Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជវលេខ
( ន.នាមសព្ទ )
[ជៈវៈល៉េក]
( បា.បាលី ( បាលីភាសា ) )
(ជវ + លេខ) ការសរសេររហ័ស វិធីប្រើសញ្ញាគឺគំនូសសម្រាប់សរសេរ កត់ត្រាឲ្យបានរហ័សតាមទាន់សំដីដែលគេថ្លែងបាឋកថា, ជជែកគ្នា, និយាយគ្នាបាន : គេតែងប្រើជវលេខក្នុងសន្និបាតផ្សេងៗ មានសន្និបាតនៃរដ្ឋសភាជាដើម ។
-
ជវលេខកៈ
( ន.នាមសព្ទ )
[ជៈ-វៈ-លេខៈ -កៈ]
( បា.បាលី ( បាលីភាសា ) )
(ជវលេខក) អ្នកជវលេខ, អ្នកចេះជវលេខ គឺអ្នកអាចសរសេររហ័សតាមទាន់សម្ដីដែលគេនិយាយបាន ។
-
ជហ្វា
( ន.នាមសព្ទ )
[ជៈ ហ៊្វា]
ឈ្មោះគ្រឿងរចនាមួយប្រភេទសម្រាប់តាក់តែងដំបូលប្រសាទ, វិហារ, សាលា ដាក់នៅត្រង់ចុងមេដំបូល ។
-
ជា
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលទីទៃពីនៅកំដរទ្រព្យគេ : មនុស្សអ្នកជា, បានរួចខ្លួនជាអ្នកជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អត្តាធីន, អបរាធីន និង អនត្តាធីន, បរាធីន, ទាស, ទាសី ផង) ។
-
ជា
( ន.នាមសព្ទ )
ឈ្មោះពស់មួយប្រភេទមានពិសខ្លាំង; កាលនៅតូចហៅ ពស់ជា, លុះធំទ្រើសបន្តិចឡើង ហៅ ពស់ក្រាយ, ដល់ធំអស់ទំហំ ហៅ ពស់រំចេក ។
-
ជា
( គុ.គុនសព្ទ )
ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ ។ វិ. ពាក្យសម្រាប់និយាយចង្អុលនាមសព្ទឲ្យដាច់សេចក្ដីដោយឡែក : វិជ្ជាជាទ្រព្យដ៏ប្រសើរក្នុងលោក, ឈ្មោះនេះជាមនុស្សស្លូតត្រង់ ... ។
-
ជាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ច្បាស់, ប្រាដក, ពិត, មែន : ឃើញជាក់, ឮជាក់ ។ ជាក់លាក់ ជាក់ប្រាដក ។
-
ជាង
( ន.នាមសព្ទ )
អ្នកចេះការខាងជំនាង : ជាងមាស, ជាងដែក, ជាងឈើ, ជាងគំនូរ ។ល។
-
ជាង
( អា. និ.អាយតនិបាត )
លើស, លើសលែង : ផ្ទះនេះល្អជាងផ្ទះនុ៎ះ ។
-
ជាញ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ជញ្ញ គុ. “ដែលគួរដឹង, ដែលគេអាចដឹងបាន; ដែលអាចដឹងហេតុទាន់ការ, ដែលស្ទាត់ជំនាញ”) ជំនាញ ។ ប. ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ជ័យ :
- ជាញជ័យ, ជំនាញជាញជ័យ គឺវាងវៃ, ប៉ិន, ប្រសប់; អង់អាច ព្រមទាំងតែងតែមានជ័យជម្នះដោយសេចក្ដីស្ទាត់ប៉ិនប្រសប់មានជ័យផង (ប្រើតែក្នុងកាព្យ) ។ កាព្យធៀបពាក្យ
- ជាញ ថាៈ យោធាសុទ្ធតែជាញ ៗ ខ្លះចាប់អូសទាញ ពួកបច្ចាមិត្ត ។ ក្លាហានមិនសូវភ័យភិត ខ្លះដេញប្រកិត តាមចាប់ពួកខ្មាំង . . . ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>