Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡ

Chuon Nath's Khmer-Khmer Dictionary
  1. ឡុបៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ញាប់​ៗ​ប្រឡិបប្រឡុប ឬ រឡិបរឡប់​ពុំ​សូវ​ច្បាស់លាស់ : និយាយ​ឡុប​ៗ; សម្ដី​ឡុប​ៗ ។
  2. ឡុលៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​សូរ​ក្អុល​ៗ ឬ​គ្រលរ​មិន​ច្បាស់ ព្រោះ​អណ្ដាត​ធំ​ពេក​ឬ​ព្រោះ​ពិការ​អណ្ដាត, រឹង​អណ្តាត​ឬ​ក៏​ព្រោះ​និយាយ​ទាំង​កំពុង​មាន​អ្វី​នៅ​ពេញ​ក្នុង​មាត់ : និយាយ​ឡុល​ៗ; សម្ដី​ឡុល​ៗ ។
  3. ឡូ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អំពី​សូរ​ស្រែក​ខ្លាំង​ឮ​គ្រលួច ឬ​សូរ​និយាយ​ខ្លាំង​ពេញ​សំឡេង : ស្រែក​ឡូ, និយាយ​ឡូ​ៗ ។
  4. ឡូ ( ន.នាមសព្ទ ) [ឡូ] or ឡូត៍   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (ឡូត៍ Lot) ចំណែក​ផ្សេង​ៗ​ក្នុង​ការ​បែង​ចែក​ឬ​ចំនួន​ផ្សេង​ៗ​ដែល​បែង​ចេញ​ជា​ភាគ : ដី​មួយ​ឡូ, បែង​ចែក​ជា​ឡូត៍ ។ ខ្មែរ​ច្រើន​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​ចំនួន​របស់ ៦ គូ ឬ ចំនួន ១២ (ដូច​យ៉ាង​ចាន​និង​ដប​ជាដើម) : ចាន​មួយ​ឡូ (ចាន ១២), ថ្នាំ​ដប​ពីរ​ឡូ (ថ្នាំ​ទឹក ២៤ ដប) ។
  5. ឡូ ( ន.នាមសព្ទ ) or ឡូ៎   ( យ.យួន ( ភាសាយួន ) )
    (ហ្លូ៎ Lõ “រន្ធ; ប្រហោង”) ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ លេង​ដោយ​បោះ​កាស​ឬ​លុយ​ឲ្យ​ចូល​ក្នុង​រន្ធ​ដី​តូច... ជា​ល្បែង​ក្មេង : ពួក​ក្មេង​លេង​ឡូ (សព្វ​ថ្ងៃ​រាជ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​លេង ព្រោះ​ជា​ល្បែង​ស៊ី​សង​នាំ​ឲ្យ​ហិន​ហោច​ប្រយោជន៍​គ្រប់​យ៉ាង) ។
  6. ឡូង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អំពី​សូរ​ស្រែក​ឮ​មូល​គ្រលួច​ទៅ​ខាង​លើ : ស្រែក​ឡូង, សម្ដី​ឡូង (វ៉ូង) ។
  7. ឡូងឡាង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អំពី​សូរ​ស្រែក​ឡូង​ៗ​ក្អេងក្អាង : ស្រែក​ឡូងឡាង ។
    - និយាយ​ឡូងឡាង និយាយ​វ៉ូងវ៉ាង ។
  8. ឡូញ ( គុ.គុនសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    មូល​ស្រួច​ជ្រលម​សណ្ឋាន​គូទ​ត្រល់ (សម័យ​ឥឡូវ​មិន​ដែល​ប្រើ) ។ ព. សា. មិន​ឡូញ​ទេ មិន​កើត​ទេ, មិន​ផេះ​ទេ ។ ចួន​កាល​ប្រើ​សំដៅ​សេចក្ដី​ថា “ខូច, វិនាស; មិន​កើត​ការ” ក៏​មាន : ឡូញ​ហើយ ! វិនាស​ហើយ !, អស់​កើត​ជា​ការ​ហើយ !; ប្រើ​ជា ក្បាល​ឡូញ ក៏​មាន : អស់​កើត​ជា​ក្បាល​ឡូញ​អី​ហើយ ! (ព. សា.) ។
  9. ឡូត៍
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡូ ២ ន.) ។
  10. ឡូយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្លី​មក​ពី​ពាក្យ ឡូយថូយ សំដៅ​សេចក្ដី​ថា “ផ្តាស, ផ្ដេសផ្ដាស” : មនុស្ស​ឡូយ, គំនិត​ឡូយ; កុំ​ឡូយ​ពេក ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡូយថូយ>ឡូយថូយ ផង) ។

<< Prev   1 ... 5   6   7   8   9   10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar