.គុនសព្ទ )
    ស្តើង​ណាស់ :
    - ស្តើង​ហៀ, សម្តើង​ហៀ គឺ​ស្តើង​សើក​ប៉ប្រើក ។
  3. ហៀន ( ន.នាមសព្ទ )
    ឈ្មោះ​ខ្យង​គោក​មួយ​ប្រភេទ រាង​ត្រមៀច​សម្បុរ-ស, កាល​ណា​បញ្ចេញ​ខ្លួន​ពី​ក្នុង​សំបក​មាន​សាច់​ពីរ​ដុំ​វែង​ៗ​សណ្ឋាន​ជា​ស្នែង, នៅ​អាស្រ័យ​នឹង​ដើម​ឈើ​ក្នុង​ព្រៃ​ត្រជាក់ : ខ្យង​ហៀង ។ គូទ​ខ្យង​ទាំងពួង​ដែល​មាន​សណ្ឋាន​វិល​វៀន​ខាង​ក្នុង​តូច​ខាង​ក្រៅ​ធំ : ហៀន​គូទ​ខ្យង ។ ឈ្មោះ​ក្បាច់​មាន​សណ្ឋាន​កួច​ចូល​ជ្រៅ​ស្តើង​ម្ខាង​វិល​វៀន​ស្រដៀង​នឹង​គូទ​ខ្យង : ក្បាច់​ហៀន ឬ ក្បាច់​មាន​ហៀន ។ ដំបារ​ប្រាក់​ឬ​ស្ពាន់​មាន​សណ្ឋាន​មូល​មាន​ក្បាច់​ចម្លាក់ ប្រើ​ការ​ដាក់​ភ្ជាប់​នឹង​ឃ្លុំ​សេះ : ហៀន​ឃ្លុំ​សេះ ។
  4. ហៀបនឹង ( និ.និបាតសព្ទ )
    ទៀប​នឹង, ជិត​នឹង, រក​កល់​នឹង, អង្រៀត​នឹង : ហៀប​នឹង​ដល់, ហៀប​នឹង​បាន ។
  5. ហៀរ ( កិ.កិរិយាសព្ទ )
    កំពប់​ហូរ​ចេញ​ព្រោះ​ពេញ​ខ្លាំង​ហួស​ប្រមាណ, ព្រោះ​ខ្ពុរ​ឡើង​ឬ​ព្រោះ​ធ្លាក់​រឥល​ជ្រុល​ចុះ​មក : ទឹក​ត្នោត​ហៀរ​ពី​មាត់​បំពង់, ទឹក​បបរ​ពុះ​ហៀរ​ពី​មាត់​ឆ្នាំង, សំបោរ​ហៀរ ។ ប្រើ​ជា គុ. ក៏​បាន :
    - ទឹក​ហៀរ​ភ្លឺ ទឹក​ច្រើន​ពេក​ហៀរ​លើ​ភ្លឺ ។ ដែល​ច្រើន​ពេក​ចង្អៀត​អង្គុយ​ឬ​ឈរ​មិន​អស់​គ្នា : មនុស្ស​ច្រើន​ហៀរ​សាលា ។
    - ហៀរ​ហូរ ឬ​
    - ហូរ​ហៀរ (ព. ប្រ.) សម្បូណ៌​គរគោក (ច្រើន​ប្រើ ហូរ​ហៀរ ជាង) : ម្ហូប​ចំណី​សម្បូណ៌​ហូរ​ហៀរ ។
  6. ហៀវ ( ន.នាមសព្ទ )
    ចង្កូម​សេះ​ឈ្មោល : សេះ​ដុះ​ហៀរ (ដុះ​ក្នុង​កាល​ដែល​ពេញ​ទំហំ) ។ ព. ទ. បុ. សេះ​ញី​ដុះ​ហៀវ​មាន់​ញី​រងាវ ស្រី​ច្រៀង​ខាត​ល័ក្ខណ៍ (សេចក្តី​ងាយ​មិន​បាច់​អធិប្បាយ; ប៉ុន្តែ​ក្នុង​សម័យ​នេះ សកល​លោក​រាប់​អាន​ស្រី​ចេះ​ច្រៀង​ពីរោះ​ថា “មាន​តម្លៃ” មិន​បង្អាប់​ថា “ខាត​ល័ក្ខណ៍” ដូច ព. ទ. បុ. នេះ​ទេ) ។
  7. ហៀវ ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ហួត, ហួត​ហែង : ប្រេង​ហៀវ ។
    - ហៀវ​ហែង ហៀវ​ហួត, រឹង​ស្ងួត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហែង ផង) ។
  8. ហៀវហោះ ( កិ.កិរិយាសព្ទ )
    ហោះ​លឿន​ប្លៀវ, ហោះ​ផ្លេកផ្លោះ​ច្រៀវច្រៃ : យក្ស​ហៀវ​ហោះ (ច្រើន​ប្រើ​ក្នុង​កាព្យ) : យន្ត​មេឃ​ហៀវ​ហោះ រម្លង​ចន្លោះ ដង​ភ្នំ​នានា ត្រដែតត្រដឹម សន្លឹម​នេត្រា ឰដ៏​វេហាស៍ ដូច​ក្រៀល​បក្សី ។អ្នក​ជិះ​ក្នុង​យន្ត ក្រឡេក​គយគន់ មើល​មក​ផែន​ដី ឃើញ​ឆ្ងាយ​លន្លឹម គួរ​ព្រឹម​ហឫទ័យ បែរ​ជា​ឥត​ភ័យ ព្រោះ​អាង​គ្រឿង​ចក្រ ។
  9. ហេ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ស្ទុះ​ឬ​រត់​សំដៅ​ត្រង់​មិន​ទទីមទទាម : ស្ទុះ​ហេ​ចូល​ទៅ, រត់​ហេ​ចុះ​ហេ​ឡើង ។ ឧ. សូរ​សម្រែក​សេះ ។
  10. ហេ ! ( អាល.អាលបនៈ ឬសម្ពោធនៈ ) or ហ៊េ !
    ពាក្យ​ស្រែក​ហៅ​មិន​ចេញ​ឈ្មោះ​ដោយ​ការ​ឥត​គោរព, ដោយ​មើល​ងាយ : ហេរ​កុំ​ចូល​មក ! ។ ឧ. សូរ​ស្រែក​ហ៊ោ​ច្រើន​គ្នា ដោយ​សេចក្ដី​រីករាយ​សប្បាយ ឬ​ដោយ​អំណរ​ព្រោះ​មាន​ជ័យ​ជម្នះ​ជាដើម​ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar