Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចតុព្ភូត
( ន.នាមសព្ទ )
[ចៈតុប-ភូត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុភ៌ូត) ធាតុ ៤ គឺ ដី, ទឹក, ភ្លើង, ខ្យល់; ហៅថា មហាភូតរូប ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះផង) ។
-
ចតុម្មុខ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចៈ-តុម-មុក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុម៌ុខ) មុខ ៤; ដែលមានមុខ ៤ ។ ឈ្មោះទន្លេប្រសព្វមុខ ៤ ដូចយ៉ាងទន្លេ ៤ មុខនៅក្រុងភ្នំពេញ : ទន្លេចតុម្មុខ ។ ឈ្មោះព្រះបរមរាជវាំងនៅក្រុងភ្នំពេញសព្វថ្ងៃនេះ : ព្រះបរមរាជវាំងចតុម្មុខ ឬ ព្រះបរមរាជវាំងចតុម៌ុខ (តាមទម្លាប់ដែលសរសេររៀងមកថា ចតុរមុខ ក៏មាន ជា ចតុមុខ ក៏មាន) ។ ក្រុងភ្នំពេញ ដោយមានទន្លេប្រសព្វមុខ៤ នៅចំពីខាងមុខហៅថា ក្រុងចតុម្មុខ ឬ ក្រុងចតុម៌ុខ ឬក៏ ចតុម្មុខនគរ, ចតុម៌ុខនគរ ពុំនោះជា នគរចតុមុខ, នគរចតុម៌ុខ ដូច្នេះក៏មាន ។
-
ចតុរង្គ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចៈ តុរ៉ង់ ឬ --រ៉ុង]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមានអង្គ ៤; កងទ័ពមានអង្គ ៤ គឺ កងទ័ពដំរី, កងទ័ពសេះ, កងទ័ពរថ ឬរទេះ, កងទ័ពថ្មើរជើង ។
-
ចតុរង្គសន្និបាត
( ន.នាមសព្ទ )
[ចៈ ឬ ចា-តុ-រ៉ង់-គៈ-សន់-និ-បាត]
or ចាតុ--
ការប្រជុំ ឬ ការជួបជុំប្រកបដោយអង្គ ៤ របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីទ្រង់សំដែងនូវឱវាទប្បាតិមោក្ខ (មើលក្នុងពាក្យ មាឃបូជា ផង) ។
-
ចតុរង្គាធិបតី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចៈ តុរ៉ង់គា ធិប៉ៈដី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចតុរង្គាធិបតិ) ដែលជាអធិបតី, ជាធំចម្បងលើសលែងកងទ័ពទាំង ៤ ពួក (មេទ័ពធំ) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរង្គ ផង) ។
-
ចតុរង្គិនី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចៈ តុរ៉ង់គិនី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមានអង្គ ៤ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរង្គ); ហៅថា ចតុរង្គិនីសេនា “សេនាមានអង្គ ៤” ដូចេះក៏បាន ។
-
ចតុរមុខ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចៈ តុ រ៉ៈ មុក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុម៌ុខ; ចតុម្មុខ ឬ ចាតុម្មុខ) មើលក្នុងពាក្យ ចតុម្មុខ ។
-
ចតុរស្ស
( គុ.គុនសព្ទ )
[ចៈ តុរ៉័ស-សៈ ឬ ចៈ តុ រ៉ស់]
( បា.បាលី ( បាលីភាសា ) )
ដែលមានជ្រុង ៤ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្វ័ង្ស, ចតុរ័ង្ស ផង) ។
-
ចតុរាបាយ
( ន.នាមសព្ទ )
[ចៈតុរ៉ាបាយ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភូមិ, ភព, ទីសម្រាប់សត្វ ដែលមានបាបបណ្ដាលឲ្យឃើញស្ដែងក្នុងកាលជិតស្លាប់ ទៅចាប់កំណើតនៅរងទុក្ខ, មាន ៤ យ៉ាងគឺ នរក, ប្រេត, អសុរកាយ, តិរច្ឆាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ និង អបាយ, អបាយភូមិ ផង) ។
-
ចតុរារិយសច្ច
( ន.នាមសព្ទ )
[ចៈ តុ រ៉ា រ៉ិ យៈ ស័ច]
( បា.បាលី ( បាលីភាសា ) )
សេចក្ដីពិត សម្រាប់លោកជាអរិយបុគ្គល ឃើញជាក់ច្បាស់ដោយលោកុត្តរប្បញ្ញាឥតមានល្អៀង, មាន ៤ យ៉ាងគឺ ទុក្ខ សេចក្ដីលំបាកកាយមិនសប្បាយចិត្ត, សមុទយ កំណើតនៃទុក្ខ, និរោធ ទីរលត់ទុក្ខ, មគ្គ ផ្លូវធម៌ជាគន្លងឧបាយឲ្យរលុតទុក្ខ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>