Khmer Dictionary: ប្ល
Chuon Nath's Khmer-Khmer Dictionary
-
ប្លាប់
( ឧ.ឧទានសព្ទ )
or ផ្លាប់
សូរឮដោយវាយ, ទះ, ទាត់ជាដើម ។
-
ប្លាយ
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្លាយ ប្រើជា ន. “ចុង, ទីបំផុត”) ដែលលើសបន្តិចបន្តួចពីចំនួនគត់ : អាយុ ២០ ប្លាយ, ៣០ ប្លាយ, ៤០ ប្លាយ, ៥០ ប្លាយ ។ល។ (តែត្រង់លើសពីចំនួន ១០ ទៅមិនសូវប្រើ) ។
-
ប្លាំ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ខំប្រឹងធ្វើកិច្ចការដោយពេញកម្លាំងមិនគិតពីការនឿយហត់”) ល្បងមើលឲ្យដឹងកម្លាំងគ្នាជាមុន, សាកកម្លាំងនិងសមត្ថភាពគ្នាឲ្យដឹងជាមុន (ចំពោះតែការលេងល្បងកម្លាំងគ្នា) : ប្លាំចំបាប់, ប្លាំមាន់, ប្លាំត្រីក្រឹម ។
-
ប្លិកៗ
( ឧ.ឧទានសព្ទ )
or ប្លឹកៗ
សូរឮដោយរលកទឹកប៉ះគ្នាបន្តិចៗជាដើម ។
-
ប្លិច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលលឿនឬរហ័សណាស់ (ភ្លែត) : លឿនប្លិច, រហ័សប្លិច ។
-
ប្លឹកៗ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្លិកៗ) ។
-
ប្លឺម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលស្រាប់តែលេចមកពីក្នុងទីកំបាំងភ្នែក ឬដែលខានឃើញយូរ ស្រាប់តែមកដល់ : លោតែលេចប្លឺមមក ។ ដែលមើលពីចម្ងាយទៅឃើញម្ដងៗ ដោយកំបាំងនឹងអ្វីៗម្ដងៗ : ដើរប្លឺមៗ, មើលទៅឃើញប្លឺមៗ ។
-
ប្លុក
( ឧ.ឧទានសព្ទ )
សូរឮដោយបោះ ឬទម្លាក់អ្វីៗទៅក្នុងរណ្ដៅ, ក្នុងរន្ធ ជាដើម ។ កិ. វិ. ដែលចូលភ្លាមក្នុងបន្ទប់ជាដើម : ចូលប្លុកក្នុងបន្ទប់ ។
-
ប្លុង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្លង អ. ថ. ប្លុង “ដាក់ចុះ, លះបង់, ចោល; ពិចារណា; ទុកចិត្ត, ស៊ុបចិត្ត; រំលាយសព...”) លបដាក់អ្វីៗ មិនឲ្យគេដឹងឈ្មោះខ្លួន : ប្លុងឆ្នោត, ប្លុងសំបុត្រ; ចោរយករបស់មកប្លុងឲ្យវិញ ។ ដាក់វត្ថុអ្វីមួយឲ្យជាទេយ្យទានចំពោះបព្វជិត ដោយមិនបាច់ប្រគេនផ្ទាល់ គ្រាន់តែឲ្យសញ្ញាឲ្យលោកទស់យក ឬលបដាក់ឲ្យលោកទស់យកដោយមានធ្វើសញ្ញាឲ្យដឹងថា ខ្លួនបរិច្ចាគឲ្យជាទានហើយ : យកចីវរមួយត្រៃទៅដាក់ប្លុងក្នុងវត្តចំពោះសង្ឃ ។
- ប្លុងខ្លួន ប្រគល់ខ្លួនស៊ប់ ។
- ប្លុងចិត្ត ចុះចិត្តស៊ប់, ជឿស៊ប់ ។
- ប្លុងជីវិតជាមួយ ស៊ូស្លាប់ជាមួយ ។
-
ប្លុង
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមានដើមមូលៗ មានមើមប្រើជាអាហារបាន : មើមប្លុង ។ បណ្ដូលដើមស្រូវដែលចេញជាស្លឹកមូលៗ ពាយខូចលែងចេញផ្កាក៏ហៅ ប្លុង ដែរ : ស្រូវកើតប្លុង ។