Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្នាំង
( ន.នាមសព្ទ )
សន្លាក់ : ថ្នាំងដៃ, ថ្នាំងឫស្សី, ថ្នាំងអំពៅ, ថ្នាំងបបុស ។
-
ថ្នាំងថ្នាក់
( ន.នាមសព្ទ )
សេចក្ដីអន់អាក់ចិត្ត, ត្រណាក់ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្នាក់ថ្នាំង) ។
-
ថ្និត
( និ.និបាតសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ថ្នម :
- ថ្និតថ្នម ឬ ថ្នមថ្និត គឺថ្នមអស់ពីចិត្ត, ថ្នមមិនឲ្យលំបាកចិត្ត ។
-
ថ្នឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលអាចអូសដឹកនាំអ្វីៗ បានដោយស្រួល; ប្រសប់, ស្ទាត់ដោយធ្លាប់ : គោថ្នឹក, មនុស្សថ្នឹក, ធ្វើការថ្នឹក, ប្រើថ្នឹក ។
-
ថ្នឹង
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ស្លឹក, ផ្កា, ផ្លែមានរសជូរសម្រាប់ប្រើជាម្ជូរស្ល ។
-
ថ្នូរ
( ន.នាមសព្ទ )
របស់ដែលប្ដូរ, តម្លៃដែលដូរ : អ្នកយកប្រាក់ហាសិបរៀលទៅ ជាថ្នូរនឹងគោអ្នក ១ នឹមដែលខ្ញុំយកមក; អ្នកដូរគោហ្នឹងមកឲ្យខ្ញុំចុះ ខ្ញុំឲ្យពីរថ្នូរ ។
-
ថ្នេរ
( ន.នាមសព្ទ )
លំអានដែលដេរ ។ អ្វីៗដែលមានសណ្ឋានដូចគេដេរ ក៏ហៅថា ថ្នេរ ដែរ ។
-
ថ្នោល
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើឬឫស្សី សម្រាប់ប្រើដោល ។ ជើងធំខាងមុខពីររបស់បង្កងដែលមានតង្កៀបក៏ហៅ ថ្នោល ដែរ ។
-
ថ្នះ
( កិ.កិរិយាសព្ទ )
ហៀបនឹង, ជិតនឹង, ស្ទើរនឹង : ថ្នះនឹងដល់ គឺជិតនឹងដល់; ថ្នះមរ ឬ ថ្នះមរណ៍ គឺជិតស្លាប់, វិះនឹងស្លាប់ (ព. បុ.) ។
-
ថ្ពក់
( កិ.កិរិយាសព្ទ )
កោះកាវដោយតម្ពក់ : ថ្ពក់ផ្លែក្រសាំង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>