Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថេរភាព
( ន.នាមសព្ទ )
[ថេរ៉ៈភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ថេរភាវ; ស្ថវិរភាវ) ភាពនៃថេរៈ, ភាពជាថេរៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេរៈ ២ ន. ផង) ។
-
ថេរភូមិ
( ន.នាមសព្ទ )
[ថេរៈភូម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថវិរភូមិ) ទី, ថ្នាក់នៃថេរៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេរៈ ២ ន. ផង) ។
-
ថេរវាទ
( ន.នាមសព្ទ )
[ថេរៈវាត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថវិរវាទ) ពាក្យរបស់ព្រះថេរៈ ឬពាក្យដែលព្រះថេរៈនិយាយ ។ ព្រះត្រៃបិដក ជាពុទ្ធវចនៈ ដែលព្រះថេរៈ ជាអរហន្តទាំងឡាយលោកបានលើកសង្គាយនា រៀបរៀងទុកឲ្យនៅទៀងទាត់តាមភាសិតរបស់ព្រះសម្មាសម្ពុទ្ធមិនឲ្យឃ្លៀងឃ្លាតក៏ហៅថា ថេរវាទ ដែរ : លោកអ្នកប្រព្រឹត្តកាន់តាមថេរវាទ គឺលោកដែលប្រព្រឹត្តកាន់តាមលំអានសេចក្ដីក្នុងព្រះត្រៃបិដក ។ ព. ផ្ទ. អាចរិយវាទ។
-
ថេរវាទី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ថេរ៉ៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថវិរវាទិន៑) អ្នកដែលនិយាយតាមព្រះថេរៈ; ពួកថេរវាទ ។ ពួកអ្នកកាន់ពុទ្ធសាសនាខាង ទក្ខិណនិកាយ គឺពួកដែលកាន់តាមគម្ពីរព្រះត្រៃបិដកខាងភាសាបាលី, ផ្សេងទីទៃខ្លះពីពួកខាង ឧត្តរនិកាយ ជាពួក ថេរវាទី ។ ព. ផ្ទ. អាចរិយវាទី ។
-
ថែ
( កិ.កិរិយាសព្ទ )
គ្រប់គ្រង, រក្សា, បីបាច់ : ថែកូន, ថែផ្ទះសំបែង ។ ថែថួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថួន ប.) ។
-
ថែទាំ
( កិ.កិរិយាសព្ទ )
ថែទក់ទាំ គឺថែដោយប្រយ័ត្នមុតមាំមិនប្រហែសធ្វេស (ថែហើយថែទៀត ឬថែញឹកញយ) ។
-
ថែប
( កិ.កិរិយាសព្ទ )
ប៉ះដែកល្អនិងដែកអន់ដើម្បីឲ្យមុត : ថែបកាំបិត, ថែបមុខប៉ូវថៅ ។
-
ថែប
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
ដែកអាស្យេ ឬដែកអាសៀក : កាំបិតនេះធ្វើដោយដែកថែប ។
-
ថែប
( ន.នាមសព្ទ )
ផែងធ្វើដោយឫស្សី, បបុសឬស្លឹកត្នោត, ស្លឹកចាកជាដើម សម្រាប់ហាលថ្នាំ; អ្នកស្រុកខ្លះហៅ លៀប ។ ប្រដាប់សម្រាប់ជ្រកភ្លៀង ធ្វើរាងដូចដំបូលសម្រាប់បើកបិទបានក៏ហៅ ថែប ដែរ : យកថែបមកដាក់បាំង, ដកយកថែបនេះចេញ ។
-
ថែម
( កិ.កិរិយាសព្ទ )
បញ្ចូលឲ្យច្រើនឡើង, បង្គ្រប់មិនឲ្យខ្វះ, បំពេញចំនួន : ថែមបាយ, ថែមលុយ ។ ពាក្យនេះជួនកាលប្រើជា កិ. វិ. ដូចពាក្យថា វាយថែម, កាប់ថែម ជាដើម ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>