Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧ

Chuon Nath's Khmer-Khmer Dictionary
  1. ឧត្ដុង្គ ( គុ.គុនសព្ទ ) [អ៊ុត-ដុង]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ថ្លៃថ្លា : ឧត្ដុង្គឧត្ដម  ឧត្ដម​លើសលែង, ប្រសើរ​កន្លង (សរសេរ​ជា ឧដុង្គឧត្ដម  តាម​ទម្លាប់​ប្រើ​រៀង​មក​ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧដុង្គ >ឧដុង្គ  ទៀត​ផង) ។
  2. ឧត្តរានុទិស ( ន.នាមសព្ទ ) [អ៊ុត-តៈរ៉ានុទឹស]   ( បា.បាលី​ ( បាលីភាសា ) )
    អនុ​ទិស​ជា​ចន្លោះ​នៃ​ទិស​ឧត្ដរ​និង​ទិស​បូព៌ គឺ​ទិស​ឦសាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុ​ទិស >អនុ​ទិស  ទៀត​ផង) ។
  3. ឧត្តរិ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [អ៊ុត-តៈរ៉ិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧត្តរិ ឬ ឧត្តរឹ; ច្រ. ប្រ. ជា ឧត្តរឹ) ក្រៃលែង, លើសលែង, លើស​ទៅ​ទៀត; ច្រើន​លើស​ទៅ​ទៀត; ដែល​ជាង​គេ; ត​ទៅ, ត​ទៅ​ទៀត; ទៀត; ខាង​លើ : សម្ដី​ឧត្តរិ  សម្ដី​លើស​ពី​ធម្មតា ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “សម្ដី​លើស​ពី​ហេតុ​ពិត, សម្ដី​បំផ្លើស, សម្ដី​ភូត​ភរ” ក៏​មាន ។
    - មនុស្ស​ឧត្តរិ មនុស្ស​វិសេស​ក្រៃលែង​ជាង​មនុស្ស​ធម្មតា (ឧត្តរិ​មនុស្ស) ។ ខ្មែរ​ប្រើ​ជា “មនុស្ស​អ្នក​អួត​អាង​ហួស​ហេតុ, មនុស្ស​ភូត​ភរ” ។
    - ឧត្តរិគមនាគម ការ​ទៅ​មក​បន្ត​គ្នា​មិន​ដាច់ ។
    - ឧត្តរិ​ត្រី​មាស លើស​ពី​បី​ខែ, ជាង​បី​ខែ ។
    - ឧត្តរិទ្វិរត្ត លើស​ពី​ពីរ​យប់, ជាង​ពីរ​យប់ ។
    - ឧត្តរិភង្គ (--ភ័ង-គៈ ឬ ភ័ង) ឈ្មោះ​សម្ល​ខាប់​មួយ​ប្រភេទ (លោក​អ្នក​ចេះ​បាលី​ខ្លះ​យល់​ថា សម្ល​ការី ប៉ុន្តែ​តាម​សេចក្ដី​ពន្យល់​ក្នុង​វិន័យ​ថា ឧត្តរិភង្គ នេះ​ជា ព្យញ្ជនាហារ គឺ​ជា​ម្ហូប​ខាប់​ឬ​ម្ហូប​គោក បែប​ដូច​ជា ម្ហូប​ភ្លា ទេ​ដឹង ?) ។
    - ឧត្តរិ​មគ្គ មគ្គ​ថ្នាក់​លើ (ព. ព.) ។
    - ឧត្តរិ​មនុស្ស មនុស្ស​អ្នក​មាន​គុណ​វិសេស​លើសលែង​ជាង​មនុស្ស​ធម្មតា គឺ​មនុស្ស​អ្នក​បាន​សម្រេច​ធម្ម​វិសេស​មាន​ឈាន​ជាដើម រហូត​ដល់​មគ្គ​ផល​និញ្វន : ព្រះ​អរហន្ត​ជា​ឧត្តរិ​មនុស្ស​ក្នុង​លោក ។
    - ឧត្តរិ​មនុស្ស​ធម្ម ធម៌​របស់​ឧត្តរិ​មនុស្ស ។
    - ឧត្តរិ​លាភ លាភ​ដ៏​លើស​លុប; លាភ​ដែល​ចេះ​តែ​បាន​ច្រើន​ៗ​មិន​ដាច់; លាភ​សម្រាប់​ឧត្តរិ​មនុស្ស; លាភ​ដែល​មនុស្ស​សាមញ្ញ​មិន​អាច​នឹង​បាន ។ល។
  4. ឧត្តរិ--
    (មើល​ក្នុង​ពាក្យ ឧត្តរិ) ។
  5. ឧត្តល or ឧត្តលា, ឧត្តលោ
    ពាក្យ​ប្រើ​ក្លាយ​មក​ពី ឧត្តរ, ឧត្តរា, ឧត្តរោ ដោយ​ផ្លាស់ រ ជា ល (មើល​ក្នុង​ពាក្យ ឧត្តរ) ។
  6. ឧត្តាន ( គុ.គុនសព្ទ ) [អ៊ុត-តាន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    រាក់; ផ្ងារ; ងាយ ។ សម្រាប់​ប្រើ​ក្នុង​កាព្យ តាម​ដោយ ក​វីជ្រើស​រើស​ប្រើ, ដូច​ជា​កាព្យ​ថា : សព្ទ​នេះ​ឧត្តាន ពុំ​ចាំ​បាច់​មាន ការ​ពន្យល់​ឡើយ មាន​ន័យ​រាក់​ៗ ងាយ​យល់​ស្រាប់​ហើយ ពុំ​បាច់​សួរ​ឆ្លើយ គេ​ក៏​យល់​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ៊ុត-តាន៉ៈ, ដូច​ជា
    - ឧត្តាន​កថា ពាក្យ​ងាយ​យល់ ។
    - ឧត្តាន​ការណ៍ ហេតុ​ឬ​ដំណើរ​ងាយ ។
    - ឧត្តាន​ចិន្តា ឬ
    - --មតិ គំនិត​រាក់ ។
    - ឧត្តាន​ភាព ភាព​រាក់​ឬ​ងាយ ។
    - ឧត្តាន​សេយ្យា ការ​ដេក​ផ្ងារ, ដំណេក​ផ្ងារ ។ល។
  7. ឧត្តាន --
    (មើល​ក្នុង​ពាក្យ ឧត្តាន) ។
  8. ឧត្តាស ( ន.នាមសព្ទ ) [អ៊ុត-តាសៈ] or ឧត្រាស   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សេចក្ដី​ខ្លាច​ខ្លាំង, សេចក្ដី​តក់​ស្លុត (សរសេរ​ជា ឧត្តាសៈ ឬ ឧត្រាសៈ ក៏​បាន) ។ សម្រាប់​ប្រើ​ក្នុង​កាព្យ​តាម​ដោយ​កវី​ត្រូវ​ការ​ប្រើ, ដូច​ជា​កាព្យ​ថា : ដើរ​ក្នុង​ព្រៃ​ជ្រៅ ក្រឡេក​មើល​ទៅ ឃើញ​សត្វ​រមាស ឈរ​ស្ពឹង​ពី​មុខ ក៏​កើត​ឧត្រាស ឃើញ​ក្តី​វិនាស នៅ​ជិត​បង្កើយ ។
    - ឧត្តាស​ការណ៍ ឬ - ឧត្រាស-- ហេតុ​ឬ​ដំណើរ​ដែល​គួរ​ឲ្យ​ខ្លាច​ខ្លាំង ។
    - ឧត្តាស​ចិត្ត ឬ - ឧត្រាស-- ចិត្ត​តក់​ស្លុត ។ ឧ
    - ត្តាសដ្ឋាន,
    - ឧត្រាស​ស្ថាន ឬ - ឧត្តាសនីយដ្ឋាន ទី​ដែល​គួរ​ឲ្យ​ខ្លាច​ខ្លាំង ។
    - ឧត្តាស​ភាព ឬ - ឧត្រាស-- ភាព​នៃ​សេចក្ដី​តក់ស្លុត, ដំណើរ​តក់ស្លុត ។ល។
  9. ឧត្តាស -- or ឧត្តាសនីយដ្ឋាន
    (មើល​ក្នុង​ពាក្យ ឧត្តាស) ។
  10. ឧត្បល ( ន.នាមសព្ទ ) [អ៊ុត-ត្បល់ ត. ទ. ស្រ. អ៊ុត-ត្បុល] or ឧប្បល   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    បទុម​ជាតិ; ព្រលិត; លំចង់ : ក្នុង​ស្រះ​ស្រី​នោះ​មាន​កុមុទ​ឧត្បល​ចង្កុលណី... ។ ឧប្បល​ក្រហម រត្តុប្ប​ស ។ ឧប្បល​ខៀវ នីលុប្បល ។ ឧប្បល​ស សេតុប្បល ។ អ. ថ. អ៊ុត-ត្ប៉ៈ ល៉ៈ ឬ អ៊ុប-ប៉ៈល៉ៈ, ដូច​ជា ឧត្បល​បត្រ ឬ ឧប្បល​បត្ត (--បាត់) ស្លឹក​ឧត្បល ។
    - ឧត្បល​វ័ន ឬ - ឧប្បល-- ព្រៃ​ឧត្បល ។
    - ឧត្បល​ស្រ័ស ត្រពាំង​មាន​ឧត្បល ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar