webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឧបោសថ -- or ឧបោសថៈ ឧបោសថ៍
    (មើល​ក្នុង​ពាក្យ ឧបោសថ) ។
  2. ឧបោសថក្ខន្ធកៈ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ក្រុម​វិន័យ​និយាយ​អំពី​ឧបោសថ
  3. ឧបោសថាគារ ( ន.នាមសព្ទ ) [អ៊ុប៉ោសៈថាគា ]   ( បា.បាលី​ ( បាលីភាសា ) )
    (< ឧបោសថ + អគារ) រោង​ឧបោសថ៍ គឺ​អគារ​ដែល​មាន​ពុទ្ធ​សីមា សម្រាប់​ភិក្ខុ​សង្ឃ​ប្រជុំ​គ្នា​ធ្វើ​សង្ឃកម្ម​មាន​ឧបោសថ​កម្ម​និង​បវារណា​កម្ម​ជាដើម-សព្វ​ថ្ងៃ​នេះ​ខ្មែរ​ហៅ ឧបោសថាគារ ថា វិហារ តាម​ទម្លាប់​ហៅ​ត​ៗ​គ្នា​មក, វិហារ នេះ​កាល​បើ​មាន ពទ្ធសីមា ហើយ​លុះ​តែ​សង្ឃ​បាន​ឲ្យ​សូត្រ​បាលី​ញត្តិ​ទុតិយ​កម្ម​វាចា​មួយ​ចប់​សន្មត​តាម​ពុទ្ធានុញ្ញាត​រួច​ហើយ ទើប​ឡើង​ជា ឧបោសថាគារ ពេញ​លក្ខណៈ​បាន ។ ក្នុង​អាវាស​មួយ​ត្រូវ​សន្មត ឧបោសថាគារ ឲ្យ​មាន​តែ​មួយ បើ​មាន​ពីរ​ត្រូវ​សូត្រ​ដក​ឈ្មោះ ឧបោសថាគារ មួយ​ចេញ (ព. វិ. ពុ. ក្នុង​ឧបោសថក្ខន្ធកៈ) ។
    - ឧបោសថាគារ​វត្ត (--រៈវ័ត) កិច្ច​វត្ត​ដែល​ត្រូវ​ថែទាំ​រោង​ឧបោសថ (មាន​ការ​បោស​សម្អាត​ជាដើម, ការ​ថែ​វិហារ) ។ល។
  4. ឧបោសថិក ( គុ.គុនសព្ទ ) [អ៊ុប៉ោសៈ ថិកៈ] or #NAME?   ( បា.បាលី​ ( បាលីភាសា ) )
    (ឧបោសថិក) ដែល​ជាប់​ទាក់ទង​ដោយ​ថ្ងៃ​ឧបោសថ ឬ​ដែល​មាន​ក្នុង​ផ្ទៃ​ឧបោសថ ។ ន. អ្នក​រក្សា​ឧបោសថ​សីល (បើ​ស្ត្រី​ជា ឧបោសថិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថ្លែង​ពី​អធ្យាស្រ័យ​នៃ ឧបោសថិក ក្នុង​ថ្ងៃ​មួយ​យប់​មួយ : ឧបោសថិក គេ​អាច​បង្វឹក ចិត្ត​ឲ្យ​ឃ្លាត​ឆ្ងាយ ពី​កាម​គុណ មិន​ឲ្យ​រាយមាយ កិច្ច​ការ​សម្ទាយ គេ​ឈប់​មិន​ធ្វើ ។ ថ្ងៃ​មួយ​យប់​មួយ ឈប់​គិត​មិន​ព្រួយ គេ​តាំង​ចិត្ត​ស្មើ នឹក​ឆ្ពោះ​តែ​សីល ហើយ​និង​អំពើ អ្វី​ដែល​គួរ​ធ្វើ ទើប​ធ្វើ​តាម​គួរ ។
    - ឧបោសថិក​ជន ជន​អ្នក​កាន់​ឧបោសថ​សីល ។
    - ឧបោសថិក​ទាន ទាន​ដែល​គេ​ឲ្យ​ក្នុង​ថ្ងៃ​សីល ។ ឧបោសថិក​ភត្ត ភត្ត​ដែល​ទាយក​ប្រគេន​ដល់​បព្វជិត​ក្នុង​ថ្ងៃ​សីល ។
    - ឧបោសថិក​លាភ លាភ​ដែល​បព្វជិត​ត្រូវ​បាន​ក្នុង​ថ្ងៃ​សីល (តាម​កតិកា​របស់​សង្ឃ​ជាដើម) ។ល។
  5. ឧបោសថិក -- or ឧបោសថិកា
    (មើល​ក្នុង​ពាក្យ ឧបោសថិក) ។
  6. ឧប្បត្តិ ( ន.នាមសព្ទ ) [អ៊ុប-បុ័ត-តិ ឬ អ៊ុប-ប័ត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧត្បត្តិ) ការ​កើត, ការ​កើត​ឡើង; ការ​ចាប់​ជាតិ, កំណើត ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន “កើត, ចាប់​កំណើត” : អស់​ជីវិត​ទៅ​ឧប្បត្តិ​ជា​បុត្រ​នៃ​សេដ្ឋី ។ ឧប្បត្តិ​កថា ពាក្យ​ដែល​បណ្តាល​កើត​ឡើង ។
    - ឧប្បត្តិ​ការណ៍
    - --ហេតុ ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ឡើង, មូល​ហេតុ ។
    - ឧប្បត្តិ​កេតនៈ
    - --កេតន៍ (--កែត) ស្រុក​កំណើត, ជាតិ​ភូមិ (ហៅ ឧប្បត្តិដ្ឋាន ឬ ឧប្បត្តិ​ភូមិ ក៏​បាន) ។
    - ឧប្បត្តិ​ភាព ភាវៈ​នៃ​ឧប្បត្តិ ។ល។
  7. ឧប្បត្តិ--
    (មើល​ក្នុង​ពាក្យ ឧប្បត្តិ) ។
  8. ឧប្បត្តិក ( ន.នាមសព្ទ ) [អ៊ុប-ប៉ៈដិក ឬ--ដឹក]   ( បា. ស.បាលីភាសាសន្មត )
    (ឧប្បត្តិ; សំ. ឧត្បត្តិ) ការ​កើត; ការ​ចាប់​ជាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧប្បត្តិ ផង) ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ការ​កើត​ឯង; ការ​ចាប់​កំណើត​ឥត​មាតា​បិតា, ឥត​មេ​បា; ឧបបាតិក” : ឧប្បត្តិក​នៃ​ពួក​ដង្កូវ ។ ប្រើ​ជា កិ. ក៏​មាន “កើត​ឯង” : អ្នក​ខ្លះ​ស្លាប់​ទៅ​ឧប្បត្តិក​ជា​ទេវតា, ខ្លះ​ទៅ​ឧប្បត្តិក​ជា​ប្រេត, ខ្លះ​ជា​ពស់​ថ្លាន់ ។ សន្មត​ឲ្យ​ជា : ឧប្បត្តិក​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​យក្ស ម្នាក់​ទៀត​ជា​ស្វា
    - ឧប្បត្តិក​អាចារ្យ សន្មត​ឬ​តាំង​ឲ្យ​ជា​អាចារ្យ ។ ប្រើ​ជា គុ. ក៏​មាន “ដែល​បណ្តាល​កើត​ឡើង; ដែល​ប្រតិដ្ឋ​ផ្សំ, ដែល​សន្មត​ថា” : ពាក្យ​ឧប្បត្តិក, សេចក្ដី​ឧប្បត្តិក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សម្ដី​ឧប្បត្តិក​ឡើង​ឯង​ៗ គួរ​ក្រែង​កុំ​អាល​ប្រញាប់​ថា- តាម​ភ្លាម​ត្រូវ​តែ​ពិចារណា បើ​ពិត​សឹម​ថា​កុំ​ធ្វេស​ធ្លោយ ។ ដ្បិត​ពាក្យ​ឧប្បត្តិក​សឹង​តែ​ភ្លាត់ ចេញ​តែ​ពី​មាត់​ជន​កម្សោយ មនុស្ស​ល្ងង់​ជ្រុល​ជឿ​លុះ​ថ្ងៃ​ក្រោយ នាំ​ឲ្យ​អ្នក​ផង​មើល​ងាយ ។
  9. ឧប្បល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្បល) ។
  10. ឧប្បាត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្បាត) ។

<< Prev   1 ... 15   16   17   18   19   20   Next >>