Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចន្ទច្ឆាយា
( ន.នាមសព្ទ )
[ច័នទ័ច-ឆា យ៉ា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចន្ទ្រ + ឆាយា) “ស្រមោលព្រះចន្ទ” ។ ឈ្មោះប្រាសាទមួយនៅខាងមុខគេបង្អស់ ក្នុងព្រះបរមរាជវាំង ចតុម្មុខក្រុងភ្នំពេញ ។
-
ចន្ទន៍
( ន.នាមសព្ទ )
[ច័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះឈើមានខ្លឹមក្រអូប : ចន្ទន៍ស, ចន្ទន៍ក្រហម ។
-
ចន្ទមណ្ឌល
( ន.នាមសព្ទ )
[ច័នទៈមន់ ឌល់]
( បា.បាលី ( បាលីភាសា ) )
មណ្ឌលព្រះចន្ទ, វង់ព្រះចន្ទ, រូបព្រះចន្ទ ។
-
ចន្ទរង្សី
( ន.នាមសព្ទ )
[ច័នទៈរ័ងសី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចន្ទរំសិ; ចន្រ្ទ + រស្មិ) រស្មីព្រះចន្ទ ។
-
ចន្ទលេខា
( ន.នាមសព្ទ )
[ច័នទៈលេខា]
( បា.បាលី ( បាលីភាសា ) )
ស្នាមព្រះចន្ទ, រូបព្រះចន្ទ ។
-
ចន្ទល់
( ន.នាមសព្ទ )
[ចន់-ទល់]
ប្រដាប់សម្រាប់ទល់ : ចន្ទល់ផ្ទះ, ចន្ទល់រទេះ ។
-
ចន្ទាកា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ចន្ទ + អាភា) ពន្លឺព្រះចន្ទ (ពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ចន្ទាល់
( ន.នាមសព្ទ )
[ចន់-ទាល់]
ប្រដាប់សម្រាប់ស្ទាល់, សម្រាប់ស្ដឹងសំពត់ដែលកំពុងត្បាញឲ្យតឹងកុំឲ្យរួញសាច់ ។
-
ចន្ទាស
( ន.នាមសព្ទ )
បាច់ផ្ដៅចំនួន ២០ ដើម ចងជាសំណុំរួចបត់ជាពីរ : ផ្ដៅមួយចន្ទាស ។
-
ចន្ទាស
( ន.នាមសព្ទ )
(សណ្ឌាស) តម្បៀតធ្វើដោយដែកជាដើមសម្រាប់ចាប់ សម្រាប់ដាក់ផ្អោបត្បៀតគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សណ្ឌាស ផង) ។ ដែលមានស្រទាប់ទ្រដុំរទេះជាដើម ដើម្បីឲ្យរលាស់ស្រួលក៏ហៅ ចន្ទាស ដែរ : ចន្ទាសរថយន្ត (ខ្មែរសម័យបុរាណសរសេរ សណ្ឌាស ជាពាក្យត្រឹមត្រូវ ប៉ុន្តែគេច្រើនរិះគន់ថា និយាយមិនច្បាស់ទៅវិញ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>